Ask
Websites Login
ពីប្រធានបទៈរឿងកំប្លែង
ដោយ: StoryTeller ​ នៅ 2017-07-30

ស្លាប់ទៅគឺស្រួល

By: StoryTeller on 2017-07-30
238 1 comments:0 0

Answer 1


user icon StoryTeller 2017-07-30

ត្រឡប់មក ​ពី​លេង​ស្រុកកំណើត​។ យប់​ឡើង​ខ្នុយ​ចូល​ភោជនីយដ្ឋាន ចូល​ខារ៉ាអូខេ លុះ​យប់​ជ្រៅ​មិន​ចេញ​មក​ផ្ទះ​ដោយ​ទទេ​ទេ ខ្នុយ​ឆ្លៀត​ដឹក​ស្រី​ស្នេហ៍​ប្រណាំង​ឡាន​កាលី​ប និង​ពួកម៉ាក តាមរបៀប​កម្លោះ​ស្ទាវ​អ្នក​មាន​ទៀត​។ ខ្នុយ​រងគ្រោះថ្នាក់​ចរាចរណ៍ ស្ទើរ​ស្លាប់ ស្ទើរ​រស់ ខ្នុយ​ខ្លាច​ស្លាប់​ទៅ​ចោល​ស្រី​ស្នេហ៍​សាច់​ស្រស់​ខ្ចី​និង​ទ្រព្យសម្បត្ដិ ​ជា​កូន​សេដ្ឋី​របស់ខ្លួន​។ ពេល​ញាតិ​ម្នាក់​មក​មើល​ខ្នុយ​ក្នុង​មន្ទីរពេទ្យ​។ ខ្នុយ​និយាយ​ទៅ​កាន់គេ​៖
    ខ្នុយ : ឯង​ជា​គ្រូពេទ្យ ឯង​ដឹង​ទេ ថា​ស្លាប់​ទៅ​ស្រួល ឬ​អត់​អ្ហា​?
    ដុកទ័​រខ្នា : អា​ខ្នុយអើយ ស្លាប់​ប្រាកដ​ជា​ស្រួល​ហើយ​។​
    ខ្នុយ : ធ្វើ​ម៉េច​បាន​ឯង​ដឹង​?
    ដុកទ័​រខ្នា : អា​ខ្នុយ ឯង​ឃើញ​ទេ អ្នក​រៀបការ​ទៅ​នៅ​អាមេរិក ពលករ​ទៅ​ធ្វើការ​ឯ​បរទេស ភាគច្រើន ត្រឡប់​មក​ខ្មែរ​វិញ តែង​ពោលថា ទី​នោះ​សុទ្ធតែ​មិន​ស្រួល​ដូច​នៅ​ខ្មែរ​។ ប៉ុន្ដែ​ខ្នុយ​ឯង​ឃើញទេ មាន​អ្នកស្លាប់​ណា​ម្នាក់ ត្រឡប់មកវិញ​!... នោះ​មិន​បញ្ជាក់ថា ស្លាប់​គឺ​ស្រួល​ទេ​ឬ​?
    ខ្នុយ : ដក​ចង្ការ​មាន់​ឃឹះៗ និយាយថា​បើ​អញ្ចឹង​អញ​ទៅហើយ​អាខ្នា​អើយ ហើយ​ឯង​ទៅតាម​អញ​ផង បើ​អត់​ឃើញ​អញ​មកវិញ​!..៕​


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login