Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រវត្តិរបាំក្បាច់បុរាណ គឺមានប្រភពមកពីព្រហ្មញ្ញសាសនាផង និងព្រះពុទ្ធសាសនាផង ។ ប៉ុន្តែសិល្បៈរបាំខ្មែរមានកំណើតមុនស.វទី១ មកម៉្លេះព្រោះថាពេលដែលព្រហ្មញ្ញសាសនានិង ព្រះពុទ្ធសាសនា ចូលមកខ្មែរមានជំនឿលើអារក្សអ្នកតារួចទៅហើយដោយមានការបន់ស្រន់សែនព្រេងផ្សេងៗ ទៅតាមតាមតំបន់នានានៃដែនដីកម្ពុជរដ្ឋ ។ ឧទាហរណ៍ ៖ របាំអប្សរា របាំទេពមនោរម្យ មណីមេខលា..។

  • ប្រវត្តិរបាំប្រជាប្រិយខ្មែរគឺ កើតចេញពីប្រជាជនភាគកណ្តាល ។ ប្រជាជននៅតាមតំបន់ខាងលើ គ្មានរបាំប្រជាប្រិយ គឺមានតែរបាំប្រពៃណី ។ ប្រជាជនខ្មែរប្រកបរបរកសិកម្ម គេនាំគ្នាបង្កើតបានជារបាំទៅតាមតំបន់ ឬភូមិភាគ ។ ពេលណាក៏ដោយក៏អាចសំដែងបានរបាំនេះដែរ ពិសេសនៅពេលមានបុណ្យទានផ្សេងៗជាចូលជា ចូលឆ្នាំ បំបួសនាគ... ។ ឧទាហរណ៍ ៖ របាំរាំវង់ រាំក្បាច់ សារាវ៉ាន់ ឡាំលាវ ចូកកំពឹស...។
  • ប្រវត្តិរបាំប្រពៃណីខ្មែរ កើតចេញពីកន្លែងណាដែលមានព្រៃប្រឹក្សា អារក្សអ្នកតា ខ្មោចព្រាយ បិសាច ទឹកជ្រោះ ជ្រលងដងអូរ ដែលគ្របដណ្តប់មនុស្សធ្វើឲ្យមនុស្សខ្លាច ។ ទាំងនេះមនុស្សបង្កើតបានជារបាំប្រពៃណី របាំសម្រាប់ជំនឿប្រចាំភូមិភាគ ឬតំបន់របស់ខ្លួន ។ ឧទាហរណ៍ ៖ របាំត្រដិ របាំកាប់ក្របីផឹកស្រា បេះក្រវ៉ាញ.....។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login