Ask
Websites Login

សំណួរ

១. តើរាជាវង្សណាខ្លះ ដែលមានអត្ថិភាពនៅឥណ្ឌាក្នុងមជ្ឈិមសម័យ ?

២. ហេតុដូចម្ដេចបានជាមានការផ្លាស់ប្តូររាជវង្សនៅឥណ្ឌាជាបន្ដក្នុងមជ្ឈិមសម័យ ?

៣. តើប្រទេសឥណ្ឌាប្រកាន់សាសនាអ្វីខ្លះ ?

៤. តើស្ថាបត្យកម្ម​នានានៅប្រទេសឥណ្ឌារីកចម្រើនដោយផ្អែកទៅលើអ្វី ?

ចម្លើយ​

១. រាជវង្សាដែលមានអត្ថិភាពនៅឥណ្ឌាក្នុងមជ្ឈិមសម័យគឺ រាជវង្សគុប្តៈ រាជវង្សស៊ុលតាណាដេលី ( រាជវង្សអ៊ីស្លាម ) និងចក្រភពម៉ូកូល ។

២.​ បានជាមានការផ្លាស់ប្តូររាជវង្សនៅឥណ្ឌាបន្ដក្នុងមជ្ឈិមសម័យគឺ ដោយសាររដ្ឋអំណាចកណ្ដាលចុះខ្សោយ ហើយនាំឪ្យបែងចែកជារដ្ឋតូចៗ ហើយរដ្ឋដែលមានឥទ្ធិពល ( ខ្លាំង ) បានវាយយករដ្ឋតូចៗដទៃជារណបនឹងខ្លួន ដែលជាហេតុនាំឪ្យមានការផ្លាស់ប្ដូររាជវង្សនៅឥណ្ឌាជាបន្ត ។

៣. ប្រទេសឥណ្ឌាកាន់សាសនាហិណ្ឌូ ព្រះពុទ្ធសាសនា និងអ៊ីស្លាមសាសនា ។

៤. ស្ថាបត្យកម្មនានាសនៅប្រទេសឥណ្ឌារីកចម្រើនដោយផ្អែកលើសាសនា ។

Comments

×

×

One more step

Please login to share your idea

Register Login