Ask
Websites Login

Answer 1


user icon Neang 2017-08-06

បាន​ជា​ខ្ញុំជ្រើស​រើស​មុខរបរ​វិជ្ជាជីវៈ​ជា​គ្រូ​បង្រៀន​ព្រោះ៖

  • គ្រូ​បង្រៀន​គឺ​ជា​មុខរបរ​មួយថ្លៃ​ថ្នូរ​ ឧត្តុង​ឧត្តម​ ហើយ​មាន​គុណ​ប្រយោជន៍​ចំពោះ​ជាតិ។
  • ចូលរួម​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ដើម្បី​អភិវឌ្ឍជាតិ។
  • គ្រូ​បង្រៀន​ជា​វិស្វករ​នៃ​ព្រលឹង។
  • គ្រូ​បង្រៀន​គឺ​ជា​បុព្វការីជន។
  • ជា​អ្នក​កសាង​សតិ​បញ្ញា​របស់​ជាតិ។
  • ជាអ្នក​ចង្អុល​បង្ហាញ​ពី​សេចក្ដី​សុខ​សុវត្ថិភាព​របស់​សង្គម។
  • ជាអ្នក​ការពារ​និង​ដោះ​ស្រាយ​បញ្ហាជាតិ។
  • ជា​គ្រូ​ពេទ្យ​ព្យាបាល​រោគ​ល្ងង់​ខ្លៅ​របស់​ប្រជាជន។
  • ជា​អ្នក​លះបង់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ឬជា​អ្នក​ចិត្តបុណ្យ​ដ៏ប្រសើរ។
  • ជា​អ្នក​ចង្អុល​បង្ហាញ​ផ្លូវ​ដ៏ភ្លឺ​ស្វាង​ និង​រុង​រឿង​របស់​ជាតិ។
  • ជា​ឪពុក​ម្ដាយរបស់​សិស្ស។
  • ជា​បុគ្គល​គួរ​ឱ្យ​គោរព​។
  • ជា​ឃ្លាំង​នៃ​សតិ​បញ្ញារបស់​ជាតិ។
  • ជាអ្នក​កសាង​គ្រឹះ​របស់​ជីវិតមនុស្ស​លោក។


Comments

Answer 2


user icon ចំណេះដឹងទូទៅ 2017-08-19

បានជាខ្ញុំជ្រើសរើសរបរវិជ្ជាជីវៈជាគ្រូបង្រៀនពីព្រោះ៖

  1. គ្រូបង្រៀនជាមុខរបរមួយដែលប្រកបដោយភាពថ្លៃថ្នូរឧដុង្គឧត្តម ហើយមានប្រយោជន៍ចំពោះជាតិ ក្នុងការបណ្តុះបណ្ដាលធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គម “ដាំក្នុងសាលា ផ្លែផ្កាក្នុងសហគមន៍ជាតិ”
  2. គ្រូបង្រៀនជាវិស្វករនៃព្រលឹង
  3. គ្រូបង្រៀនជាអ្នកដឹកនាំខាងសតិបញ្ញារបស់មនុស្សម្នា
  4. គ្រូបង្រៀនជាអ្នកកសាងសតិបញ្ញាដល់សង្គមជាតិ គ្រូល្អនាំសិស្សឲ្យល្អ នាំប្រទេសជាតិឲ្យមានការអភិវឌ្ឍថ្លៃថ្នូរ និងរុងរឿង
  5. គ្រូបង្រៀនជាអ្នកកសាងធនធានមនុស្ស
  6. គ្រូបង្រៀនជាអ្នកបង្ហាញផ្លូវឆ្ពោះទៅរកសេចក្តីសុខ និងសុភមង្គល
  7. គ្រូបង្រៀនជាវិស្វករដាស់ព្រលឹង
  8. គ្រូបង្រៀនជាអ្នកបច្ចេកទេសខាងការអប់រំ
  9. គ្រូបង្រៀនជាពេទ្យព្យាបាលរោគល្ងង់
  10. គ្រូបង្រៀនជាអ្នកសង់គ្រឹះជីវិតមនុស្សឲ្យមានអំណត់អត់ធ្មត់ក្នុងការងារ និងមានចិត្ត  សណ្ដោសប្រណីគោរពសិស្ស
  11. គ្រូបង្រៀនជាអ្នកដែលមានសីលធម៌ខ្ពង់ខ្ពស់បំផុត
  12. គ្រូបង្រៀនជាអ្នកសម្លាប់នូវភាពអវិជ្ជា។
  13. គ្រូបង្រៀនរក្សាបាននូវអត្តសញ្ញាណជាតិសម្រាប់ការបង្រៀន
  14. គ្រូបង្រៀនជាអ្នកបណ្តុះនូវគុណធម៌ដល់ជនានុជនទូទៅ
  15. គ្រូបង្រៀនជាអ្នកទ្រទ្រង់ក្នុងការស្រាវជ្រាវ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login