Ask
Websites Login

Answer 1


user icon Neang 2017-08-06

វិសាល​ភាព​ និង​សមត្ថកិច្ច​របស់​សាលា​ជំរះ​ក្ដី​ នីមួយៗក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​បច្ចុប្បន្នៈ

តុលាការខេត្ត-ក្រុង

  • វិសាល​ភាពៈ គ្រប​ដណ្ដប់​លើ​ដែន​ដី​ខេត្ត ក្រុង​
  • សមត្ថកិច្ចៈ ជំនុំ​ជំរះ​គ្រប់​រឿង​ក្ដី​កើត​ឡើង​ ខេត្ត​ ក្រុង​
  • ចេញ​សាល​ក្រម​បើក​ផ្លូវ​ឧទ្ធរណ៍

តុលាការយោធា

  • វិសាល​ភាពៈ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ទាំង​មូល​
  • សមត្ថកិច្ចៈ ជំនុំ​ជំរះ​ក្ដី​មាន​លក្ខណៈ​យោធា​​
  • ចេញ​សាល​ក្រម​បើក​ផ្លូវ​ឧទ្ធរណ៍

តុលាការឧទ្ធរណ៍

  • វិសាល​ភាពៈ លាតសន្ធឹង​​លើ​ផ្ទៃ​ប្រទេស​
  • សមត្ថកិច្ចៈ

- ជំនុំ​ជំរះ​ក្ដីឡើង​វិញ​តែ​មិន​បន្ថែម​ទំងន់​ទោស​ទៅ​លើ​ជន​ជាប់ចោទ​

- ជំនុំ​ជំរះ​តែ​ក្នុង​ករណី​មាន​បណ្ដឹង​ឧទ្ធរណ៍

- ចេញ​សាល​ដីកា

តុលាការកំពូល

  • វិសាល​ភាពៈ លាតសន្ធឹង​​លើ​ផ្ទៃ​ប្រទេស​
  • សមត្ថកិច្ចៈ

- ជំនុំ​ជំរះ​ក្ដីករណី​មាន​បណ្ដឹង​សារទុក​មិន​សុខ​ចិត្ត​សាល​ដីកា​សាលា​ឧទ្ធរណ៍

- ជំនុំ​ជំរះ​តែអង្គ​ច្បាប់​ មិន​ជំនុំ​ជំរះ​អង្គ​ហេតុ​ អង្គ​សេចក្ដី​ទេ

- ចេញ​សាល​ដីកា


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login