Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍ និងវត្ថុបំណងអង្គការសមាគមអាស៊ានមាន ៖

  • ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សន្ដិភាព វប្បធម៌​ក្នុងតំបន់ដោយឈរលើស្មារតី សាមគ្គីភាព និងសមធម៌
  • ជំរុញឪ្យមានស្ថេរភាព សន្ដិសុខ និងសន្តិភាពក្នុងតំបន់ តាមរយៈការគោរពយុត្តិធម៌និងគោរពការណ៍ច្បាប់ដទៃទៀត ក្នុងទំនាក់ទំនងរវាងប្រទេស ក្នុងតំបន់និងក្នុងធម្មនុញ្ញសហប្រជាជាតិ
  • ជំរុញសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើការងារជាផលប្រយោជន៍ រួមក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌  បច្ចេកវិទ្យា វិទ្យាសាស្រ្ដ និងរដ្ឋភិបាល
  • ជំរុញសហប្រតិបត្តិការ​ឪ្យកាន់តែមានប្រសិទ្ធិភាព ក្នុងបម្រើបម្រាស់វិស័យកសិកម្មនិងឧស្សាហកម្ម ។ ការពង្រីកពាណិជ្ជកម្ម រួមមានការសិក្សាពីបញ្ហា ពាណិជ្ជកម្មអន្តរជាតិ លើមុខទំនិញប្រើប្រាស់ កំណែលំអមធ្យោបាយគមនាគមន៍ ដឹកជញ្ជូន និងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ
  • ជំរុញឪ្យមានការសិក្សា ស្រាវជ្រាវ អំពីតំបន់តំបន់អាស៊ីអាគ្នេយ៍
  • រក្សាកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិ នានា និងអង្គការដែលមានសា្រប់ក្នុងតំបន់

ប្រទេសទាំង​ ១០ នៃសមាគមអាស៊ានមានដូចជា ៖

  • ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី​ ៨ សីហា ១៩៦៧
  • ប្រទេសម៉ាឡេស៊ី ថ្ងៃទី ៨ សីហា ១៩៦៧
  • ប្រទេសហ្វីលីពីន ថ្ងៃទី ៨ សីហា១៩៦៧
  • ប្រទេសសិង្ហបុរី ថ្ងៃទី ៨  សីហា ១៩៦៧
  • ប្រទេសថៃ ថ្ងៃទី ៨ សីហា ១៩៦៧
  • ប្រទេសព្រុយណេ ថ្ងៃទី ៧​ មករា ១៩៨៥
  • ប្រទេសវៀតណាម ថ្ងៃទី ២៨ កក្កដា ១៩៩៥
  • ប្រទេសឡាវ ថ្ងៃទី ២៣ កក្កដា ១៩៩៧​
  • ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ២៣ កក្កដា ១៩៩៧
  • ប្រទេសកម្ពុជា ថ្ងៃទី ៣០ មេសា ១៩៩៩ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login