Ask
Websites Login

សំណួរ

១. តើហេតុធ្វើបានជាមានបណ្ដូររាជវង្សត្រសក់ផ្អែម ?

២. តើរាជវង្សនេះខ្សែលោហិតនិងសេ្ដចសម័យអង្គរឬទេ ? ព្រោះអ្វី ?

៣. តើមូលហេតុអ្វីបានជាសៀមអាចត្រួតត្រាក្រុងអង្គរបាន  ?

៤.  តើសៀមត្រួតត្រាអង្គរប៉ុន្មានលើក​ ? ដោយស្ដេចអង្គណាខ្លះ ? ចូររៀបរាប់ ។

៥. តើមូលហេតុអ្វីខ្លះដែលធ្វើឪ្យព្រះបាទពញាយ៉ាតរំដោះក្រុងអង្គរបាន ? 

៦. តើមូលហេតុអ្វី បានជាព្រះបាទពញាយ៉ាតចាកចោលក្រុងអង្គរ ?

ចម្លើយ

១. ការបណ្ដូររាជវង្សត្រសក់ផ្អែម បើតាមរឿងព្រេងបាននិទានថា សេ្ដចជ័យវ៏រ្មនទី ៩ សព្វព្រះទ័យនឹងត្រសក់ផ្អែមក៏ធ្វើលំពែងឪ្យនាយត្រសក់ផ្អែមទុកកាពារចំការត្រសក់ ។ ថ្ងៃមួយព្រះអង្គចង់សាកល្បងក៏យាងចូលលួចត្រសក់ តែត្រូវនាយត្រសក់ផ្អែមងចាក់នឹងលំពែកសុគតទៅ ។ ដោយសេ្ដចអង្គនេះគ្មានរជ្ជទាយាទ ទើបពួកនាម៉ឹនមន្រ្ដីលើកនាយត្រសក់ផ្អែមជាសេ្ដចផែនដី ។

២. រាជវង្សត្រសក់ផ្អៃមមិនមែនជាខ្សែលោកហិតនឹងស្ដេចសម័យអង្គរទេ ព្រោះបើតាមប្រវត្តិព្រងនាយបានបញ្ជាក់ថា​ ក្រោយពេលតាឥសី្សបានរៀបការជាមួយក្រមុំអ្នកស្រុកបានកូនពីរនាក់ឈ្មោះជ័យ និង សួស្ដី​ ហើយជាភព្វសំណាងនាយជ័យបានឡើងជាស្ដេចគឺ ព្រះបាទត្រសក់ផ្អែម​ ។

៣. បានជាសៀមអាចត្រួតត្រាអង្គរបាន គឺដោយសារនៅសុខាទ័យនៅក្រុងសៀមគ្រប់គ្រងដោយពញារោង ។ ពញារោងបានវាយត្រួតត្រារដ្ឋនៅតំបន់ទន្លេមេណាម និងពង្រីកឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ ។ ម្យ៉ាងទៀតដោយសារនៅពេលចន្លោះខ្មែរមានវិបត្តិផ្ទៃក្នុង ការដណ្ដើម អំណាចគ្នាឯងផងនោះ វាជាឪកាសល្អដែលបានឪ្យសៀមអាចវាយត្រួតត្រាក្រុងអង្គរបាន ។

៤.  សៀមត្រួតត្រា ៣ លើក​ ។ ក្នុងលើកនីមួយៗសៀមបាបចាត់ឪ្យស្ដេចស្រុកវាមកត្រួតត្រាប្រទេសខ្មែរ គឺមាន ៖

  • លើកទី ១ ( ១៣៥៣-១៤០១ ) ព្រះចៅបាសាត បាអាតនិងកំបងពិសី ។
  • លើកទី ២ ( ១៣៩៤-១៤០១ ) មាន ពញាព្រែក ឬ ឥន្រ្ទរាជា ។
  • លើកទី ៣ ( ១៤២០-១៤២១ ) មានពញាព្រែក ។

៥. មូលហេតុដែលធ្វើឪ្យព្រះបាទពញាយ៉ាតរំដោះក្រុងអង្គរបានគឺ ដោយសារ ៖

  • ព្រះអង្គប្រមូលនិងពង្រីងកងទ័ពខ្មែរដែលបានច្រើននិងខ្លាំងពូកែ ព្រមទាំងសេចក្ដីអង់អាចក្លាហានហ៊ានពលីជាជីវិតដើម្បីជាតិ
  • ព្រះអង្គប្រើល្បិចឪ្យទាហានស័្មគ្រ ១២ នាក់ ទៅចុះចូលជាមួយទ័ពសៀម ហើយដកអាវុធសម្លាប់សេ្ដចសៀមពញាព្រែកចោលនៅឆ្នាំ ១៤២១ ដើយរំដោះរាជធានីអង្គរ ។

៦. មូលហេតុបានជាព្រះបាទពញាយ៉ាតចាក់ចេញពីក្រុងអង្គរ គឺ ៖

  • កត្តាប្រជាជន ក្នុងចម្បាំងសៀមបានសម្លាប់​និងកៀរប្រជាជនខ្មែរនៅតំបន់អង្គរស្ទើរអស់រលើង ។ ដូចនេះប្រជាជននៅតំបន់អង្គរ ដែលសល់តិចតួចមិនការពារក្រុងអង្គរបានទៅទៀត ។ ប្រជារាស្រ្ដខ្លះ ភៀសខ្លួនចេញពីតំបន់អង្គរ ។
  • កត្តាសសេដ្ឋកិច្ច ដោយសារសង្គ្រាមផ្ទៃក្នុងនិងសង្គ្រាមជាមួយពួកសៀមបានបំផ្លិចបំផ្លាញសេដ្ឋកិច្ច ហេដ្ឋារចនាសម័្ពន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ធារាសាស្រ្ដខ្ទេចខ្ទីអស់ ដែលមិនអាចស្ដារ ការខូចខាតបាន ។
  • កត្តាភូមិសាស្រ្ដ ក្រុងអង្គរនៅជិតក្រុងអយុធ្យាមានចំងាយតែ ៤០០ គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ ដូចនេះពួកសៀមនឹងអាចវាយលុកចូលក្រុងអង្គរម្ដងទៀត
  • កត្តាឥទ្ធិពល ( កម្លាំង ) ខ្មែរចុះខ្សោយទាំងកម្លាំងកាយ ( ប្រជាជន ) ទាំងកម្លាំងចិត្ត ( ស្មារតី ) បាត់បង់ជំនឿលើខ្លួនឯង ។  រីឯសៀមពង្រីក ទឹកដីទូលំទូលាយ ពង្រីកអំណាច និងបង្កើនកម្លាំង (ប្រជាជន ) ។

Comments

×

×

One more step

Please login to share your idea

Register Login