Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិល្បៈចែកចេញជា ៧ ទម្រង់ គឺ ៖

  • សិល្បៈ ស្ថាបត្យកម្ម (សំណង់)
  • សិល្បៈ ចំលាក់ (សូនរូប)
  • សិល្បៈ គំនូរ (វិចិត្រកម្ម)
  • សិល្បៈ តន្ត្រីចម្រៀង (សូរសំលេង)
  • សិល្បៈ របាំ (កាយវិការ)
  • សិល្បៈ អក្សរសិល្ប៍ កំណាព្យ (ពាក្យសំដី)
  • សិល្បៈ ខ្សែភាពយន្ត វីដេអូ (រូបភាព) ។

Answer 2


user icon
Chanheng_Menh
2021-05-04 09:34

គេចែកសិល្បៈជា 7 ទម្រង់:

ទី1: ស្ថាបត្យកម្មជាសិល្បៈក្នុងការសាងសង់ តុបតែង តាមក្បួនខ្នាត និងរចនាបថ លំអរ។ គេបានចែករចនាបថ ១៣ បែបតាមសម័យកាល។

ទី2: ចម្លាក់ជាសិល្បៈសូនរូបដែលមានរូបារម្មណ៍ចេញជារូបរាង។ ចម្លាក់ចែកចេញជា៣ប្រភេទ គឺចម្លាក់លឹប ឬក្រឡោត, ចម្លាក់លៀន, និងចម្លាក់លោត ឬមូល។

ទី3: សិល្បៈគំនូរជាសិល្បៈគូសតាងដំណើរសាច់រឿង អច្ឆរិយៈ ហើយបានបង្កប់នូវអត្តសញ្ញាណ និង អត្ថន័យតាមគំនិតយល់ដឹងរបស់អ្នកវិភាគ។

ទី4: សិល្បៈតន្រ្តី ជាទម្រង់ដែលប្រើប្រព័ន្ធរូបារម្មណ៍កើតចេញតាមរយៈភាពតំណគ្នា និងការបន្លឺសម្លេងចុះឡើង។

ទី5: សិល្បៈរបាំជាទម្រង់សិល្បៈកាយវិការ អនុវត្តទៅតាមចង្វាក់បទភ្លេង។ របាំខ្មែរមានបីប្រភេទគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។

ទី6: អក្សរសិល្ប៍ជាអត្ថបទរឿងដែលតុបតែងឡើងប្រកបដោយសិល្ប៍ភាពប៉ិនប្រសប់ក្នុងការតាក់តែងរបស់អ្នកនិពន្ធ ដែលធ្វើឲ្យអ្នកអានចាប់អារម្មណ៍តាមដំណើរនៃសាច់រឿង។ អក្សរសិល្ប៍មាន៣ផ្នែកធំៗគឺ ៖ ប្រជាប្រិយ៍, បុរាណ និងទំនើបសម័យ។

ទី7: ភាពយន្ត កុន ជាសិល្បៈនៃការថតការសម្តែងសម្រាប់យកទៅបញ្ចាំងរូបភាពតាម ឈុតឆាកនៃដំណើររឿងនីមួយៗ ហើយជាការបញ្ចូលគ្នានូវសិល្បៈទាំង ៦ទម្រង់។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login