Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2018-12-14

ច្បាប់ធម្មជាតិ គឺជាច្បាប់ដែលកើតមកតំណាលនឹងវិចារណញាណនៃមនុស្សគឺជាកេតនភ័ណ្ឌដែលមនុស្សបានទទួលជាពិសេសពីធម្មជាតិ ។

មានទស្សនៈមួយចំនួន ដែលនិយាយពីច្បាប់ធម្មជាតិដូចជាៈ

  • ពួកវិចារណញាណនិយម កំនត់ថាច្បាប់គឺកេតនភ័ណ្ឌពិសេសរបស់មនុស្សដោយមនុស្សមានធម្មជាតិ ជាភាវៈប្រកបដោយវិចារណញាណប្រកបដោយលក្ខណៈសកលនិងមិនចេះប្រែប្រួល ។
  • ស៊ីសេរ៉ុងថា ច្បាប់ធម្មជាតិជានិយាមឧត្តមបំផុតដេលចារិកក្នុងធម្មជាតិ ។
  • ក្រូស៊្យុសយល់ថាៈ ច្បាប់ថានិយាយមួយដែលមានគំនិតចេញមកពីវិចារណញាណត្រឹមត្រូវហើយតាមនិយាមនោះ យើងវិនិច្ឆ័យថាអំពើមួយប្រកបដោយសីលលក្ខណៈ ឬអយុត្តិធម៌អាស្រ័យទៅតាមភាពស្រប ឬមិនស្របនៃអំពើនោះទៅនឹងធម្មជាតិប្រកបដោយវិចារណញាណ ។
  • កង់កំនត់ន័យថាច្បាប់ជាល័ក្ខខ័ណ្ឌទាំងអស់ដែលនៅក្នុងឆន្ទះរបស់ជនម្នាក់ៗ អាចភ្ជាប់ទៅនឹងឆន្ទះរបស់អ្នកដទៃតាមច្បាប់ទូទៅមួយនៃសេរីភាព ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login