Ask
Websites Login

សំណួរ

១. ចូរពណ៌នាពីរបរប្រសិកម្មនិងនេសាទនៅសម័យអង្គរ ។

២. តើរបរសិប្បកម្មនៅសម័យអង្គរមានអ្វីខ្លះ ?

៣. ចូរពន្យល់អំពីរបរជំនួញនិងទីផ្សារនៅសម័យអង្គរ ។

៤. តើកត្តាអ្វីខ្លះដែលធ្វើឪ្យសេដ្ឋកិច្ចសម័យអង្គររីកចម្រើន ?

៥. តើហេតុអ្វីបានជាព្រះបាទជ័យវ័រ្មនទី ២​ ផ្លាស់រាជធានីច្រើនកន្លែង ?

៦. តើព្រះរាជាអង្គណាបង្កើតលទ្ធិបុគ្គលនិយម ? ហេតុអ្វី ?

៧. តើការបង្កើតពិធីទេវរាជមានប្រយោជន៍អ្វីខ្លះ ?

៨ តើព្រះបាទជ័យវ័រ្មនទី​៧ មានស្នាព្រះហស្ដអ្វីខ្លះ ?

៩. តើកត្តាអ្វីខ្លះ ដែលធ្វើឪ្យសម័យអង្គររីកចម្រើនដល់កំពូល ?

ចម្លើយ

១. របរកសិកម្មនិងនេសាទនៅសម័យអង្គរ ៖ ប្រជារាស្រ្ដខ្មែរភាគច្រើនប្រកបរបរកសិកម្មនិងនេសាទ ។

ក. របបកសិកម្ម ទំនាបនៅជុំវិញបឹងទន្លេសាប ពុំមានផ្ទៃដីធំធេងប៉ុន្មានទេ តែជាដីសម្បូរជីជាតិ ។ ដីទំនាបមួយភាគធំត្រូវលិចទឹកនៅរដូវវស្សា ប្រជារាស្រ្ដយើងអាចធ្វើស្រែបានតែនៅរដូវប្រាំងប៉ុណ្ណោះ ។ ប៉ុន្ដែតំបន់ខ្លះគេធ្វើស្រូវឡើងទឹក ឬស្រួវពង្រោះដែលឪ្យផលពីរ ឬ បីដងក្នុងមួយឆ្នាំ ។ ចំណែកដិស្ថិតនៅតំបន់ខ្ពស់ គេធ្វើស្រូវវស្សា ដោយពឹងផ្អែកលើទឹកភ្លៀង ប្រព័ន្ធប្រលាយ ឬ ជារាស្រ្ដខ្មែរបានគ្រប់គ្រាន់ ហើយអាចធានចំពោះចំណាយផ្សេងៗរបស់ពលរដ្ឋទៀតផង ។ ស្រូវជាដំណាំស្បៀងយ៉ាងសំខាន់ពុំមែនសម្រាប់តែផ្ដល់ផ្តងជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងជួយទំនុកបម្រុងផ្នែកសាសនា និងបង់ពន្ធជូនរដ្ឋ ។ នៅទីផ្សារ គេប្រើស្រូវអង្ករដើម្បីសដោះដូរជាមួយនឹងផលិតផលដទៃទៀត ។ ក្រៅពីផលិតផលស្រូវ នៅមានដំណាំបន្ទាប់បន្សំផ្សេងៗទៀតដូចជា ល្ង សណ្ដែក ពោត ល្ពៅ ត្រសក់ ឈើហូបផ្លែ ...។

ខ​. របរនេសាទ ក្រៅពីកសិកម្ម គេនេសាទត្រី ។

២. របរសិប្បកម្មនៅសម័យអង្គរមាន ទន្ទឹមនឹងកសិកម្ម សិប្បកម្មសម័យនោះ ក៏មានវឌ្ឍនភាពគួរឪ្យកត់សំគាល់ដែរ ។ គេនៅតែបន្ដផលិតចានក្បានក្អម ឆ្នាំង និង តម្បាញ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងស្រុកចំពោះគ្រឿងអលង្ការ ប្រជារាស្រ្ដខ្មែរមានការប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់ ។ គេចេះធ្វើចិញ្ចៀន  កងដៃ​ កងជើង កាវ រយ៉ា មួក ប្រអប់ប្រាក់​​ ឬ ស្ពាន់ ។ ល ។ ប្រពៃណីនេះមានតាំងពីយូរយាណាស់មកហើយ ។ ក្រៅពីមុខរបរខាងលើជាងឈើក៏មានការលូតលាស់គួរឪ្យកោតសរសើរ ។ ប្រជារាស្រ្ដខ្មែរចេះធើ្វរទេះគោ ទូក ដែលជាមធ្យោបាយដឹកជញ្ជូនសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងជាមធ្យោបាយដ៏សំខាន់សម្រាប់ធ្វើសង្រ្គាម ។ ជាពិសេស សិល្បះចម្លាក់ថ្ម សូនរូប ស្រីរបាំ ... ប្រកបដោយទេពកោសល្យឥតខ្ចោះដែលនៅមាននៅតាមជញ្ជាំងប្រាសាទអង្គរវត្ត អង្គរធំ... ជាតឹកតាង ។

៣. របរជំនួញ និងទីផ្សានៅសម័យអង្គរ ៖

  • នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរជាររៀងរាល់ព្រឹក ។ ប៉ុន្ដែទីផ្សារសម័យនោះ ពុំទាន់មានសំណង់អាគារទេ គេសង់រោងឬខ្ទម  ក្រាកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវលក់ដូរ ។
  • នៅតាមជញ្ជាំងប្រាសាទអង្គរធំមានក្បាច់ចម្លាក់ស្ដីពីទស្សនីយភាពនៃការលក់ដូចនៅទីផ្សារ គេឃើញអ្នកលក់អង្គុយក្រោយកន្ទេល ដែលតាំងលក់ដូចជាត្រី ថូ ស្រាលាយផ្សំនិងឆាកកំសាន្ដ ដូចជា ការប្រជល់មាន់ ជល់ជ្រូក ...។

៤. កត្តាដែលធ្វើឪ្យសេដ្ឋកិច្ចសម័យអង្គររីកចម្រើន គឺ ៖

ក. ស្ថានភាពភូមិសាស្រ្ដ

  • តំបន់អង្គរជាចំនុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជានាសម័យនោះ
  • ជាទីប្រជុំនៃផ្លូវជំនាញទាំងគោក ទាំងទឹក
  • សម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែង
  • វាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម
  • ស្ថានភាពភូមិសាស្រ្ដល្អ គឺដីមានជីជាតិ គួបផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សយ៉ាងអង់អាចក្លាហាន បាននាំឪ្យសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមា

ខ. ធនធានមនុស្សនិងមរតកពីអតីតកាល

  • ជនជាតិខ្មែរនៅសម័យអង្គរ ជាជនជាតិដែលមានចិត្តអំណត់ ឧស្សាហ៍ព្យាយាម​និងមានបំណងធំបំផុត គឺការអភិវឌ្ឍឪ្យរីកចម្រើនលើគ្រប់វិស័យ និងភាពសម្បូរសប្បាយ ។ ជាសក្ដីកម្មនៃការព្យាយា
  • ម និងបំណងនេះ ព្រះរាជាបានឪ្យគេធ្លាក់ក្បាច់រឿងកូរសមុទ្រទឹកដោះនៅជញ្ជាំងប្រាសាទជាច្រើននិងនៅគ្រប់បច្រកទ្វារចូលនៃបុរីអង្គរធំ ព្រោះទឹកអម្រឹតដែលហូរចេញពីការកូរសមុទ្រទឹកដោះជាមិនិត្តរូបនៃថាមពលខាងការងារ ប្រណាំប្រជែងបង្កើតផលិតផលយ៉ាងប្រត្សក្ស ។
  • សេចក្ដីក្លាហាននិងភាពមុះមុតរបស់ខ្មែរយើងសម័យអង្គរ គឺមានតាំងពីសម័យនគរភ្នំនិងចេនឡាមកម្លេះ ។

ដូចនេះអរិយាធម៌ខ្មែរយើងជឿនលឿងតាំងពីសម័យនគរភ្នំនិងចេនឡាមក ប៉ុន្ដែនៅសម័យអង្គរអរិយាធម៌ខ្មែរកាន់តែជឿនលឿននិងរីកសាយទូទាំងអាស៊ីអាគ្នេយ៍ ។

គ. វិស័យកសិកម្មនិងនេសាទ

  • ប្រជារាស្រ្ដខ្មែរភាគច្រើនប្រកបរបរកសិកម្ម និងនេសាទ ។
  • នៅសម័យអង្គរ ផលិតផលស្រូវទទួលទិន្នផលខ្ពស់គឺអាចចិញ្ចឹមប្រជារាស្រ្ដខ្មែរបានគ្រប់គ្រាន់ ហើយអាចធានាចំពោះចំណាយផ្សេងៗរបស់ពលរដ្ឋទៀតផង ។
  • ក្រៅពីផលិតផលស្រូវ នៅមានដំណាំផ្សេងៗដូចជា ល្ង សណ្ដែក ពោត ល្ពៅ ត្រសក់ ឈើហូបផ្លែ ...។
  • ក្រៅពីកសិកម្ម គេនេសាទត្រី និងចិញ្ចឹមសត្វដូចជា គោ ក្របី ជ្រូក និងបក្សីស្រុក ។ នៅពេលទំនេរកសិករយើងស្វែងរកបេះដូងផលិតផលនិងអនុផលព្រៃឈើដូចជា ក្រវាញ បោចវល្លឺ​ ផ្តៅ រកឃុំ ឪសថ ។​
  • ចំពោះផលិតផលស្ករតត្នោតនិងទី ត្នោត មានតួនាទីសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្រ្ដខ្មែរ ព្រោះគេចេះធ្វើអាជីវភាព នេះតាំងពីយូរយារណាស់មកហើយ ។

ឃ. វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម

  • ផលិតផលសប្បិកម្ម សិប្បកម្មសម័យនោះ ក៏មានវឌ្ឍនភាព គួរឪ្យកត់សម្គាល់ដែរ ។ ពួកគេផលិតចានក្បាន ក្អមឆ្នាំង និងតម្បាញ ដើម្បីបំពេញតម្រូវការក្នុងស្រុក ។ ចំពោះគ្រឿងអលង្ការ គេចេះធ្វើ ចញ្ចៀន កង់ដៃ កងជើង កាវ រយ៉ាង មួក ប្រអប់ប្រាក់  ឬ ស្ពាន់ ។ ល ។  ក្រៅពីមុខរបរខាងលើ ជាងឈើក៏មានការលូតលាស់គួរឪ្យកោតសរសើរ ។ ប្រជារាស្រ្ដខ្មែរចេះធ្វើរទេះគោ ទូក ដែលជាមធ្យោបាយដឹងជញ្ជូនសម្រាប់ទំនា់ទំនងពាណិជ្ជកម្ម និងមធ្យោបាយសំខាន់ក្នុងការធ្វើសង្រ្គាម ។ ជាពិសេស សិល្បៈចម្លាក់ថ្ម សូនរូប ស្រីរបាំ...​ប្រាសាទអង្គរវត្ត អង្គរធំ ... ជាតឹកតាង ។
  • ជំនួញនិងទីផ្សារ នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរជារៀងរាល់ព្រឹក ។ ប៉ុន្ដែទីផ្សារសម័យនោះ ពុំទាន់សំណង់អាគារទេ គេសង់ រោង ឬ ខ្ទម ក្រាលកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវលក់ដូរ ។

សរុបមក សម័យអង្គរមានការអភិវឌ្ឍ ៤ សតវត្ស មានពន្លឺយ៉ាងត្រចេះត្រង់ ជីរភាពប្រជារាស្រ្ដខ្មែរ មានភាពសម្បូរធូរធា ។ ដោយសារតែផលិតផល​​ កសិកម្ម នេសាទត្រី ប្រមាញ់ និងរុក្ខផលបានធ្វើឪ្យព្រះរាជាណាចក្រអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្មគួរឪ្យកតិសម្គាល់ ។

៥. បានជាព្រះបាទជ័យវ័រ្មនទី ២ ផ្លាសរាជធានីច្រើនកន្លែងគឺដើម្បីបម្រួបជាតិ ។

៦. ព្រះរាជាដែលបង្កើតលទ្វិបុគ្គលនិយមគឺ ព្រះបាឥន្រ្ទវ័រ្មនទី ១ ( ៨៧៧-៨៨៩ នៃគ.ស ) ។ ព្រោះដើម្បីជាការគោរព និងដឹងគុណចំពោះបុព្វការីជន និងអ្នកមានសស្នាដៃហើយដែលហ៊ានពលីជីវិតដើមសង្គមជាតិមាតុភូមិ ។

៧. ផលប្រយោជននៃការបង្កើតលទ្ធិទេវរាជ គឺដើម្បី ៖

  • បម្រួបបម្រួម​ជាតិ
  • ចាត់ទុកព្រះមហាក្សត្រជាអាទិទេព​
  • ជឿជាក់ ស្មោះត្រង់ចំពោះព្រះមហាក្សត្រ
  • ធ្វើឪ្យប្រទេសជាតិរីកចម្រើននិងមានវិសាលភាពធំទូលាយ ។

៨. ស្នាព្រះហស្តរបស់ព្រះបាទជ័យវ័រ្មនទី ៧ មាន ៖

  • ព្រះអង្គជាស្ដេចខ្លាំងពូកែវាយចាម រំដោះក្រុងអង្គរនិងវាយត្រួតត្រាប្រទេសចម្ប៉ា
  • ព្រះអង្គកសាងក្រុងអង្គរទី ៤ ប្រាសាទបាយ័ន បន្ទាយឆ្មារ សាលាសំណាក់ ១២១ មន្ទីរពេទ្យ១០២ ស្ពាន-ថ្នល់ ប្រាសាទបន្ទាយក្ដី តាព្រហ្មអង្គរ តាព្រហ្មបាទី ព្រះខ័ន នាគព័ន្ធ តាសោម ក្រោលគោវត្តនគរ
  • បង្កើតសាកលវិទ្យាល័យជាច្រើន
  • អភិវឌ្ឍន៍ប្រទេសជាតិ
  • ពង្រីកទឹកដី
  • ផ្សព្វផ្សាយព្រះវិហារធម៌ដល់ប្រជារាស្រ្ដ ...។

៩. សម័យអង្គររីកចម្រើនដោយសារកត្តាជាច្រើនដូចជា ៖

  • កត្តាអ្នកដឹកនាំ អ្នកដឹកនាំមានភាពឈ្លាសវៃ និងខ្លាំងពូកែ
  • ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យព្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្ត និងគោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រគឺជាអាទិទេព ។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ដែលព្រះមហាក្សត្រមានលទ្ធភាពក្នុងគ្រប់គ្រង និងការកសាងប្រាសាទធំៗបាន ។
  • វិស័យយោធា កងទ័ពសសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាអ្នកបញ្ជាកងទ័ពផ្ទាល់ ។ ពេលប្រយុទ្ធជាមួយខ្លាំងសត្រូវព្រះមហាក្សត្រចេញប្រយុទ្ធផ្ទាល់ព្រះអង្គ ។ ព្រះគំរូដ៏ល្អនេះបានធ្វើឪ្យកងទ័ពមានសេចក្ដីក្លាហាននិងខ្លាំងពូកែ ។
  • វិស័យរដ្ឋបាល មានការរៀបចំ និងការគ្រប់គ្រងត្រឹមត្រូវតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ។
  • វិស័យតុលាការ យុត្តិធម៌សង្គមត្រូវបានធានា ។ ព្រះរាជាទ្រង់កាត់សេចក្ដីជូនប្រជាពលរដ្ឋ ។
  • វិស័យកសិកម្ម មានការរីកចម្រើនដោយសារ ការធ្វើទំនប់ប្រលាយ ទឹកដើម្បីបំរើវិស័យកសិកម្ម ។ ផលស្រូវត្រូវបាននាំចេញទៅប្រទេសក្រៅ ។
  • វិស័យសេដ្ឋកិច្ច មានការរីកចម្រើនដោយនាំទិន្នផល យកទៅលក់នៅប្រទេសក្រៅ ។
  • វិស័យវប្បធម៌ មានការីកចម្រើន​ ដែលរហូតដល់ការបង្កើតសកលវិទ្យាល័យ
  • វិស័យភូមិសាស្រ្ដ ជាចំណុកកណ្ដាលនៃប្រទេស ជាទីប្រជុំនៃផ្លូវជំនាញទាំងគោកទាំងទឹក ដែលសម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹគ  ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំភូលែន ។ ឯវាលទំនាបនៅជុំវិញ ប្រកបទៅដោយដីមានជិជាតិសម្រាប់ធ្វើកសិកម្ម ។

Comments

×

×

One more step

Please login to share your idea

Register Login