Ask
Websites Login
Lights
Phon

 • Phon តើយើងត្រូវមានមធ្យោបាយអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជននេះ? (1 answers, 0 comments) Reply

  សួរអំពី៖មធ្យោបាយ កំណើនប្រជាជន

  ចម្លើយពី Phon

  ដើម្បីដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជននេះ ត្រូវមានមធ្យោបាយដូចតទៅ

  • យើងត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការអប់រំអំពីវិបាកនៃកំណើននេះ និងអប់រំប្រជាជនឱ្យចេះធ្វើផែនការគ្រួសារ វិធីគ្រប់គ្រងកំណើត ដូចជាការប្រើប្រាស់ស្រោមអនាម័យ ថ្នាំចាក់ កងដាក់ក្នុងស្បូន ការចងបំពង់មេជីវិត និងវិធីផ្សេងៗទៀតសម្រាប់ពន្យា ឬបញ្ឈប់កំណើត។
  • ត្រូវពង្រីកការអប់រំដើម្បីឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
  • ត្រូវចូលរួមកុំឱ្យមានការបំពុល ឬធ្វើឱ្យកង្វក់បរិស្ថាន។
  • ត្រូវចូលរួមសន្សំសំចៃទឹកស្អាតសម្រាប់ប្រើប្រាស់ ផឹក​ ម្ហូបអាហារ ថាមពល និងធនធានដទៃទៀត ទប់ទល់នឹងការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញធនធានក្រផ្សេងៗ។
  • ចូលរួមកាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់អំពើលួច ប្លន់ ចាប់ជំរិត ភេរវកម្ម ការជួញដូរគ្រឿងញៀន ទំនាស់និងការប៉ះទង្គិចគ្នាក្នុងការដណ្ដើមធនធាន និងទប់ស្កាត់ជំងឺដងហកាត់ផ្សេងៗទៀត។
 • Phon តើកំណើនប្រជាជនផ្ដល់ផលលំបាកអ្វីខ្លះដល់សង្គមមនុស្ស ? ចូរពន្យល់។ (1 answers, 0 comments) Reply

  សួរអំពី៖កំណើនប្រជាជន ផលលំបាក សង្គមមនុស្ស

  ចម្លើយពី Phon

  កំណើនប្រជាជនផ្ដលផលលំបាកដល់សង្គមមនុស្សដូចជា

  • ការខ្វះទឹកស្អាតសម្រាប់ផឹក និងប្រើប្រាស់ ខ្វះថាមពល បង្កើតការបំពុល ឬការធ្វើឱ្យកង្វក់ខ្យល់អាកាស ទឹក ដី ការរំខានដោសំឡេង ការកាប់បំផ្លាញព្រៃឈើ និងការធ្វើឱ្យខូចប្រព័ន្ធអេកូឡូស៊ី ដែលជួយឱ្យមានលំនឹងរវាងអុស៊ីសែន និងឧស្ម័នកាបូនិចក្នុងបរិយាកាស។
  • ការកើនកម្ដៅពិភពលោក បាត់បង់ដីដែលអាចដាំដំណាបាន និងការខ្សោះជីជាតិដី បំផ្លាញសត្វព្រៃ ជាពិសេសប្រភេទសត្វកម្រ។
  • ការកើនឡើងនៃវស័យឧស្សាហកម្ម នាំឱ្យមានការបំពុលកាន់តែខ្លាំង។
  • ការកើនភាពក្រីក្រ ការទ្រុឌទ្រោមសុខភាព និងជំងឺដែលធ្វើឱ្យមនុស្សមានអាយុខ្លី។
  • ការកើនឡើងនូវអំពើលួចប្លន់ ចាប់ជំរិត ភេរវកម្ម ការជួញដូរគ្រឿងញៀន អំពើអសីលធម៌ទៅលើកុមារនិងទារក ទំនាស់និងការប៉ះទង្គិចគ្នាក្នុងការដណ្ដើមធនធាន។
  • សេរីភាពបុគ្គលថយចុះ ការរឹតបន្ដឹងខាងច្បាប់កើនឡើង។
 • Phon តើពិភពលោកទាំងមូលមានចំនួនប្រជាជនសរុបទាំងអស់ចំនួនប៉ុន្មាន? (1 answers, 0 comments) Reply

  សួរអំពី៖ពិភពលោក ប្រជាជន

  ចម្លើយពី Phon

  ចំនួនប្រជាជនសរុបទាំងអស់ ក្នុងពិភពលោកមាន

  • យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ចំនួនប្រជាជនសរុបនៅលើពិភពលោកកើនដល់ ប្រាំមួយពាន់ ប្រាំបីរយលាននាក់ (6 800 000 000នាក់) ក្នុងឆ្នាំ ២០០៩។
  • យោងតាមស្ថាប័នជំរឿនរបស់សហរដ្ឋអាមេរិច ដែលធ្វើការប៉ាន់ស្មានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ ចំនួនប្រជាជនសរុបនៅក្នុងពិភពលោកមាន ប្រាំមួយពាន់ ប្រាំបីរយម្ភៃបួនលាន បីសែននាក់ (6 824 300 000នាក់)។
 • Phon តើប្រទេសណាដែលមានចំនួនប្រជាជនច្រើជាងគេបំផុតនៅក្នុងពិភពលោក? (1 answers, 0 comments) Reply

  សួរអំពី៖ពិភពលោក ប្រជាជន

  ចម្លើយពី Phon

  ប្រទេសដែលមានចំនួនប្រជាជនច្រើជាងគេបំផុតនៅក្នុងពិភពលោក គឺសាធារណៈរដ្ឋប្រជាមានិតចិន។

 • Phon ចូរបង្ហាញពីរប្រទេសចំនួនប្រាំដែលមានប្រជាជនច្រើនជាងគេ។ (1 answers, 0 comments) Reply

  សួរអំពី៖ប្រជាជន ពិភពលោក ចំនួនប្រជាជន

  ចម្លើយពី Phon

  ប្រទសដែលមានប្រជាជនច្រើនជាងគេ គឺសាធារណៈរដ្ឋប្រជាមនិតចិន ឥណ្ឌា សហរដ្ឋអាមេរិច ឥណ្ឌូនេស៊ី និង ប្រេស៊ីល។

 • Phon តើកត្តាអ្វីខ្លះដែលធ្វើឱ្យផែនដីឡើងកម្ដៅ? (1 answers, 0 comments) Reply

  សួរអំពី៖ផែនដី កម្ដៅ

  ចម្លើយពី Phon

  កត្តាដែលធ្វើឱ្យផែនដីឡើងកម្ដៅ គឺដោយសារឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមានរបស់ខ្លួនដោយធម្មជាតិ (ទឹក ឧស្ម័នកាបូនិក ឌីអាសូតម៉ូណូអ៊ុកស៊ីត មេតាន អាសូត និងក្លរ៉ូភ្លុយអរ៉ូកាបូន)។

  ឧស្ម័នទាំងនេះស្រូបយករស្មីក្រហមអាំងប្រាមួយភាគដែលភាយចេញពីដី ហើយបញ្ចេញកម្ដៅ ជាហេតុនាំឱ្យចេញកម្ដៅនៅក្នុងមណ្ឌលអាកាសរចល់     រួចទីបំផុតធ្វើឱ្យផែនដីនេះទទួលបន្តនិងកើនកម្ដៅ។

 • Phon តើកត្តាអ្វីខ្លះដែលគេចាត់ទុកថា ជាការបំផ្លាញស្រទាប់អូសូន? (1 answers, 0 comments) Reply

  សួរអំពី៖ការបំផ្លាញ ស្រទាប់អូសូន

  ចម្លើយពី Phon

  កត្តាដែលគេចាត់ទុកថា ជាការបំផ្លាញស្រទាបើអូសូន មាន

  • សមាសធាតុក្លរ៉ូភ្លុយអរ៉ូកាបូនៈ ដែលគេប្រើសម្រាប់ធ្វើជាមេត្រជាក់ក្នុងទទឹកកក ក្នុងកំប៉ុងថ្នាំបាញ់ និងមេបំប៉ោងនៅក្នុងរោងចាក់ជ័រផ្លាស្ទិកវេចខ្ចប់។
  • អាសូតម៉ូណូអុស៊ីតៈ ដែលជាផលិតផលនៃសកម្មភាពមនុស្ស ភាយចូលក្នុងបរិយាកាសពីចំហេះប្រេងឥន្ទនៈផូស៊ីល។
 • Phon តើបរិស្ថានជាអ្វី? តើអ្នកមានវិធានការដូចម្ដេចខ្លះដើម្បីឱ្យបរិស្ថានក្នុងសហគមន៍របស់អ្នកមានភាពស្រស់បំព្រងជានិច្ចនិរន្តរ៍? (1 answers, 0 comments) Reply

  សួរអំពី៖បរិស្ថាន វិធានការ សហគមន៍

  ចម្លើយពី Phon

  បរិស្ថាន គឺសំដៅលើពិភពមានជីវិត និងពិភពគ្មានជីវិតដែលនៅជំវិញខ្លួន ដូចជា ខ្យល់ ទឹក ភ្លើង រុក្ខជាតិ សត្វ ទន្លេ សត្វល្អិត មនុស្ស និងអ្វីៗដែលមនុស្សបានបង្កើតឡើង  ដូចជា លំនៅឋាន កសិដ្ឋាន ប្រាសាទនានាជាដើម ដែលជាផ្នែកមួយនៃបរិស្ថានដែរ ព្រោះសកម្មភាពរបស់មនុស្សយើងអាចមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែពិភពធម្មជាតិ។

 • Phon តើអ្វីខ្លះដែលជាបុព្វហេតុនសភាពក្រីក្រ? ចូរនយាយពីពាណិជ្ជកម្មពិភពលោក។ (1 answers, 0 comments) Reply

  សួរអំពី៖ភាពក្រីក្រ ពាណិជ្ជកម្ម ពិភពលោក

  ចម្លើយពី Phon

  ក. បុព្វហេតុនៃភាពក្រីក្រ មាន

  • បុព្វហេតុទី១:  ភាពក្រីក្របណ្ដាលមកពីកង្វះសមត្ថភាព ក្នុងការរកចំណូល ក្នុងនោះមានមនុស្សចាស់ជរា ជនពិការ កូនកំព្រា សមាជិកគ្រួសារច្រើន ភាពគ្មានការងារធ្វើ ប្រាក់ខែទាប និងភាពជាសមាជិកនៃក្រុមជនជាតិភាគតិច។
  • បុព្វហេតុទី២: គឺការមិនមានឱកាសទទួលសេវាអប់រំ។ កង្វះលទ្ធភាពទទួលសេវាអប់រំ នាំឱ្យមនុស្សគ្មានការងារធ្វើ​ហើយភាពគ្មានការងារធ្វើនេះ នាំឱ្យទៅដល់ភាពក្រីក្រ។
  • បុព្វហេតុទី៣: គឺការអនុវត្តសេដ្ឋកិច្ចនៅមានកម្រិតទាប។   ក្រៅពីនេះ នៅមានបុព្វហេតុផ្សេងៗទៀត ដូចជាគ្រោះធម្មជាតិ សង្គ្រាមរ៉ាំរ៉ៃ អំពើពុករលួយ កំណើនប្រជាជនហួសប្រមាណជាដើម។

  ខ. ពាណិជ្ជកម្មពិភពលោក

              ពាណិជ្ជកម្ម ត្រូវបានគេវាយតម្លៃតាមរយៈការនាំចេញ ការនាំចូល និងសេវា។ ការរីកចម្រើននៃផលិតផលនិងប្រាក់ចំណូលក្នុងពិភពលោកកើតឡើងព្រមគ្នាជាមួយការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិតាំងពីដើមសតវត្សទី១៩។  កត្តានាឱ្យមានទស្សនៈទូទៅជឿថា ពាណិជ្ជកម្មអន្តរជាតិ គឺជា “ម៉ាស៊ីននៃការរីកចម្រើនខាងសេដ្ឋកិច្ច” ដែលរួមមានទាំងបុព្វហេតុនិងភាពងាយស្រួល។ ទំនាក់ទំនងនេះគេអាចមើលឃើញតាមរយៈការកើនឡើង និងការថយចុះនៅក្នុងវដ្តនៃពាណិជ្ជកម្មទំនើប។ ក្នុងភិភពមូលធនទាំងមូល ផលិតផលនិងប្រាក់ចំណូលទាំងមូលបានថយចុះក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេល១០ឆ្នាំ ចាប់ពីឆ្នាំ ១៩៣០ ដល់ ១៩៣៩។ នៅក្នុងសម័យទំនើបចាប់ពីចុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ពិភពលោកបានឆ្លងកាត់ការរីកចម្រើនសេដ្ឋកិច្ចយ៉ាងរហ័សបំផុត ព្រមជាមួយគ្នានវការរីកចម្រើនផ្នែកពាណិជ្ជកម្មអន្តរជាតិក៏មានអត្រាខ្ពស់ដែរ។ តាមពិត ពាណិជ្ជកម្មមានការរីកចម្រើនលឿនជាងផលិតផល (ជាពិសេសតាំងពីឆ្នាំ១៩៨៣) ចំណែកផលិតផលទំនិញនិងសេវាសម្រាប់នាំចេញ មានការរីកចម្រើនយឺតជាង។

 • Phon ដូចម្ដេចដែលហៅថា វិសមភាពសេដ្ឋកិច្ច? ចូរពន្យល់ពីនិយមន័យនៃភាពក្រីក្រ។ (1 answers, 0 comments) Reply

  សួរអំពី៖វិសមភាពសេដ្ឋកិច្ច ភាពក្រីក្រ

  ចម្លើយពី Phon

  ក. វិសមភាពសេដ្ឋកិច្ច គឺភាពខុសគ្នានៃសមភាពប្រាក់ចំណូលជាតិជុំវិញពិភពលោក ត្រូវបានវាស់តាមរយៈចំនួនលេខតាមរបាយការប្រាក់ចំណូលជាតិនីមួយៗ។

  ខ. ភាពក្រីក្រគឺជាលក្ខខណ្ឌសេដ្ឋកិច្ច ដែលប្រជាជនមិនមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីទទួលបានកម្រិតអប្បបរមានៃសេវាសុខភាព ម្ហូបអាហារ ផ្ទះសំបែង សម្លៀកបំពាក់ និងការអប់រំ ដែលជាទូទៅគេទទួលស្គាល់ថា ជាភាពចាំបាច់ដើម្បីធ្វើឱ្យមានកម្រិតជីវភាពរស់នៅល្អប្រសើរ។

×

×

One more step

Please login to share your idea

Register Login