Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងពេលទទួលបានពាក្យបណ្ដឹងតវ៉ាពីប្រជាពលរដ្ឋនិងសហគ្រាសដែលតវ៉ាពាក់ព​ន្ធទៅនិងការស​ម្រេចចិត្ត ឬ អាកប្បកិរិយារបស់មន្រ្ដីរាជការក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិកោះអញ្ជើញមន្រ្ដីរាជការដែលមានបញ្ហានេះ និងអ្នកគ្រប់គ្រងផ្ទាល់ របស់មន្ដ្រីរាជការនេះ និងអ្នកគ្រប់គ្រងផ្ទាល់របស់មន្ដ្រីរាជនេះឪ្យចូលមកកាន់ការិយាល័យប្រជាពលរដ្ឋដើម្បីបំភ្លឺ ។ តំណាងប្រជាពករដ្ឋមានសិទ្ធិសុំឪ្យមន្ដ្រីរាជការដែលមានបញ្ហានេះនិងអ្នកគ្រប់គ្រងមន្ដ្រីបុគ្គលិកនោះធ្វើការការពន្យល់បកស្រាយជាលាយលក្ខ័អំពីហេតុផល  នៃការចេញសេចក្ដីសម្រេច ឬ តំណាងសហគ្រាសរួច ហើយត្រូវប្រគល់សេចក្ដីពន្យល់នោះ ជូនប្រធានការិយាល័យប្រជាពលរដ្ឋយ៉ាងយូរប្រាំពីរ ( ០៧ ) ថ្ងៃបន្ទាប់ពីបានទទួលការស្នើរសុំឪ្យបំភ្លឺពីការិយាល័យប្រជាពលរដ្ឋ ។ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិ ពិនិត្យមើលឯកសារផ្សេងៗ ដែលពាក់ព័ន្ធពាក្យបណ្ដឹងតវ៉ានៅតា​មអង្គភាព និងតាមការចាំបាច់ ដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយអាចធ្វើនៅពេលណាក៏បានក្នុងពេលម៉ោងបំពេញការងារ ។ ក្នុងការពិនិត្យឯកសារដែលពាក់ព័ន្ធទាំងនោះតំណាងប្រជាពលរដ្ឋមានសិទ្ធិដកយកឯកសារដែលខ្លួនយល់ឃើញថាចាំបាច់ ក្នុងរយៈពេលមួយថ្ងៃ ដើម្បីថតចម្លងទុកជាភស្ដុតាង រួចហើយត្រូវប្រគល់ឯកសារច្បាប់ដើម ទៅអង្គភាព ឬ ការិយាល័យប្រជាពលរដ្ឋ ។ ក្នុងកំណើរការស្រាវជ្រាវស៊ើបអង្គេតស្វែងរកការពិតនិងក្នុងមានបញ្ហា ឬ អ្នកគ្រប់គ្រងមន្ដ្រីរាជការដែលមានបញ្ហានោះមិនសហការឬ​ធ្វើព្រងើយកន្ដើយចំពោះអនុសាសន៍នានាដែលេះពាក់ព័ន្ធដល់ការដោះស្រាយ នៃពាក្យបណ្ដឹងដែលតំណាង ប្រជាពលរដ្ឋយល់ ឃើញថាជាពាក្យបណ្ដឹងមានហេតុផលសមស្រប ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវជម្រាបជូនផ្ទាល់ទៅដល់អភិបាលក្រុង ស្រុក ខណ្ឌ ដែលភ្ជាប់ជាមួយនូវសេចក្ដីរាយការណ៍អំពីដំណើររឿង និងអនុសាសន៍របស់ចខ្លួនផង ។​ ប្រធានការិយាល័យប្រជាពលរដ្ឋអាចធ្វើការផ្សព្វផ្សាយ ពាក្យបណ្ដឹងតវ៉ា និងឯកសារដែលប្រពលរដ្ឋ ឬ តំណាងសហគ្រាសដែលដាក់ពាក្យបណ្ដឹងតវ៉ានោះយល់ព្រមឪ្យផ្សព្វផ្សាយ ។ ពាក្យបណ្ដឹងតវ៉ាប្រជាពលរដ្ឋ ឬសហគ្រាសដែលជំទាស់នឹងការសម្រេច ឬ អាកប្បកិរិយារបស់អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវផ្ញើជូនទៅក្រុមប្រឹក្សា ក្រុម ស្រុក ខណ្ឌ ឬ តាមរយៈប្រធានការិយាល័យប្រជាពលរដ្ឋក្នុងករណី ដែលប្រធានការិយាល័យប្រជាពលរដ្ឋយល់ឃើញថាពាក្យបណ្ដឹង នោះមានហេតុផលសមស្រប ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login