Ask
Websites Login

Answer 1


user icon Neang 2017-08-06

. អំណាចកើតចេញពីកិច្ចសហប្រតិបត្តិការៈ

  • អំណាចៈ គឺជា​កំលាំង​ ឬឥទ្ធិពល​ដែល​អាច​ធ្វើ​អ្វីៗ​បាន​។

បកស្រាយៈ

+ ក្នុង​លទ្ធិ​ប្រជា​ធិប​តេយ្យ​អំណាច​កើត​ចេញ​ពី​ប្រជាជន​

+ ប្រជា​ជន​ជា​អ្នក​ជ្រើស​រើស​ និង​ប្រគល់​អំណាច​ឱ្យ​តំណាង​របស់​ខ្លួន

+ តំណាង​ប្រជាជន​ត្រូវ​យកក​អំណាច​ដែល​ប្រជាជន​ប្រគល់​ឱ្យ​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​បំរើ​ផល​ប្រយោជន៍​រួម​

+ ឬ តំណាង​ប្រជា​ជន​កើត​ចេញ​ពី​ប្រជាជន​ ជា​របស់​ប្រជាជន​និង​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន។

+ ឧ១- ប្រជាជន​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ ដើម្បី​ចូលរួម​តាក់​តែង​ច្បាប់​ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ ឬ ឧ២- យុវជន​បោះ​ឆ្នោត​ជរើស​រើស​តំណាង​របស់​ខ្លួន​ ឬ ប្រធាន​ក្រុម...។

. ឥស្សរភាពកើតចេញពីការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកៈ

  • ឥស្សរ​ភាព​គឺ​ភាព​នៃ​អ្នក​ធំ​ ភាព​ជា​សេរី​ភាព​ ជា​ម្ចាស់​ឯក​ជន...។

បកស្រាយៈ

+ អ្នក​ដឹក​នាំ​និង​ប្រជាជន​ ឬ ប្រធាននិង​សមាជិក​ ត្រូវ​ចេះ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅមក​។

+ អ្នក​ដឹក​នាំ​និង​ប្រជាជន​ ឬ ប្រធាន​និង​សមាជិក​ ត្រូវ​ចេះ​យោគ​យល់​ និង​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក។

+ អ្នក​ដឹក​នាំ​និង​ប្រជាជន​ ឬ​ ប្រធាន​និង​សមាជិក​ ត្រូវ​ចេះ​ផ្ដល់​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក។

+ អ្នក​ដឹក​នាំ​និង​ប្រជាជន​ ឬ ប្រធាន​និង​សមាជិក ​ត្រូវ​ចេះគោរព​ផល​ប្រយោជន៍​ជាតិ​ឬ​ប្រយោជន៍​រួម។

+ អ្នក​ដឹក​នាំ​និង​ប្រជាជន​ ឬ ប្រធាន​និង​សមាជិក ​ត្រូវ​ចេះផ្ដល់​ឱកាស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

+ អ្នក​ដឹក​នាំ​និង​ប្រជាជន​ ឬ ប្រធាន​និង​សមាជិក មិន​ត្រូវ​មាន​គំនិតរើស​អើង​គ្នា​ទៅវិញ​ទៅមក​ទេ។

ឧ​១- និយោជក​ត្រូវ​គិ​ត​ពី​ផល​ប្រយោជន៍​និយោ​ជិត​ ឬត្រូវ​គិត​ពី​សុខទុក្ខ​របស់​និយោជិក​ រី​ឯ​និយោជិត​ត្រូវចេះ​​គិត​គូរ​គោរព​ និងយោគយល់​ដល់​និយោ​ជក​វិញ​ដែរ។

ឬ ​ឧ​២-​អ្នក​មាន​រក្សា​ខ្សត់   ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ​

      អ្នក​ប្រាជ្ញ​រក្សា​ខ្លៅ​   ដូច​សំពៅ​នូវ​សំប៉ាន។

. ភាពជាបុគ្គលឆ្នើមកើតចេញមកពីការមិនគិតប្រយោជន៍ផ្ទាល់ខ្លួនៈ

  • ភាព​ជា​បុគ្គល​ឆ្នើម​គឺ​ភាព​ជា​បុគ្គល​ដែល​លេច​ធ្លោ​ជាង​គេ​ ភាព​ជា​បុគ្គល​ដែល​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​គេ​ចំពោះ​មនុស្ស។

បកស្រាយៈ បុគ្គល​ឆ្នើម​ជាៈ

+ បុគ្គល​ដែល​មិន​គិត​ពី​ផល​ប្រយោជន៍​ខ្លួន

+ ហ៊ាន​លះ​បង់​គ្រប់​បែប​យ៉ាង​ដើម្បី​ផល​ប្រយោជន៍​រួម

+ ខិត​ខំ​បង្កើត​និង​បង្កើន​ស្នាដៃ​នានា​ដើម្បី​ជា​គំរូ និង​កេរ​ដំណែល​ដល់​មនុស្ស​ជំនាន់​ក្រោយ។

+ បាន​កសាង​សមិទ្ធផល​ប្រកប​ដោយ​ទេព​កោសល្យ​ខ្ពស់​ដែល​គ្មាន​អ្នក​ណា​ធ្វើ​បាន។

+ បុគ្គល​ប្រកប​ដោយ​សីលធម៌​ខ្ពង់​ខ្ពស់​

ឧ​ - ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ជា​វីរក្សត្រ​​ដ៏ឆ្នើម​

ឬ - សម្ដេច​ព្រះ​បាទ​សង្ឃ​រាជ​ ជួន​ ណាត​ ជា​ព្រះ​សង្ឃ​ដ៏ឆ្នើម​

ឬ - ព្រះ​ភិរម្យ​ភាសា​អ៊ូ​ ហៅ​ក្រម​ង៉ុយ​ ជា​កវី​ដ៏​ឆ្នើម​

  • សន្និដ្ឋាន

+ ចំណុច «ក» : អំណាច​មាន​ស្ថិរ​ភាព​អាស្រ័យ​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​អ្នក​ដឹក​នាំ​ និង​ប្រជាជន​ ឬ​សហគមន៍។ ផ្ទុយទៅ​វិញ​បើ​គ្មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ទេ​នោះ​ អំណាច​គ្មាន​ភាព​គង់​វង្ស​បាន​ឡើយ។

+ ចំណុច «ខ» : ឥស្សរភាព​មាន​តម្លៃ​អាស្រ័យ​ដោយ​សារ​ការ​មិន​ប្រកាន់​គំនិត​អាត្មា​និយម​។ ផ្ទុយ​ទៅ​វិញ​ បើ​មនុស្ស​គ្រប់​រូប​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ ធ្វើ​ឱ្យ​សង្គម​កើត​មាន​ភាព​អនា​ធិបតេយ្យ​សង្គម​អន់​ថយ។

+ ចំណុច «គ» : សង្គម​ដែល​សំបូរ​ធន​ធាន​មនុស្ស​ និង​បុគ្គល​ឆ្នើម​ច្រើន​ធ្វើ​ឱ្យ​សង្គម​ ឬ​ប្រទេស​នោះ​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ ឬ​មាន​ស្ថិរភាព​។

  • សន្និដ្ឋានរួមៈ

រាល់​សង្គម​ដែលការ​អភិវឌ្ឍ​ អាស្រ័យ​លើ​សង្គម​នោះ​សំបូរទៅ​ដោយ​ប្រជាជន​យល់​ និង​ស្គាល់​ពី​តម្លៃ​នៃ​អំណាច​ និង​អធិបតេយ្យ​ភាព​របស់​ខ្លួន។ ក្នុង​ការ​ចូលរួម​ ប្រសិន​បើ​ពួក​គេ​យល់​ និង​ស្គាល់​ពី​តម្លៃ​ទាំង​នេះ​ហើយ​នោះ​ ទើប​ធ្វើ​ឱ្យ​ពួក​គេ​ហ៊ាន​លះ​បង់​អ្វីៗ​ទាំង​អស់​ (កំលាំង​កាយ​ ចិត្ត​ ប្រាជ្ងា ស្មារតី​ និង​សំភារៈ) ដើម្បី​ក្លាយ​ជា​ជន​ដ៏ឆ្នើម​សំរាប់​ទុក​ជា​កេរ​ដំណែល​ដល់​ប្រទេស​គេ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login