Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ShareOne
2017-06-27 06:08

ដើម្បីដឹងថាវិទ្យសាស្ត្រ ធ្វើឲ្យមនុស្សមានសីលធម៍ ឬគ្មានសីលធម៍ យើងត្រូវយល់ន័យវិទ្យាសាស្ត្រនិងសីលធម៍ជាមុនសិន

វិទ្យាសាស្ត្រៈ គឺជាចំណេះដឹងដែលកើតពីការសិក្សាស្រាវជ្រាវ។

សីលធម៍ៈ គឺសម្គាល់ទៅល់ទ្រឹស្តី ពាក្យទូន្មានទាំងឡាយដែលដឹកនាំទៅរកផ្លូវល្អ និងជៀសវាងផ្លូចអាក្រក់ពិសេសសីលធម៍សម្គាល់ទ្រឹស្តីអប់រំទាក់ទងទៅនឹងផ្លូវចិត្ត។

វិទ្យសាស្ត្រធ្វើឲ្យមនុស្សមានសីលធម៍ៈ

  • វិទ្យាសាស្ត្រនាំឲ្យមនុស្សស្រលាញ់សច្ចៈភាព
  • វិទ្យាសាស្ត្រនាំឲ្យមនុស្សស្រលាញ់ការពិត ភាពសច្ចៈទូទៅ
  • វិទ្យាសាស្ត្រនាំឲ្យមនុស្សបណ្តុះមិនឲ្យជឿតាមដំបូន្មានអ្នកដទៃបានដោយងាយ
  • វិទ្យាសាស្ត្រនាំឲ្យមនុស្សបណ្តុះគំនិតពិចារណាមិនឲ្យជឿផ្តេសផ្តាស
  • វិទ្យាសាស្ត្រនាំឲ្យមនុស្សជឿលើអំពើល្អរបស់ខ្លួន ព្រោះវិទ្យាសាស្ត្រគ្មានមាតុភូមិទេ ហើយដឹកនាំមនុស្សទៅរកសេចក្តីសុខជា តាមផ្លូវកាយ ចិត្ត និងសម្ភារៈ

វិទ្យាសាស្ត្រធ្វើឲ្យមនុស្សមានមហិច្ចតាៈ

  • វិទ្យាសាស្ត្រជាមធ្យោបាយបម្រើឲ្យអ្នកមាន
  • វិទ្យាសាស្ត្រជាមធ្យោបាយសង្កត់សង្កិនអ្នកទន់ខ្សោយ
  • វិទ្យាសាស្ត្របង្កើតគ្រឿងអាវុធប្រល័យលោក
  • វិទ្យាសាស្ត្រធ្វើឲ្យមនុស្សខ្ចិលច្រអូស គ្មានការងារធ្វើ
  • វិទ្យាសាស្ត្របំផ្លាញជីវិតមនុស្សនិងសត្វព្រៃ

ដូច្នេះដើម្បីឲ្យវិទ្យាសាស្ត្របម្រើមនុស្សជាតិ វិទ្យាសាស្ត្រគប្បីមានទស្សនៈវិជ្ជា មានសីលធម៍ បើវិទ្យាសាស្ត្រខ្វះសីលធម៍ គឺមហន្តរាយ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login