Ask
Websites Login

Answer 1


user icon ផែនដីវិទ្យា 2018-11-26

និយាយពិវីធីគ្រប់គ្រងសំណល់ « កន្លែងចាក់សំណល់ « ៖ នៅប្រទេសជាច្រើនការចាក់សំរាមនៅកន្លែងចាក់សំរាមគឺជាវិធីមូលដ្ឋានដែលគេប្រើប្រាស់សម្រាប់ចោលសំណល់រឹងពីទីក្រុង ។ ផ្ទុយពីការធ្វើកំប៉ុស្តកម្ម និងការដុត  ការចាក់សំណល់ចោលនៅកន្លែងចាក់សំណល់ពុំតម្រូវឲ្យមានការវិនិយោគហិរញ្ញវត្ថុច្រើន ហើយពុំទាមទារកម្មករដែលមានជំនាញខ្ពស់ទេ ។ នៅកន្លែងចាក់សំណល់ គេចោលសំណល់ដោយផ្ទាល់នូវសំណល់រឹងពីទីក្រុង និងសំណល់ដែលសល់ពីការកែច្នៃជាថ្មី ពីកំប៉ុស្តកម្ម និងសំណល់ពីឡដុតសំណល់ ។ ការចោលសំណល់នៅកន្លែងចាក់សំណល់គឺជាដំណើរការដ៏សាមញ្ញបំផុត សំណល់ត្រូវយកទៅចាក់នៅកន្លែងចោលសំរាមដែលនៅទីនោះគេបង្ហាប់វាដោយត្រាកទ័រឈូសដី បន្ទាប់មកត្រូវចាក់ដីលុប ។ ការចាក់សំណល់នៅកន្លែងចាក់សំណល់អាចផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ( កណ្តុរ រុយ ទឹកលេចចេញក្លិន .... ) និងបណ្តាលឲ្យមានការខូចខាតបរិស្ថាន ។  វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីចៀសវាងការខូចខាតបរិស្ថានគឺត្រូវត្រួតពិនិត្យទីតាំងនៃកន្លែងចាក់សំណល់និង បន្ថយឬទប់ស្កាត់នូវការបោះចោលសំណល់ពុល និងសំណល់ប្រកបដោយគ្រោះថ្នាក់នៅកន្លែងនោះ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login