Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អាស៊ានមានគោលបំណង ដូចតទៅ ៖

  • ថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខនិងស្ថេរភាព និងពង្រឹងថែមទៀត នូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់
  • លើកកម្ពស់ភាព រឹងមាំនៃតំបន់ តាមរយៈការជំរុញឱ្យកាន់ តែខ្លាំងថែមទៀតនូវ កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយសន្តិសុខសេដ្ឋកិច្ច និងសង្គម វប្បធម៌
  • រក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេរអ៊ែរ និងគា្មនអាវុធប្រល័យលោកផ្សេងៗទៀត
  • ធានាថាប្រជាជន និងរដ្ឋសមាជិកអាស៊ាន រស់នៅប្រកប ដោយសន្តិភាព ជាមួយពិភពលោទាំងមូល ក្នុងបរិយាកាស យុត្តិធម៌ប្រជាធិបតេយ្យ និងភាពសុខដុមរមនា
  • បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួម ដែល មានស្ថេរភាពវិបុលភាព មានការប្រកួតប្រជែងខ្ពស់និងសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្មនិងការននិយោគដែលក្នុងនោះមានលំហូរដោយសេរីនូវទំនិញសេវាកម្មនិងវិនិយោគសម្រួលចលនាពាណិជ្ជករអ្នកមានវិជ្ជាជីវៈអ្នកមានទេពកោសល្យនិងពលករនិងលំហូរដោយម្ចាស់ការនៃទុន
  • កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតនៃការអភិវឌ្ឍនៅ ក្នុងតំបន់អាស៊ាន តាមរយៈការជួយគ្នា ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ
  • ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិវឌ្ឍបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋសមាជិកអាស៊ាន
  • ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅតាមគោលការណ៍ នៃសន្តិសុខពេញលេញ ចំពោះការគំរាមកំហងគ្រប់ រូបភាពឧក្រិដ្ឋកម្ម ឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែននានា
  • លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីធានាការពារបរិស្ថាន តំបន់និរន្តរភាពដើម្បីធានាការពារបរិស្ថាន តំបន់និរន្តរភាពនៃធនធានធម្មជាតិ និងការអភិរក្សមត៌កវប្បធម៌ និងគុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន
  • អភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតក្នុងការអប់រំ និងការសិក្សាក្នុងមួយជីវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីផ្តល់ជូន ប្រជាជនអាស៊ាននិងការពង្រឹងសហគមន៍អាស៊ាន
  • លើកកម្ពស់ភាពសុខដុមរមនានិងជីវភាពរស់នៅរបស់ប្រជាជនអាស៊ានដោយការផ្តល់ឱ្យនូវលទ្ធភាព ទទួលបានសមភាព ក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និងយុត្តិធម៍
  • ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងបរិស្ថាន ​ប្រកប ដោយសុវត្ថិភាព សន្តិសុខនិងភាពគ្មានគ្រឿងញៀន ម្រាប់ប្រជាជនអាស៊ាន
  • ជំរុញការយកចិត្តទុកដាក់ដល់ ប្រជាជនអាស៊ានក្នុងនោះ គ្រប់ផ្នែកទាំងអស់ នៃសង្គមត្រូវបានលើកទឹកចិត្ត ឱ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន
  • ជំរុញអត្តសញ្ញាណអាស៊ានតាមរយៈការជំរុញឱ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌ និងមត៌កចម្រុះក្នុងតំបន់ថែរក្សាតួនាទីស្នូលដ៏សកម្ម របស់អាស៊ានជាកម្លាំង ចលករដ៏សំខាន់ ក្នុងទំនាក់ទំនង និងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូរក្រៅតំបន់ក្នុងនីម្មាបនកម្ម (ស្ថាបត្យកម្ម) តំបន់ប្រកបដោយ ភាពបើកចំហរមានតម្លាភាព និងការរួមបញ្ចូលគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login