Ask
Websites Login
ពីប្រធានបទៈរឿងកំប្លែង
ដោយ: StoryTeller ​ នៅ 2017-08-06

ច្រៀងពីរោះបានផ្កា

By: StoryTeller on 2017-08-06
250 1 comments:0 0

Answer 1


user icon StoryTeller 2017-08-06

​កំលោះ​ចិត្ត បាន​អួត​ប្រាប់​ដល់​មិត្តភក្តិ​របស់​ខ្លួន​នៅ​កន្លែង​ស៊ីផឹក​នា​ល្ងាច​ថ្ងៃ​មួយ​ឡើង​ថា :
- កំលោះ​ចិត្ត : កាល​ពី​ម្សិលមិញ​នេះ​ណា​សំឡាញ់ ក្រាយ​ពី​ផឹកស៊ី​ស្រវឹង​រួច ខ្ញុំ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ឈរ​ស្រែកច្រៀង​ខ្លាំងៗ​ត្រង់​មាត់​បង្អួច​ ក៏ ស្រាប់តែ​មាន​ស្រី ក្រមុំ​ម្នាក់​នៅ​ផ្ទះ​ក្បែរ គ្នា​នាង​ឲ្យ​ផ្កា​ដល់​ខ្ញុំ​ទៀតផង​។​
- មិត្តភក្តិ : អេហ៍​! គ្នា​ដូចជា​មិន ជឿ​សោះ​។​
- កំលោះ​ចិត្ត : អឺ​នែ៎​!​សំឡាញ់ បើ មិន​ជឿ​មើល​ក្បាល​គ្នា​ទៅ​ជា​ភស្តុតាង ស្រាប់​ហើយ​។​
- មិត្តភក្តិ : អូ​ហ៍​! ហេតុ​អ្វី​ក្បាល​ឯង រយះ​ហើម​ធំ​ម្ល៉ឹងៗ​។​
- កំលោះ​ចិត្ត : គឺ​វា​អ៊ីចេះ នាងក្រមុំ​នោះ​មិន​បាន​បេះ​ផ្កា​យក​មក​ឲ្យ​ផ្ទាល់​ដៃទេ គឺ​នាង​ចោល​ទាំង​ថូផ្កា​មកឲ្យ​ចំ​ក្បាល​ខ្ញុំ​តែ​ម្តង​ហ្នឹង​ណា៎​៕​


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login