Ask
Websites Login

សំនួរ

១. ដូចម្តេចដែលហៅថា​ ម៉ាស់ខ្យល់ ? ព្រំខ្យល់ ?

២. រៀបរាប់ពីភាពខុសគ្នានៃព្រំខ្យល់ក្តៅនិងព្រំខ្យល់ត្រជាក់ ?

៣. ចូរពន្យល់ តើហ៊ូរីកានកើតឡើងយ៉ាងដូចម្តេច ?  

ចម្លើយ

១. ម៉ាស់ខ្យល់ គឺជាសំណើមនិងសីតុណ្ហភាពដែលបានពីតំបន់ម៉ាស់ខ្យល់នោះកកើត ។

ព្រំខ្យល់ គឺជាសំណើមនិងសីតុណ្ហភាព ហើយម៉ាស់ខ្យល់មួយៗមិនអាចលាយដូចគ្នាបានទេ ហើយនៅពេលម៉ាស់ខ្យល់ពីរជួបគ្នាបង្កើតបានជាព្រំខ្យល់ ។

២. ព្រំខ្យល់ក្តៅនិងព្រំខ្យល់ត្រជាក់ខុសគ្នាដូចជា ៖

ព្រំខ្យល់ក្តៅ ព្រំខ្យល់ក្តៅកើនឡើងនៅពេលម៉ាស់ខ្យល់ក្តៅបានជួប និងបក់ពីលើម៉ាស់ខ្យល់ត្រជាក់ជាទូទៅព្រំខ្យល់ក្តៅនាំភ្លៀងនិងរលឹមមកជាមួយផង ។ បន្ទាប់ពីព្រំនេះទៅផុតធាតុអាកាសប្រែក្តៅនិងសរឡះហើយក្តៅ ព្រមខ្យល់ត្រជាក់ម៉ាស់ខ្យល់ត្រជាក់ជួបនិងចូលជំនួសម៉ាស់ខ្យល់ក្តៅ ព្រោះខ្យល់ត្រជាក់ធ្ងន់ធ្វើចលនាក្រោមខ្យល់ក្តៅស្រាលនិងរុញវាឡើងលើ ។ ព្រមខ្យល់ត្រជាក់អាចធ្វើចលនាលឿន បង្កឲ្យមានព្យុះភ្លៀង ភ្លៀង ឬព្រិល ។ ធាតុអាកាសត្រជាក់តែងតែ​កើតឡើង​នៅតាមព្រំខ្យល់ត្រជាក់​ ព្រោះខ្យល់ក្តៅត្រូវបានរុញចេញ ឆ្ងាយពីផ្ទៃផែនដី​ ។

៣. ហ៊ូរីកាន កើតឡើងដោយសារ ចាប់ផ្តើ​មពីក្រុមមួយនៃព្យុះភ្លៀង ធ្វើចលនាលើទឹកសមុទ្រក្នុងតំបន់ត្រូពិច ។ ខ្យល់បក់ចេញពីទិសដៅពីរផ្សេងគ្នាបានប៉ះគ្នា បណ្តាលឲ្យមានព្យុះគួចនៅលើតំបន់សម្ពាធខ្សោយ ។ វាបានទទួលថាមពល ពីកំណកនៃចំហាយទឹក ដែលមានទំនាក់ទំនងជាមួយទឹកសមុទ្រក្តៅ​ខ្យល់ក្តៅ​មានផ្ទុកចំហាយទឹក ជាច្រើនបានពីការរំហួតពីទឹក សមុទ្រ នៅពេលខ្យល់ក្តៅហោះឡើងលើចំហាយ ទឹកកករួច បញ្ចេញថាមពល  យ៉ាងខ្លាំងបង្កើតបានជាព្យុះហ៊ូរីកាន ។

Comments

×

×

One more step

Please login to share your idea

Register Login