Ask
Websites Login

សំណួរ

១. តើទីតាំងនៃរដ្ឋធានារបស់ភូមាដែលកើតឡើងស្ថិតនៅត្រង់ណា ? ព្រោះអ្វី ?
២. តើភូមាច្រើនធ្វើសង្រ្គាមជាមួយប្រទេសណាខ្លះ ចាប់ពីសតវត្សទី ៨ ដល់ទី ១៨ ?

៣. ចូរបង្ហាញពីមូលហេតុនៃសង្គ្រាមរវាងអង់គ្លេសនិងភូមានៅសតវត្សទី ១៩  ។ តើភាគីណាជាអ្នកចាញ់ ? ហើយខាតបង់អ្វីខ្លះ  ?

៤. តើប្រទេសណាខ្លះ ដែលមានទីតាំងរដ្ឋនៅជុំវិញប្រទេសភូមា ?

ចម្លើយ

១. ទីតាំងនៃរដ្ឋនានារបស់ភូមាដែលកើតឡើង និងមូលហេតុគឺ ៖

  • រាជាណាចក្រព្យៅ មានរាជធានីឈ្មោះ ប្រូម ស្ថិតនៅតាមដងទន្លេ អ៊ីរ៉ាវ៉ាទី ។
  • រាជាណាចក្រប៉ាគន ស្ថិតនៅតាមដងទន្លេអ៊ីរ៉ាវ៉ាទី ។
  • រាជាណាចក្រតោងអ៊ូ ស្ថិតនៅភាគខាងកើតតាមដងទន្លេស៊ីតង ។

២. ចាប់ពីសតវត្ស ទី ៨ ដល់ទី ១៨ ភូមាច្រើនធ្វើសង្រ្គាមជាមួយប្រទេសថៃ ។

៣. មូលហេតុនៃសង្គ្រាមរវាងអង់គ្លេសនិងភូមា​ នៅសតវត្សទី ១៩ គឺ ៖

  • មូលហេតុ នៅឆ្នាំ ១៨២២ កងកម្លាំងប្រដាប់អាវុធភូមាបានឈ្លានពានបេងកាល ហើយគំរាគគំហែងថា នឹងឆ្ពោះទៅជីតាកុង ដោយសារជម្លោះអំពីការវិលត្រឡប់របស់ជនភៀសខ្លួននយោបាយពីអាវ៉ា ។ ជាលទ្ធភាពនៃអំពើនេះ គឺបេសកម្មរបស់អង់គ្លេសឆ្លោះទៅប្រទេសភូមា
  • ភាគីជាអ្នកចាញ់គឺភូមា
  • ការខាត់បង់គឺភូមាបានបង្ខំចិត្តប្រគល់តំបន់កាន់កាប់ជាច្រើននៅមាត់សមុទ្រនៃឆ្នេរក្រុងរ៉ង់ហ្គូន ។

៤. រដ្ឋនៅជុំវិញប្រទេសភូមា មាន ៖ ឥណ្ឌា បង់ក្លាដែស ចិន ឡាវ ថៃ និងជាប់សមុទ្របេងកាល់ប៉ែកខាងត្បូង ។

Comments

×

×

One more step

Please login to share your idea

Register Login