Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទិវាសិទ្ធិមនុស្សអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី ១០ ធ្នូជារៀងរាល់ឆ្នាំ ។ យើងមានកាតព្វកិច្ចក្នុងការប្រតិបត្តិចំពោះថ្ងៃទី ១០ ធ្នូ តាមមុននាទីរៀងៗខ្លួន ដូចជា ៖

  • ស្ថាប័នរដ្ឋតាំងពីមន្ទីររដ្ឋសភាជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីគ្រប់ក្រសួងនានាគួរតែចាប់តាំងឱ្យមានពីធីមិទ្ចីញរឭកខួបទិវាសិទ្ធិមនុស្ស ១០ធ្នូ នៅតាមស្ថាប័ននីមួយៗ ដោយផ្សព្វផ្សាយដល់បុគ្គលិករាជាការអំពើខ្លឹមសារនៃទិវានេះឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា ។ យ៉ាងហោចណាស់ ក៏ឱ្យបុគ្គលិកយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន និងសិទ្ធិរបស់អ្នកដទៃដែរ នៅក្នុងស្ថាប័នរបស់ខ្លួន
  • តាមវិទ្យុ ទូរទស្សន៍ គួរមានល្បែងកំសាន្ត កំណាព្យឬសម្តែងល្ខោនអាយ៉ៃ ដែលស្តីពីសិទ្ធិមនុស្ស
  • គួរធ្វើទេយ្យទានចំពោះព្រះសង្ឃឬមជ្ឈមណ្ឌលកុមារកំព្រាជនពិការដោយសង្រ្គាម ជនចាស់ជរា
  • កងទ័ព នគរបាលក៏គួរអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យនេះផងដែរ ព្រោះទាហាន និងប៉ូលីស មានតួនាទី និងកាតព្វកិច្ចដ៏ថ្លៃថ្លាបំផុតចំពោះសាធារណៈជន និងប្រទេសជាតិទាំងមូល
  • នៅតាមស្ថាប័នជំនួញសហគ្រិននានាត្រូវគោរពច្បាប់ការងារសង្គមកិច្ចនិងអតីតយុទ្ធជន គឺត្រូវឱ្យកម្មករបានឈប់សម្រាកពេញមួយថ្ងៃដោយមិនកាត់ប្រាក់ខែ ។ មិនតែប៉ុណ្ណោះត្រូវបង្កលក្ខណៈឱ្យកម្មករបានរៀបចំពិធីរំឭកខួបទិវាសិទ្ធិមនុស្ស ។ គួរឱ្យមានការជួបជុំអ្នកដឹកនាំការងារ និងកម្មករ ដើម្បីសំណេះសំណាលគ្នាក្នុងក្របខ័ណ្ឌបង្កើនការគោរពសិទ្ធិគ្នាទៅវិញទៅមក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login