Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2018-12-07

បុណ្យមាឃបូជា ជាពិធីបុណ្យដែលខ្មែរយើងប្រារព្ធធ្វើនៅថ្ងៃពេញបូរមី ខែមាឃជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ ។ សកម្មភាព ៖

  • ព្រះភិក្ខុសង្ឃទាំងអស់ដែលជាសាវ័ត នៅថ្ងៃពេញបូណ៌មីខែមាឃព្រះអរហន្ត ១២៥០ អង្គ(គឺក្រុមបុរាណជដិល១០០០ក្រុមអគ្គសាវ័ក២៥០អង្គ)បានមកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយឯងៗគ្មាននរណានិមន្តឡើយ ។ រំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រជុំសាវ័តហើយទ្រង់បានប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ ។មុនថ្ងៃបសរិនិញ្វន៣ខែគឺថ្ងៃ២ពេញបូណ៌មីខែមាឃដែលទ្រង់ប្រថាប់នៅចេតិយ ។ វេលានោះមានក្រុងមារមកនិមន្តព្រះអង្គឱ្យបរិនិញ្វន ។ ព្រះអង្គមានព្រះបន្ទូលថា “អ្នកកុំចាំបាច់ខ្វល់ខ្វាយមិនយូរប៉ុន្មានទេនៅតែបីខែទៀតគឺដល់ថ្ងៃពេញបូរមីខែពិសាខខាងមុននេះ តថាគត នឹងចូលបរិនិព្វានហើយ” ។ តាមឯកសារព្រះរាជពិធីទ្ធាទសមាសភាគ ៣ ដែលរៀបរៀងដោយគណៈកម្មការវិន័យ និងជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បុណ្យមាឃបូជា ប្រែថា បុណ្យថ្វាយគ្រឿងសក្តារៈចំពោះព្រះរតនត្រៃ​នៅថ្ងៃពេញបូណ៌មី ។ ក្នុងថ្ងៃនោះអាចារ្យរៀបចំពិធីដូចតទៅ ៖
  • ពេលព្រឹកអាចារ្យប្រកាសដំណឹងប្រាប់ពីកម្មវិធីនិងពេលវេលាដល់ពុទ្ធបរិស័ទឱ្យបានដឹងគ្រប់គ្នា ។ លោកអាចារ្យរៀបចំសម្អាតព្រះពុទ្ធរូបព្រះបរមសារីរិកធាតុប្រកាសឱ្យពុទ្ធបរិស័ទយកគ្រឿងសក្ការៈបូជា មានផ្កា ធូបទៀន ដើម្បីបូជាពេលប្រារព្ធពិធី ។ ក្នុងវត្តអារាមអាចារ្យរៀបចំភ្លើងប្រទីបជ្វាលា ក្រាលអាសនៈសម្រាប់ព្រះសង្ឃ ។ ពេលប្រារព្ធពិធីមកដល់ អាចារ្យដឹកនាំពុទ្ធបរិស័ទធ្វើនមស្ការព្រះរតនៈត្រ័យ ។
  • ពិធីប្រកាសមាឃបូជាលោកអាចារ្យសូត្រប្រវត្តិនៃពិធីបុណ្យមាឃបូជានិងព្រះសម្មាសម្ពុទ្ធ ទ្រង់បានដាក់អាយុសង្ខារ រំលឹកដល់កាលដែលទ្រង់បានប្រតិស្ថានព្រះវិសុទ្ធោវាទ គឺព្រះធម៌វិន័យដ៏បរិសុទ្ធវិសេសទុនជាតំណាងព្រះអង្គនិងសូមទ្រង់ព្រះមេត្តាទទួលនូវគ្រឿងសក្ការៈទាំងនោះ ។ លុះចប់ពិធីប្រកាសមាឃបូជាហើយព្រះសង្ឃទាំងអស់នមស្ការព្រះរតនៈត្រ័យតាមវិធីត្រៃប្រណោមនិងធម៌សម្រាប់នមស្ការផ្សេងៗទៀត ។ បន្ទាប់មកនិមន្តធម្មកធិកសម្តែងធម៌ទេសនា ។
  • ពិធីបុណ្យមាឃបូជានេះ គឺធ្វើឡើងក្រោមដើមពោធិព្រឹក្សនិងនៅទីតាំងសារីរិកធាតុ ឬនៅតាមបណ្តាវត្តអារាមទាំងអស់ផងដែរ ។
  • បុណ្យពិសាខបូជាជាពិធីបុណ្យយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនាដែលខ្មែរយើងតែងតែប្រារព្ធធ្វើមិនដែលខានឡើយគឺដោយសារតែនៅថ្ងៃ១៥ កើត ពេញបូមីខែពិសាខនេះ ថ្ងៃដែលរំលឹកដល់ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិញ្វន ។ គេប្រារព្ធធ្វើបុណ្យពិសាខបូជានៅឯវត្តដោយមនុស្សអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ។​ នៅយប់នោះរហូតដល់ភ្លឺគេនាំគ្នាទៅស្តាប់ព្រះសង្ឃទេសនាអំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ។ នៅព្រះរាជាណាចក្រកម្ពុជា បុណ្យពិសាខបូជាត្រូវបានរៀបចំឡើងនៅឆ្នាំ ១៨៥៥ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login