Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទនរោត្តមព្រះនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្រ្តនិយម គឺមានសមិទ្ធផលធំៗជាច្រើន ដែលលោកបានកសាងឡើង និងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា ដូចជា ៖

  • វិមានឯករាជ្យ
  • វិមានរដ្ឋចំការមន
  • ចំណតអាកាសយាន្តដ្ឋាន អន្តរជាតិពោធិ៍ចិនតុង ឆ្នាំ ១៩៥៨
  • ចំណតអាកាសយានដ្ឋាន សៀមរាប ឆ្នាំ ១៩៥៩
  • ចំណតអាកាសយាន្តដ្ឋាន បែកចាន ខេត្តបាត់ដំបង
  • ផ្លូវជាតិលេខ ៤ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង ២២៦គីឡូម៉ែត្រ ឆ្នាំ ១៩៥៦
  • ផ្លូវដែកក្រុងភ្នំពេញទៅទីក្រុងព្រះសីហនុ ប្រវែង ២៧០គីឡូម៉ែត្រ ឆ្នាំ ១៩៦០
  • កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្នាំ ១៩៥៤
  • សណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ
  • សាលមហោស្រពជាតិ ព្រះសុរាម្រឹត ភ្នំពេញ
  • សាលសន្និសីទ ចតុមុខ
  • ពហុកីឡាដ្ឋានជាតិ អូឡាំពិក ភ្នំពេញ
  • ស្ពានព្រះមុនីវង្សទី២
  • កសាងស្ពានជ្រោយចង្វា (មិត្តភាពកម្ពុជា ជប៉ុន ) ឆ្លងទន្លេសាប
  • ស្ពានសង្គមរាស្រ្តនិយម ឆ្លងកាត់ទន្លេសាប
  • សាកលវិទ្យាល័យ “សង្គមរាស្រ្តនិយម” ភ្នំពេញ
  • សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស
  • សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល
  • មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
  • មហាវិទ្យាល័យគរុកោសល្យ
  • ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ
  • មហាវិទ្យាល័យ សិល្បៈនិងមុខរបរ
  • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
  • សាកលវិទ្យាល័យភូមិន្ទ កំពង់ចាម
  • សាកលវិទ្យាល័យភូមិន្ទតាកែវ កំពត
  • សាកលវិទ្យាល័យភូមិន្ទ​ បាត់ដំបង
  • រោងភាពយន្តរដ្ឋ
  • ស្ថានីយ៍ទូរទស្សន៍ខេមរភូមិន្ទ
  • មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
  • រោងចក្រ ចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ
  • រោងចក្រ ស្រាបៀវ ក្រុងព្រះសីហនុ
  • រោងចក្រ “ព្រះនរោត្តម” តម្លើងត្រាក់ទ័រ និងរថយន្តធំក្រុងព្រះសីហនុ
  • រោងចក្រ ស្គសរ កំពង់ត្រាំ ខេត្តកំពង់ស្តឺ
  • រោងចក្រ វាយនភណ្ឌ ខេត្តកំពង់ចាម
  • រោងចក្រ បាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង
  • រោងចក្រ ស៊ីម៉ង់ត៍ចក្រីទីង ខេត្តកំពត
  • រោងចក្រ កែវជើងឯក រាជធានីភ្នំពេញ
  • រោងចក្រ ក្រដាសឆ្លូង ខេត្តក្រចេះ
  • រោងចក្រ ជីផូស្វាតទូកមាស​ ខេត្តកំពត
  • រោងចក្រ កង់ឡាតាខ្មៅ ខេត្តកណ្តាល
  • រោងចក្រ ត្រីខប្រអប់ ខេត្តកោះកុង
  • រោងចក្រ ផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម
  • រោងចក្រ វារីអគ្គិសនីគិរីរម្យ ខេត្តកំពង់ស្តឺ និងសមិទ្ធផលជាតិជាច្រើនទៀតនៅតាមបណ្តាស្រុក ខេត្តក្រុង ដូចជា សាលារៀន មន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹកប្រឡាយ ផ្លូវថ្នល់ ស្ពានជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login