Ask
Websites Login
ពីប្រធានបទៈទីផ្សារ
ដោយ: សីលធម៌ ​ នៅ 2018-11-27

ចូរឱ្យនិយមន័យទីផ្សារ ។

By: សីលធម៌ on 2018-11-27
2012 1 comments:0 0

Answer 1


user icon សីលធម៌ 2018-11-27

 ឱ្យនិយមន័យទីផ្សារ ៖

  • ទីផ្សារ គឺជាកន្លែងដោះដូរផលិតផលរវាងអ្នកទិញនិងអ្នកលក់ក្នុងក្របខណ្ឌតំបន់ភូមិសាស្ត្រក្នុងរយៈពេលកំណត់មួយ និងតាមតម្លៃសមស្របមួយ ។ ផលិតផលដែលត្រូវដោះដូរលើទីផ្សារអាចជាទំនិញ សេវាកម្មឬអាចជាធនធាន ។
  • ទីផ្សារ គឺជាមជ្ឈដ្ឋានចាំបាច់សម្រាប់យន្តការសេដ្ឋកិច្ទីផ្សារ មានការដោះដូរផលិតផលសេវា ដែលបង្កើតឡើងដោយ ពលកម្មសង្គមជាមូលដ្ឋាន ។
  • ទីផ្សារ គឺជាប្រភពរីកចម្រើននៃជីវភាពសេដ្ឋកិច្ចសង្គម ពោលគឺជាកន្លែងសម្រាប់ទំនាក់ទំនងរវាងអ្នកលក់ ផលិតករ ឬអ្នកផ្គត់ផ្គង់ និងអ្នកទិញ អតិថិជន ឬអ្នកប្រើប្រាស់ អ្នកមានតម្រូវការ ដើម្បីដោះដូរទំនិញ និងសេវា ។
  • ទីផ្សារ គឺជាការដោះដូររវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការនូវរាល់ទំនិញ និងសេវាជាមួយនឹងបរិមាណផលិតផល និងតម្លៃសមស្របក្រោមការប្រកួតប្រជែង បើទោះបីជាអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការពុំបានជួបមុខគ្នា ក្នុងកន្លែងកំណត់ណាមួយ ក៏ដោយចុះ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login