Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសណ្ឋានដីហុងកុងផ្ដល់នូវសារៈសំខាន់សេដ្ឋកិច្ចអ្វីខ្លះ ?

២. តើអាកាសធាតុ ហុងកុងមានលក្ខណៈដូចម្ដេចខ្លះ ?

៣. តើអាកាសធាតុហុងកុងនិងអាកាសធាតុកម្ពុជាមានលក្ខណៈខុសប្លែកគ្នាត្រង់ណាខ្លះ ?

៤. តើកំណើនខ្ពស់នៃប្រជាជនទីក្រុងហុងកុងបានមកពីអ្វី ?

៥. ចូរនិយាយពិចលនាភាពនៃប្រជាជនហុងកុង ។

៦. ចូរនិយាយអំពីនាទីសេដ្ឋកិច្ចនៃទីក្រុងហុងកុង ។

៧. តើគំរូសេដ្ឋកិច្ចបែបហុងកុងមានលក្ខណៈដូចម្ដេចខ្លះ ?

៨. តើលក្ខខណ្ឌនៃការអភិវឌ្ឍថ្មីរបស់ហុងកុងមានអ្វីខ្លះ ?

ចម្លើយ

 ១. សណ្ដានដីហុងកុងផ្ដល់សារៈសំខាន់សេដ្ឋកិច្ច ដូចជានៅចន្លោះហុងកុងនិងហុងលន់ ឆ្នេរជាជម្រកកំពង់ផែដ៏ល្អប្រសើរ​ ។

២. អាកាសធាតុហុងកុង មានលក្ខណៈជាអាកាសធាតុក្បែរត្រូពិចមុសូង ។ សីតុណ្ហភាពមធ្យមប្រចាំថ្ងៃមានពី ២៦អង្សា ទៅ ៣១ អង្សា នៅខែកក្កដា មាន១៣ អង្សា ទៅ ១៧ អង្សា នៅខែកុម្ភៈ ។

៣. អាកាសធាតុហុងកុង និងអាកាសធាតុកម្ពុជាមានលក្ខណៈខុសគ្នាត្រង់ ៖

ហុងកុង

  • អាកាសធាតុក្បែរត្រូពិចមូសុង
  • កម្ពស់ទឹកភ្លៀង ២១៥៩mm / ឆ្នាំ
  • មានរដូវ៣ គឺវស្សារដូវ រដូវសរទរដូវ និងសិសិរដូវ

កម្ពុជា

  • អាកាសធាតុស្ថិតនៅតំបន់ត្រូពិច
  • កម្ពស់ទឹកភ្លៀង ២៦៨៨/ឆ្នាំ
  • មានរដូវ​ ២ គឺ រដូវប្រាំង និងរដូវវស្សា ។

៤. កំណើនខ្ពស់នៃប្រជាជនទីក្រុងហុងកុងបានមកពី​ចលនាបំណងទីលំនៅមកពីកន្លែងដទៃទៀតនៃប្រទេសចិននិងកំណើនប្រជាជនពីធម្មជាតិ ។

៥. ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ ១៩៧៧​ដោយសារមិនច្បាស់លាស់នៃកាផ្ទេរនិងការប្រែងអែដង ប្រជាជនរដ្ឋហុងកុហដែលទទួលបានការអប់រំល្អ និងមានទ្រព្យសម្បត្តិជាច្រើនសម្បតិ្តជាច្រើនពាន់នាក់ បានផ្លាស់ប្ដូរលំនៅទៅកាន់បណ្ដាប្រទេសដូចជាអូស្រ្ដាលី កាណាដា និងសហរដ្ឋអាមេរិក​ ដែលនៅទីនោះ​ពួកគេអាចទទួលបានឪ្យស្នាក់នៅ ឬ ភាពជាពលរដ្ឋ ។ តែទោះបីជាំយ៉ាងណាក៏ ដោយ កីមានមួយចំនួនធំបានវិលត្រឡប់មកកាន់ហុងកុងវិញបន្ទាប់ពីបានធ្វើណាស្រុកពីដំបូង ។ នៅឆ្នាំ១៩៧៣​រដ្ឋអំណាចហុងកុង បានចាប់ផ្ដើមអនុវត្តកម្មវិធីសាងសង់លំនៅស្ថាននិងតាំងទីឧស្សាហកម្មជាថ្មីមួយដ៏មួយធំធេង ។​ នេះគឺជាការសាកល្បងបន្ធូរភាពចង្អៀតណែណាន់តាន់តាប់នៃទីក្រុងកៅលន់ និងមណ្ឌលការរៀបចំសហគមន៍ឪ្យទៅនៅក្បែរមណ្ឌលការងារ ។ វិធានការនេះបានជួយសម្រួលដល់ប្រជាជនហុងកុងមួយចំនួនធំ ដែលរស់នៅក្នុងទីតូចចង្រ្អៀតនៃដែលដីអតីតអាណានិគមអង់គ្លេស ។

៦. តួនាទីសេដ្ឋកិច្ចនៃទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌលហរិញ្ញវត្ថុទីបីក្នុងពិភពលោកដោយសារការរីកចម្រើនផ្នែកសារពើពន្ធ ។

៧. គំរូសេដ្ឋកិច្ចបែបហុងកុងមានលក្ខណៈបានជោគជ័យក្នុងការកសាងអំណាចសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្ម ។​ផលិតផលជាតិសរុប​ ( GDP )ឡើងដល់ ១០០ ពាន់លានដុណ្លរ ដើរមុខប្រទេសខ្លះ ដូចជាអាកសង់ទីន ក្រិច ឬ ព័ទុយកាល ឈ្នះទាំងតំបន់ម៉ាក្រិបទាំងមូលទៀតផង បើគិតពីធនធានផលិត ។ ពាណិជ្ជកម្មក្រៅប្រទេសរីកចម្រើន​យ៉ាងសម្បើម​​ ដោយសារលំនៅចេញមួយចំនួនធំរបស់ប្រទេសចិនធ្លាក់ក្នុងកណ្ដាប់ដៃសហគ្រាស់ខ្លួន​។ ទីដីធ៏តូចនេះ បានធ្វើឪ្យសម្រេចឡើងនូវពាណិជ្ជកម្មមួយសំខាន់ជាងរូស៊ីទៅទៀត ។ ហុងកុងក៏ជាមជ្ឈមណ្ឌលហរិញ្ញវត្ថុទីបីក្នុងពិភពលោកដោយសារការរីចម្រើនផែនកសារពីពន្ធ ។  ជាមួយនឹងភាពចំណុះទៅនឹងទីក្រុង ស៊ីបជីន និងតំបន់កង់តុឬក្វាងចាវដ៏សកម្ម ដែលជាឃ្លាំងពលករ​និងគំនិតផ្គួចផ្ដើមមិនចេះរឹងស្ងូត ហុងកុងជាទឹកដីដែលកំពុងទទួលបានការផ្លាស់ប្ដូរឈានមុ​​ខគេ ហៅម្យ៉ាងទៀតពេលគឺជាតំបន់មួសសកម្មខ្លាំងបំផុតក្លាចបំផុតក្នុងពិភពលោក ។

៨. លក្ខខណ្ឌនៃការអភិវឌ្ឍថ្មីរបស់ហុងកុង មាន ៖

  • ការរកឃើញប្រេងកាតនៅតំបន់ជាយទ្វីប
  • កាបើកទំនាក់ទំនងពាណិជ្ជកម្មរវាងតៃវ៉ាននិងងប្រទេសចិនដោយ កំណត់យកហុងកុងជាចំណុចភ្ជាប់រវាងប្រទេសទាំងពីរ
  • ការររីកចម្រើនរបស់ខេត្តក្វាងទុងដែលជាមូលដ្ឋាននៃឧស្សាហហកម្មធុនស្រាលនិងសហគ្រាស់ពលករ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login