Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រាសាទវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការេ ) ។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជានិងជម្រាលពីខាងប្រទេសថៃ ។ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញតែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញវាមានចម្ងាយត្រឹមតែ ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ ២១១ ទៅកាន់ស្រុកជាំខ្សាន្ត ។ នៅឯភ្នំដងរែកនោះមានជណ្តើរមួយដែលអាចឱ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ ។ សព្វថ្ងៃនេះអ្នកលក់ដូរនិងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្រ្តមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី ៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ ៤អង្គព្រះនាម ៖

  • ព្រះបាទយសោវរ្ម័នទី ១ ( សាងសង់ក្នុងគ.ស ៨៨៩ដល់៩១០)
  • ព្រះបាទសូរ្យវរ្ម័នទី ១ (សាងសង់ក្នុងគ.ស ១០០២ដល់១០៥០)
  • ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣ដល់១១៥០)
  • ព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០ដល់១១០៩) ។

ប្រាសាទព្រះវិហារបានប្រគល់ឱ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្តីពីតុលាការអន្តរជាតិ ក្រុងឡាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login