Ask
Websites Login

សំណួរ

១. តើប្រទេសសិង្ហបុរីដោះស្រាយបញ្ហាខ្វះខាតដីសម្រាប់អភិវឌ្ឍដោយវិធីណា ?

២. ហេតុអ្វីបានជាសីង្ហបុរីខ្លះខាតទឹកសម្រាប់ប្រើប្រាស់ ? តើគេដោះស្រាយដោយមធ្យោបាយណា ?

៣. ចូរនិយាយបញ្ហាកំណើនប្រជាជនសិង្ហបុរី ។​

៤. ចូរនិយាយអំពីដំណាក់កាលអភិវឌ្ឍឧស្សាហកម្មនៅចុងទសវត្សរ៍ឆ្នា ១៩៧០​ ។​

៥. តើចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ មក តើរដ្ឋាភិបាលសិង្ហបុរីជួបនឹងបញ្ហាអ្វីខ្លះ ?

 ៦. តើកម្ពុជាអាចមានល​ទ្ធភាពអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបានដូចសិង្ហបុរីដែរឬទេ ? ព្រោះអ្វី ? ចូរពន្យល់ ។
ចម្លើយ

១. ប្រទេសសិង្ហបុរីដោះស្រាយបញ្ហាខ្វះខាតដីសម្រាប់អភិវឌ្ឍ ដោយការវាយដណ្ដើមដីពីសមុទ្រ ។
២. សិង្ហបុរីខ្វះខាតទឹកសម្រាប់ប្រើប្រាស់​ព្រោះសិង្ហបុរី មានផ្លូវទឹកខ្លីៗជាច្រើននិងអាងទឹកធម្មជាតិបួនប៉ុណ្ណោះ ។ ដំណោះស្រាយ គឺទឹកប្រហែលពាក់កណ្ដាល​ត្រូវនាំចូលពីម៉ាលេស៊ីតាមបំពងបង្ហូរភ្ជាប់និងនយោហូបារូ ។

៣. បញ្ហាកំណើនប្រជាជនសិង្ហបុរី គឺ ៖ ជំរឿនឆ្នាំ ១៩៩០ ប្រជាជនសិង្ហបុរីមាន ២.៧ លាននាក់ និងនៅឆ្នាំ ១៩៩៨ មាន ៣.០៥ លាននាក់ និងមានដង់ស៊ីតេ ៤៧២០នាក់/ គីឡូម៉ែត្រការ៉េ ។ នៅឆ្នាំ ២០០៦ អត្រាជាតិប្រមាណមាន ១.០១% អត្រានេះទាប់ណាស់ដែលជាលទ្ធភាពនៃនយោបាយត្រួតពិនិត្យកំណើត ហើយអត្រាមួយទាបបំផុតក្នុងលោកគឺ ០.៤៣% ។ កំណើនប្រជាជនសរុបមាន ៤.៤% ស្របគ្នានឹងកំណើនអ្នកតាំងលំនៅស្ថាន ១.៨% ។ អត្រាកំណើនខ្ពស់នេះបានមកពីចលនាចំណូលស្រុកសុទ្ធសាធ ប៉ុន្ដក៏មកពីកំណើនសង្ឃឹមរស់ផងដែរ ។ សិង្ហបុរីក៏ជាប្រទេសដែលមានប្រជាជនរស់នៅណែនណាន់តាប់បំផុតតទី២ បន្ទាប់ពីប្រទេសម៉ូណាកូ ។

៤. តំណាក់កាលអភិវឌ្ឍឧស្សាហកម្ម នៅចុងឆ្នាំទស្សវត្សរ៍ឆ្នាំ១៩៧០គឺការដំឡើងថ្លៃឈ្នួលឪ្យកម្មករដែលទាក់ទងនឹងការលើកម្ពស់ជីវភាពប្រជាជនបង្កើនបញ្ហាដល់ការប្រកួតប្រជងនៃឧស្សាហកម្មហត្ថពលករ (ឧស្សាហកម្មដំឡើងគ្រឿងអេឡិចត្រូនិចវាយនភ័ណ្ឌកាត់ដេរ សម្ភារៈប្រើប្រាស់ទូទៅ ...) ។ រដ្ឋាភិបាល​បានសម្រេចធ្វើ “ បដិវត្តន៍ឧស្សាហកម្ម” មួយសំដៅជំរុញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់តាមគំរូតៃវ៉ាន់និងកូរ៉េ ។ ដោយអន្ដរាគមន៍ផ្ទាល់ក្នុងការចរចារស្ដីពីប្រាក់ខែ រដ្ឋាភិបាលបានសម្រេចឪ្យដ៉ឡើងរហូតដល់ ៤០% ក្នុងរយៈពេល៣ឆ្នាំ ក្នុងបំណងជំរុញឧស្សាហកម្មឪ្យទំនើបផ្នែកបរិក្ខារនិងឥតម្រង់ទិសវិនិយោគឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ។​

៥. ចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ មក តើរដ្ឋាភិបាលសិង្ហបុរីជួបនឹងបញ្ហាដូចជា ៖

  • បញ្ហាជាតិសាសន៍មួយធ្ងន់ធ្ងរបំផុតរវាងជនជាតិចិនភាគច្រើន និងជនជាតិម៉ាឡេស៊ីភាគតិចដែលយល់ថាគេមិចសូវឪ្យតម្លៃ
  • បញ្ហាកំណើនទទួលបានការលើកទឹកដោយរដ្ឋាភិបាលដែលព្រួយបារម្ភពីការធ្លាក់ចុះអត្រាជាតិប្រមាណក្នុងេពេលថ្មីៗនេះ ជនជាតិចិនមានអត្រានេះទាបជាងជនជាតិម៉ាឡេស៊ី និងឥណ្ឌា ។
  • បញ្ហាអត្រាសន្សំប្រាក់ ដែលបានជួបផ្គត់ផ្គងនយោបាយសាងសង់លំនៅដ្ឋានស្ថានប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលនិងជួបដល់មនុស្សចាស់ប៉ុន្ដែប្រជាជនវិញចង់បានសេវាអភិវឌ្ឍការសិក្សាអប់រំ ។

៦. កម្ពុជាអាចមានភាពអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបានដូចសិង្ហបុរីដែរ គឺ ប្រទេសម្ពុជាស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទទួលអាកាសធាតុត្រូពិចទទួលឥទ្ធិពលខ្យល់មូសុង (​ក្ដៅសើម) ដែលអំណាចផលដល់វិស័យកសិកម្មដូចជាដំណាំស្រូវជាដើម ។​ មិនតែប៉ុណ្ណោះប្រទេសខ្មែរយើសម្បូរធនធានធម្មជាតិ ក្នុងដី ក្នុងទឹក យ៉ាងច្រើនដែលខ្មែរយើងអាចទាយយកមកអភិវឌ្ឍន៍ប្រទេសជាតិបាន ដូចជា រ៉ែមាស ប្រេងកាត ព្រៃឈើ ...។ លើសដពីនេះទៅទៀត ប្រទេសកម្ពូជាយើងមិនទទួលរងនូវឥទ្ធិពល អាក្រក់ៗដូចជាខ្យល់ព្យុះ ស្រុតដី រញ្ជូយដី ...។ ប៉ុន្ដែយើងក៏ត្រូវអភិវឌ្ឍន៍ធនធានមនុស្សឪ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ ទើបការអភិវឌ្ឍប្រទេសមានជឿនលឿន ប្រកបដោយនិរន្ដរភាព ។

Comments

×

×

One more step

Please login to share your idea

Register Login