Ask
Websites Login

សំនួរ

១. តើបរិស្ថានជាអ្វី ? មានប៉ុន្មានផ្នែក ? ចូរពណ៌នា ។

២. តើសកម្មភាពមនុស្សមានឥទ្ធិពលទៅលើបរិស្ថានដូចម្តេចខ្លះ ?

៣. បើយើងបំផ្លាញធម្មជាតិឬទាញយកផលពីបរិស្ថានច្រើនហួសហេតុពេក តើវានិងផ្តល់ផលប៉ះពាល់អ្វីខ្លះ  នាពេលអនាគត ?

ចម្លើយ

  •  បរិស្ថានជាអ្វីដែលនៅព័ទ្ធជុំវិញខ្លួនយើងរួមទាំងខ្លួនយើងមានដូចជា មនុស្ស សត្វ ធម្មជាតិទាំងឡាយជាដើម ។ គេចែកបរិស្ថានជាពីរផ្នែកគឺ ៖
  • បរិស្ថានធម្មជាតិ មានដូចជា បរិស្ថានរូប​ ( កក្តា ដី ទឹក និងអាកាសធាតុ )​ និងបរិស្ថានជីវៈ ( មនុស្ស សត្វ និងរុក្ខជាតិ ) ។
  • បរិស្ថានសង្គម វប្បធម៌ មានដូចជាធនាគារ រោងចក្រ ផ្លូវ ថ្នល់ជាដើម ។

២. សកម្មភាពមនុស្សមានឥទ្ធិពលទៅលើបរិស្ថានដូចជា ៖

          យើងទាញយកធនធានពីបរិស្ថានដូចជា ទឹកស្អាត រ៉ែ ត្រី ព្រៃ ឈើ ... ។ល។ យើងបញ្ចេញចោលរបស់ខ្លះ ទៅក្នុងបរិស្ថានវិញដូចជា ផ្សែង សំណល់ចេញពីរោងចក្រ ប្លាស្ទិច ... ។ល។ យើងជំនួសបរិស្ថានធម្មជាតិ ដោយអ្វីមួយផ្សេងទៀត ដូចជាការកាប់ព្រៃ តែជំនួសដោយការសង់រោងចក្រ អគារពាណិជ្ជកម្ម... ។ល។

៣. បើយើងបំផ្លាញធនធានធម្មជាតិឬទាញយកផលពីបរិស្ថានច្រើនហួសហេតុពេក វានិងផ្តល់ផលប៉ះពាល់ចំពោះ សង្គមមនុស្សទៅថ្ង អនាគតដូចជា ៖

បាត់ប​ង់​និរន្តភាពបរិស្ថាន ការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ជួបប្រទះគ្រោះធម្មជាតិធ្ងន់ធ្ងរ ( ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ឡើងកម្តៅផែនដី .... ) នេះគ្រាន់តែជាផ្នែកមួយតូច នៃផលប៉ះពាល់ចំពោះមនុស្ស នៅថ្ងៃអនាគត ពេលយើងប្រើប្រាស់បរិស្ថា​នច្រើនហួសកម្រិតឬការបំផ្លាញបរិស្ថានមានកម្រិតខ្ពស់ ​។ យើងត្រូវច​ងចាំ ​បើកាលណាយើងបំផ្លាញបរិស្ថាន នោះបរិស្ថាននិងបំផ្លាញយើងវិញ​ ។

Comments

×

×

One more step

Please login to share your idea

Register Login