Ask
Websites Login

Answer 1


user icon Neang 2017-08-06

. បញ្ហាទាំងនេះបណ្ដាលមកពី៖

+ កត្តាគ្រួសារ

  • ភាព​ក្រីក្រ​ដែល​ងាយ​នឹង​អូស​ទាញ​យុវជន​
  • គ្រួសារ​ខ្លះ​មធ្យម​ ឬ​ក៏​ធូរ​ធារ​ ប៉ុន្តែ​បណ្ដែត​បណ្ដោយ​កូន​ឲ្យ​ខ្វះ​ខាត​ការ​អប់​រំ​ ឬ​ទំរើស​កូន
  • រវល់​នឹង​ការ​ប្រកប​មុខ​របរ​រក​ស៊ី​ ឬ​ក៏​រវល់​ការាងារ​ជា​មន្រ្តី​រាជ​ការ​...ដោយ​មិន​បាន​អប់រំ​កូន​ ហើយ​មាន​ទស្សនៈ​ថា​ « ការ​រក​ស៊ី​ចិញ្ចឹម​ផ្គត់​ផ្គង​កូន​ចៅ​ គឺ​ជាភារកិច្ច​តែ​មួយ​គត់​របស់​គ្រួសារ ​» ធ្វើ​ឱ្យ​យុវជន​ទាំង​នេះ​មាន​ឱកាស​គ្រប់​គ្រាន់​ ងាយ​ធ្លាក់​ទៅ​ក្នុង​បញ្ហា​អសកម្ម​ទាំង​នេះ​ដូច​ជា​ ជក់​គ្រឿង​ញៀន​ ដេក​តាម​ផ្ទះ​សំណាក់​ ដើរ​លួច​ឆក់​ ប្លន់...។

+ កត្តាសាលារៀន

  • ជី​វភាព​គ្រូ​បង្រៀន​មាន​កម្រិត​ទាប​ជាង​សិស្ស​ មិន​ហ៊ាន​និយាយ​ស្ដី​ អប់រំ​សិស្ស​ និង​ខ្លាច​អំពើ​ហិង្សា​ដែល​សិស្ស​បង្ក​ឡើង​តាម​គ្រប់​រូប​ភាព។
  • សាលា​មាន​ពេល​វេលា​តិច​តួច​ណាស់​ក្នុង​ការ​អប់​រំ
  • សាលា​រៀន​មាន​ពេល​ខ្លះ​ខ្លាច​ឥទ្ធិពល​ឪពុក​ម្ដាយ​របស់​សិស្ស​ដែល​មាន​បុណ្យ​សក្ដិ អំណាច​ តួនាទី​

+ កត្តាសង្គម

  • ការ​ចូល​រួម​ពី​មជ្ឈដ្ឋាន​សង្គម​នៅ​មាន​កម្រិត​
  • អំណាច​ច្បាប់​ក្នុង​សង្គម​នៅ​ធូររលុង​
  • ការ​លុក​លុយ​វប្បធម៌​បរទេស​យ៉ាង​អនាធិបតេយ្យ​ ដែល​ធ្វើ​ឱ្យ​យុវជន​ងាយ​ទទួល​យក​ និង​អនុវត្ត​តាម​ដោយ​ល្ងិត​ល្ងង់​ គ្មាន​ព្រំ​ដែន​។
  • ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​អប់​រំ​យុវជន​ ប៉ុន្តែ​បែរ​ជា​ជួយ​ផ្សព្វ​ផ្សាយ​បន្ថែម​នូវ​អ្វី​ដែល​អាក្រក់​បន្ថែម​ទៀត​ដូចជា ភាព​យន្ត​អាស​អាភាស​ ប្លន់​ កាប់​ចាក់​ ចាប់​ជំរិត​ ទស្សនា​វដ្ដីសិច... ដែល​ប្រឈម​មុខ​នឹង​ជំងឺ​កាម​រោគ​ អេដស៍។
  • ការ​សាប​ព្រោះ​នូវ​ឥទ្ធិពល​អាក្រក់​ពី​កូន​អ្នក​មាន​អំណាច​បុណ្យ​សក្កិ និង​ទឹក​លុយ​... ច្រើន​តែ​រួច​ខ្លួន​ពី​ច្បាប់។

+ កត្តាផ្ទាល់ខ្លួន

  • ការ​សេព​គប់​មិត្ត​មិន​ល្អ​
  • ការ​ស្វែង​យល់​ពី​អ្វី​ដែល​ប្លែក​ៗ តាម​រយៈ​ការ​អូស​ទាញ​របស់​សម្ភារ លុយ​កាក់​​ដោយសារ​តែ​ខ្វះការ​អប់​រំ​ ក្រីក្រ...
  • អាង​ទៅ​លើ​បុណ្យ​សក្កិលុយ​កាក់​របស់​ឪពុក​ម្ដាយ...។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login