Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ShareOne
2017-06-30 01:49

ដើម្បីឲ្យពត៍មានមានលក្ខណប្រាកដនិយម អ្នកសារពត៍មានត្រូវគោរពក្រមសីលធម៍ និងគោលការណ៍គឺ៖

  • គោរពសច្ចធម៍ និងគោរពសិទ្ធិយល់ ដឹងសច្ចធម៍របស់សាធារណជន
  • ត្រូវផ្សាយដំណឹងដោយសុចរិតព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ និងសមស្របតាមគតិយុត្តិ
  • ត្រូវរាយការណ៏ពីហេតុការណ៏ដែលខ្លួនដឹងពីប្រភពដើមជាមុន
  • អ្នកសារពត៍មានមិនត្រូវបំបាត់ចោលព័ត៍មានសំខាន់ៗ ឬកែបន្លំឯកសារផ្សេងៗឡើយ
  • ត្រូវកែតម្រូវពត៍មានណាដែលចេញរួច ហើយមានលក្ខណៈមិនជាក់លាក់និងមានការយល់ច្រឡំ
  • ត្រូវជៀសវាងការផ្សាយពត៍មានណាដែលញុះញង់ឲ្យមានការប្រកាន់ពូជសាសន៏ ពណ៍សម្បុរ ភេទ ភាសា ជំនឿសាសនា មតិ និន្នាការ នយោបាយឬ ស្ថានភាពដទៃទៀត
  • ត្រូវគោរពសិទ្ធិ និងសេរីភាពក្នុងការរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
  • ត្រូវគោរពឲ្យបានហ្មត់ចត់តាមក្បួនវេយ្យាករណ៏ខ្មែរក្នុងការសរសេរអត្ថបទ
  • ហាមបោះពុម្ពផ្សាយអត្ថបទឬរូបភាពអាសអាភាស និងរូបភាពអំពើរហិង្សា
  • ហាមរំលោភលើកម្មសិទ្ធដើម្បីមានជនុំជម្រះក្តីដោយយុត្តិធម៍របស់បុគ្គលម្នាក់ៗដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login