Ask
Websites Login

Answer 1


user icon Geo 2017-08-03

ដីនៅប្រទេសកម្ពុជា គេបានបែងចែកជា៥ប្រភេទគឺៈ

១-ដីសិលាក្រែសាយខ្សាច់ៈ ជាប្រភេទដីដែលគ្របដណ្តប់នៅតំបន់ប្រជុំភ្នំ តំបន់មាត់សមុទ្រ និងភាគខាងកើតទន្លេមេគង្គរហូតដល់ខ្ពង់រាបឆ្លូង។ដីប្រភេទនេះមានផលប្រយោជន៏ដល់ការលូតលាស់នៃព្រៃឈើ។

២-ដីក្រហមឬដីសិលាបាសាល់ៈ ជាប្រភេទដីដែលទទួលការពុកផុយពីសិលាបាសាល់ហើយមានពណ៌ក្រហម។ ដីប្រភេទនេះមានជីជាតិល្អណាស់សម្រាប់ដំណាំគ្រប់ប្រភេទដូចជា កៅស៊ូ កប្បាស កាផែ តែ សណ្តែក និងដំណាំហូបផ្លែ។ ដីក្រហមស្ថិតនៅខ្ពង់រាប់ទាបៗក្នុងខេត្តកំពង់ចាម និងក្រចេះ ក្រៅពីនេះគែឃើញមាននៅប៉ៃលិន ខ្ពង់រាប បរកែវ និងឆ្លូងលើ។

៣-ដីខ្សាច់ៈ ដីប្រភេទនេះវិវត្តមកពីល្បាប់ចាស់មាននៅខ្ពង់រាបជិតជើងភ្នំ។ វាមានកម្ពស់ខ្ពស់ជានីវ៉ូទឹកស្ទឹង បឹងបួរនារដូវទឹកឡើង។ ហើយវាអាចលិចទឹកក្នុងរយៈពេលខ្លីកាលណាមានទឹកជំនន់ខុសពីធម្មតា។ ដីនេះភាគច្រើនមាននៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងសៀមរាប។ ដីបែបនេះជាវាលស្រែដែលមានទំហំ ១០% ទៅ១២%នៃផ្ទៃដីដាំស្រូវសរុប។

៤-ដីល្បាបដីឥដ្ឋៈ មាននៅតាមទំនាបទាបៗដែលរងនូវទឹកជំនន់ក្នុងរយៈពេលខ្លីពីទន្លេ ឬបឹងដែលនៅក្បែរនោះ។ ដីប្រភេទនេះច្រើនមាននៅប៉ែកខាងត្បូងប្រទេសដូចជាខេត្តព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវដែលជាដីស្រែ។

៥-ដីល្បាប់ៈ ជាប្រភេទដីល្បាយ ឬដីពណ៌ត្នោតដែលមានទម្រង់ជាស្រទាប់វិវត្តខ្សោយនៅលើច្រាំងទន្លេ និងជម្រាលនៃច្រាំង។ ដីនេះកកើតនៅតាមមាត់ទន្លេ និងខ្នងជម្រាលទំនាបក្រោយតំបន់មាត់ទន្លេ ហើយតំបន់ក្រោយមាត់ទន្លេដែលជាកន្លែងដាំស្រូវដឺសំខាន់មួយតែងតែលិចទឹកនិងទទួលល្បាប់ថ្មីនៅរដូវវស្សារាល់ឆ្នាំ។ ដីនេះភាគច្រើនមានៅខេត្តកណ្តាល ព្រៃវែង ក្រចេះ ស្ទឹងត្រែង និងរាជធានីភ្នំពេញ។ ក្រៅពីដំណាំស្រូវ ដីនេះត្រូវគេប្រើសម្រាប់ដាំបន្លែ ដំណាំហូបផ្លែ និងដំណាំផ្សេងៗ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login