Ask
Websites Login

សំនួរ

១. ចូររៀបរាប់ពីឥទ្ធិពលបីយ៉ាង នៃសកម្មភាពមនុស្សទៅលើបរិស្ថាន ?

២. រាប់ឈ្មោះប្រភេទសំខាន់ទាំងបីនៃបញ្ជា​បរិស្ថាននិងឧទាហរណ៍បញ្ជាក់ពីប្រភេទនីមួយៗ ។

៣. ប្រៀបធៀបធនធានធម្មជាតិកើតឡើងវិញនិងមិនអាចកើតឡើងវិញ បានដោយលើកឧទាហរណ៍បញ្ជាក់ ។

៤. ពណ៌នាពីសកម្មភាពមនុស្សដែលអាច​ផ្តល់និរន្តភាពដល់ពិភពលោក ។

ចម្លើយ

១. ឥទ្ធិពលបីយ៉ាងនសកម្មភាពមនុស្សទៅលើបរិស្ថានដូចជា ៖

មនុស្សទាញយកធនធានពីបរិស្ថានមនុស្សបញ្ចេញចោលរបស់ខ្លះទៅក្នុងបរិស្ថានវិញមនុស្សជំនួសបរិស្ថានធម្មជាតិដោយផ្សេងអ្វីមួយទៀត ។

២. រាប់ឈ្មោះប្រភេទសំខាន់ៗទាំងបីនៃបរិយាកាសមមានដូចជា ៖

  • ការ​ថយចុះនៃធនធានធម្មជាតិៈ ឧទា​ហរណ៍ ការប្រើប្រាស់នូវប​រិមាណយ៉ាងធំ នៃធនធានធម្មជាតិ ដូចជា ទឹក ដី ព្រៃឈើ ជាដើម ។
  • កង្វក់ៈ ឧទាហរណ៍ ការកើនឡើងនូវការកាបូនម៉ូណូអុកស៊ីតធ្វើឲ្យប៉ះពាល់ដ​ល់បរិយាកាស និងប្រភពបំពុលជាច្រើនទៀតដូជជា ទឹកសំអុយ ថ្នាំសម្លាប់សត្វល្អិត ​ធាតុវិទ្យុសកម្មសមលេងរំញ័រ.... ។
  • ការវិនាសសាបសូន្យ ឧទា​ហរណ៍ ការកើនឡើងចំនួនប្រជាជនធ្វើឲ្យដិសម្រាប់សង់ទឹកជម្រកកាន់តែតិច និងការកាប់បំផ្លាញព្រៃឈើជាដើម .... ។

៣. ប្រៀបធៀបធម្មជា​តិកើតឡើងវិញ ​និងមិន​កើតឡើងវិញ

  • ធម្មជាតិកើតឡើងវិញៈ ជាធនធានដែលអាចជំនួសឡើងវិញដោយធម្មជាតិ ឬដោយសកម្មភាពមនុស្សវាជាធនធានដែលប្រើប្រាស់មិនចេះរឹងស្ងួត

ឧទាហរន​ណ៍ ព្រៃឈើអាចដាំឡើងវិញបានក្រោយពីប្រមូលផលរួច.... ។

  • ធម្មជាតិមិនកើតឡើងវិញៈ  ជាធនធានដេលអាចប្រើប្រាស់អស់ទាំងស្រុង​ ឬដល់កំរិតមួយដែលមិនអាចទាញយកមកប្រើប្រាស់វិញបាន ហើយមិនអាចកើតវិញជំនួសដោយធម្មជាតិ ។

ឧទាហរណ៍ ផូស៊ីលឥន្ធនៈ ដូចជា ប្រេង ធ្យូងថ្ម ឧស្ម័នធម្មជាតិ....  ។

៤. សកម្មភាពដែល អាចផ្តល់និរន្តភាពដល់ពិភពលោកមានដូចជា ជម្រក​សត្វត្រូវ​បានគេការពារ សំណល់ឬ សំរាមត្រូវ​​បានគេកែឆ្នៃឡើងវិញទៅជា សារធាតុគ្មានគ្រោះថ្នាក់ ។ ធនធានធម្មជាតិលើើតឡើងវិញ ​ត្រូវប្រើប្រាស់ដោយ សន្សំសំចៃ និងមា​នប្រសិទ្ធភាពខ្ពស់បំផុត ហើយធនធានធម្មជាតិមិនកើតឡើងវិញត្រូវ ប្រើប្រាស់ឲ្យបានសមស្របតាមអ្វីដែលគេអាច​យកមក បំពេញជំនួសបាន ។

Comments

×

×

One more step

Please login to share your idea

Register Login