Ask
Websites Login

សំណួរ​

១. តើកត្តាអ្វីខ្លះ ដែលឪ្យអរិយធម៌អង្គរអភិវឌ្ឍន៍ដល់កំពូល ?

២. តើកត្តាអ្វីខ្លះ ដែលធ្វើឪ្យព្រះបាទពញាយ៉ាតសម្រេចព្រះទ័យចាកចោលកុ្រងអង្គរ ។

ចម្លើយ

១. កត្តាដែលធ្វើឪ្យអរិយធម៌អង្គរអភិវឌ្ឍនដល់កំពូលគឺ ៖

  • កត្តាអ្នកដឹកនាំ អ្នកដឹកនាំមានភាពឈ្លាសវៃ និងខ្លាំងពូកែ
  • ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យប្រជាពលរដ្ឋមានឯកភាពជាតិ​ មានទំនុកចិត្ត និងគោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រ គឺជាអាទិទេព ។ រាល់បទបញ្ជាទាំងឡាយរបស់មហាក្សត្រជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ដែលព្រះមហាក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងការកសាងប្រាសាទធំៗបាន ។
  • វិស័យយោធា  កងទ័ពសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាជាអ្នកបញ្ជាកងទ័ពផ្ទាល់ព្រះអង្គ ។ ព្រះគំរូដ៏ល្អនេះបានធ្វើឪ្យកងទ័ពមានសេចក្ដីក្លាហាននឹងខ្លាំងពូកែ ។
  • វិស័យរដ្ឋបាល មានការរៀបចំ និងការគ្រប់គ្រងត្រឹមត្រូវតាំងពីថ្នាក់លើរហូតដល់ក្រោម ។
  • វិស័យតុលាការ យុត្តិធម៌សង្គមត្រូវបានធានា ។ ព្រះរាជាទ្រង់កាត់សេចក្ដីជូនប្រជាពលរដ្ឋ ។
  • វិស័យកសិកម្ម មានការរីកចម្រើនដោយសារ កាធ្វើទំនប់ទឹក ប្រលាយទឹកដីដើម្បិបំរើវិស័យកសិកម្ម ។ ផងស្រូវត្រួវបាននាំចេញទៅប្រទេសក្រៅ ។
  • វិស័យសេដ្ឋកិច្ច មានការរីកចម្រើនដោយនាំទិន្នផលយកទៅលក់នៅប្រទេសក្រៅ ។​
  • វិស័យវប្បធម៌ មានការរីកចម្រើន ដែលរហូតដល់ការបង្កើតសកលវិទ្យាល័យ ។
  • ស្ថានភាពភូមិសាស្រ្ដ ជាចំណុចកណ្ដាលនៃប្រទេស ជាទីប្រជុំនៃផ្លូវ ជំនួញទាំងគោកទាំងទឹក ដែលសម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹគ ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែន ។ ឯវាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម ។

២. មូលហេតុបានជាព្រះបាទពញាយ៉ាតចាកចោលលក្រុងអង្គ គឺ ៖

  • កត្តាប្រជាជន ក្នុងចម្បាំងសៀមបានសម្លាប់​និងកៀរប្រជាជនខ្មែរនៅតំបន់អង្គរស្ទើរអស់រលើង ។ ដូចនេះប្រជាជននៅតំបន់អង្គរ ដែលសល់តិចតួចមិនការពារក្រុងអង្គរបានទៅទៀត ។ ប្រជារាស្រ្ដខ្លះ ភៀសខ្លួនចេញពីតំបន់អង្គរ ។
  • កត្តាសសេដ្ឋកិច្ច ដោយសារសង្គ្រាមផ្ទៃក្នុងនិងសង្គ្រាមជាមួយពួកសៀមបានបំផ្លិចបំផ្លាញសេដ្ឋកិច្ច ហេដ្ឋារចនាសម័្ពន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ធារាសាស្រ្ដខ្ទេចខ្ទីអស់ ដែលមិនអាចស្ដារ ការខូចខាតបាន ។
  • កត្តាភូមិសាស្រ្ដ ក្រុងអង្គរនៅជិតក្រុងអយុធ្យាមានចំងាយតែ ៤០០ គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ ដូចនេះពួកសៀមនឹងអាចវាយលុកចូលក្រុងអង្គរម្ដងទៀត
  • កត្តាឥទ្ធិពល ( កម្លាំង ) ខ្មែរចុះខ្សោយទាំងកម្លាំងកាយ ( ប្រជាជន ) ទាំងកម្លាំងចិត្ត ( ស្មារតី ) បាត់បង់ជំនឿលើខ្លួនឯង ។  រីឯសៀមពង្រីក ទឹកដីទូលំទូលាយ ពង្រីកអំណាច និងបង្កើនកម្លាំង (ប្រជាជន ) ។

Comments

×

×

One more step

Please login to share your idea

Register Login