Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វេទិកាតំបន់អាស៊ានជាវេទិកានៃការសន្ទនា និងពិគ្រោះយោបល់របស់អាស៊ាន ។ ជាកន្លែងតែមួយគត់ សម្រាប់ពិភាក្សាពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និងជាមួយដៃគូសន្ទនាផ្សេងៗទៀត ជំនួបរដ្ឋមន្រ្តីក្នុងវេទិកាតំបន់អាស៊ានបានប្រព្រឹត្តទៅ នៅខែមិថុនា ឆ្នាំ ១៩៩៤ ហើយជំនួបនេះជាផ្នែកដ៏សំខាន់នៃវេទិកាតំបន់អាស៊ាន ។ ជំនួបនេះប្រព្រឹត្តរាល់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានប្រចាំឆ្នាំនិងប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ។ គោលបំណងនៃវេទិកាតំបន់អាស៊ាន គឺជាការបង្កើតជំនឿទុកចិត្តលើគ្នាទៅវិញទៅមក និងបង្ហាញឲ្យបានច្បាស់អំពីជំហរលើបញ្ហាសន្តិសុខតាមរយៈការពិគ្រោះយោបល់ជាមួយគ្នានៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ ។​តាមរយៈកិច្ចពិភាក្សា សិក្ខាសាលាវគ្គហ្វឹកលហ្វឺននិងការហ្វឹកហាត់រួមគ្នាលើវិស័យផ្សេងៗគ្នា មន្រ្តីចូលរួមវេទិកាតំបន់អាស៊ានបានបង្កើតសមត្ថភាពធ្វើការរួមគ្នាយ៉ាងជាក់ស្តែង ក្រៅពីកិច្ចការលើកកម្ពស់ជំនឿទុកចិត្ត និងទំនាក់ទំនងគ្នាទៅវិញទៅមក ។ កិច្ចសហប្រតតិបត្តិការទាំងនោះរួមមានការរក្សាសន្តិភាព ការរុករកនិងការសង្គ្រោះមហន្តរាយ ការប្រឆាំងភេវរកម្មឧក្រិតកម្មឆ្លងដែន សន្តិសុខតាមផ្លូវសមុទ្រ ។ វិធានការកសាងទំនុកនាយកសាលាហ្វឹកហ្វឺនយោធាល ការចែករំលែកឯកសារគោលនយោបាយគ្នាទៅវិញទៅមក និងប្រជុំសិក្ខាសាលាលើគោលនយោបាយគ្នាទៅវិញទៅមក និងប្រជុំសិក្ខាសាលាលើគោលការច្បាប់ទាzក់ទងនឹងជំលោះដែលកើតដោយសារអាវុធ ការផ្លាស់ប្តូរឧស្សាហកម្មទំនងស៊ីវិលយោធា ។ ក្រៅពីសមាជិកអាស៊ាន១០មានប្រទេស១៦ទៀត និងសហគមន៍អឺរ៉ុបបានចូលក្នុងវេទិកាតំបន់អាស៊ាននេះដែរ ។ ប្រទេសទាំងនោះរួមមានអូស្រា្តលី បង់ក្លាដែស កាណាដា ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងជើង កូរ៉េខាងត្បូង ម៉ុងងហ្គោលី ញូហ្ស៊ីឡែន ប៉ាគីស្ថាន ប៉ាពូញូហ្គីនេ រូស្ស៊ី សិរីលង្កា ទីម័រខាងកើត និងសហរដ្ឋអាមេរិច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login