Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ផ្អែកលើបទពិសោធន៍របស់អ្នកក្នុងការងារអប់រំ និងជាគ្រូបង្រៀន ចូរលើកយកនូវចំណុចសំខាន់ៗដែលគ្រូបង្រៀនប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពត្រូវប្រតិបត្តិរួមមាន៖

១.ជួយណែនាំ និងចង្អុលបង្ហាញដល់សិស្សអំពីដំណើរការនៃការសិក្សារបស់ពួកគេ

  • ការងារចម្បងរបស់គ្រូបង្រៀន គឺការជម្រុញដល់ការសិក្សារបស់សិស្ស ពោលគឺគ្រូបង្រៀនត្រូវជួយណែនាំ និងចង្អុលបង្ហាញដល់សិស្សអំពីដំណើរការនៃការសិក្សា។
  • រៀបផែនការ និងផ្ដល់នូវបទពិសោធន៍ការសិក្សា ដល់សិស្សរបស់ខ្លួនប្រកបដោយអត្ថន័យ​ និងខ្លឹមសារច្បាស់លាស់
  • បង្កើតនូវបរិយាកាសសិក្សា ប្រកបទៅដោយភាពសប្បាយ រីករាយដលសិស្សដោយប្រើប្រាស់នូវសម្ភារៈ និងឧបករណ៍ ឧបទ្ទេសបានត្រឹមត្រូវទៅតាមវត្ថុបំណងនៃ           មេរៀន។
  • យកចិត្តទុកដាក់ដល់សមត្ថភាពខុសៗគ្នារបស់សិស្ស និងត្រូវលើកសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍផ្នែកបញ្ញារបស់ពួកគេ។

២.ផ្ដល់ឲ្យសិស្សនូវការពិគ្រោះយោបល់ និងការណែនាំនានា

  • ការពិគ្រោះយោបល់ និងការណែនាំនានា មិនមែនជាទំនួលខុសត្រូវតែមួយគត់របស់អ្នកពិគ្រោះយោបល់ប្រចាំសាលាទេ ប៉ុន្ដែគ្រូបង្រៀនក៏ជាអ្នកចែករំលែកនូវទំនួលខុសត្រូវ នេះដែរព្រោះថាគ្រូបង្រៀន គឺជាអ្នកដែលមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធិ ជាមួយសិស្សហើយក៏ជាអ្នកស្គាល់ពួកគេច្រើនជាងអ្នកណាទាំងអស់ ពោលគឺស្គាល់ទាំងចំណាប់អារម្មណ៍ តម្រូវការ ភាពលំបាក ទម្លាប់ឥរិយាបទ ជំនឿ និងបំណងប្រាថ្នាពិតរបស់សិស្ស។
  • ធ្វើការងារ យ៉ាងជិតស្និទ្ធិ ជាមួយអ្នកពិគ្រោះយោបល់សាលា ដើម្បីរៀនឲ្យបានច្រើនថែមទៀត អំពីបច្ចេកទេសដោះស្រាយជាលក្ខណៈបុគ្គល ក៏ដូចជា លក្ខណៈក្រុម។
  • ស្វែងយល់ឲ្យបានច្បាស់ ថែមទៀតអំពីបទបញ្ញត្តិ សេចក្ដីណែនាំ និងលិខិតបទដ្ឋាននានាទាក់ទងនឹងការងារអប់រំ
  • មានទំនាក់ទំនងល្អ ជាមួយគណៈគ្រប់គ្រងបុគ្គលិក និងគ្រូបង្រៀននានាដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយពីសិស្ស។

៣.ជួយឧបត្ថម្ភគាំទ្រដល់កិច្ចការបន្ថែមខាងក្រៅថ្នាក់

  • យកចិត្តទុកដាក់ ជួយការងារសិស្ស និងកិច្ចការបន្ថែម ខាងក្រៅថ្នាក់ របស់ពួកគេព្រោះថាសកម្មភាព បន្ថែមខាងក្រៅថ្នាក់អាចជួយឲ្យ ពួកគេអភិវឌ្ឍបន្ថែមនូវចំណេះដឹង និងការយល់ដឹង អំពីសង្គម។
  • សិក្សា និងស្វែងយល់បន្ថែមទៀត អំពីគោលការណ៍នានា ដើម្បីជួយជម្រុញឲ្យពួកគេធ្វើការងារ ឬកិច្ចការក្រៅថ្នាក់ប្រកបដោយប្រសិទ្ធភាព និងស្របទៅតាមតម្រូវការសាលា។
  • សហការឲ្យបានល្អជាមួយ មាតាបិតាឬអាណាព្យាបាល ដើម្បីជម្រុញឲ្យពួកគេ ជួយបន្ដជម្រុញបន្ថែមទៀតដល់កូនចៅពួកគេ ក្នុងការធ្វើកិច្ចការដែលសាលាបានដាក់ឲ្យ។
  • ចូលរួមជាប្រចាំក្នុង ការងារសហគមន៍​ដើម្បីជាស្ពានទៅកសាង ទំនាក់ទំនងល្អរវាងសាលា និងសហគមន៍ និងគ្រូបង្រៀន។

៤.ត្រូវមានទំនួលខុសត្រូវលើវិជ្ជាជីវៈជាគ្រូបង្រៀន

  • យកចិត្តទុកដាក់ខ្ពស់ ចំពោះសិស្សហើយត្រូវធ្វើកិច្ចការគ្រប់បែបយ៉ាង​ ដើម្បីជាផលប្រយោជន៍ដល់សិស្ស និងសង្គមជាតិ ហើយត្រូវសម្ដែងនូវការ គោរពគ្នាដោយភាពស្មោះត្រង់។
  • មានការលះបង់ពេលវេលា ហើយត្រូវចូលរួមឲ្យបានសកម្ម ក្នុងអាជីពវិជ្ជាជីវៈគ្រូបង្រៀនប្រកប ដោយការទទួលខុសត្រូវខ្ពស់។
  • បង្ហាញនូវឥរិយាបទមួយ​ ដែលជាគម្រូ និងប្រកប ដោយភាពវិជ្ជមានហើយត្រូវមានទំនាក់ទំនង ប្រកបដោយភាពសុខដុមរមនាជាមួយ និងជាមួយសហគមន៍(Communities)។
  • មានយុត្តិធម៌ និងតម្លាភាព ក្នុងការទាក់ទងជាមួយសិស្ស ជាមួយមិត្ររួមការងារ និងជាមួយសមាជិក ដទៃៗទៀតនៅក្នុងសហគមន៍៕

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login