Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2017-08-19

ក.  អំពើហិង្សា គឺជាការបៀតបៀន ការពារធាគ្នា ឬការដែលធ្វើអាក្រក់ដាក់គ្នាទៅតាមរយៈផ្លូវ កាយ ផ្លូវវាថា ផ្លូវចិត្ត។

ខ. អំពើហិង្សាក្នុងគ្រួសារមានអត្ថន័យថាជាអំពើលោភបំពាន ដែលកើតមានឡើងក្នុងគ្រួសារធ្វើឲ្យឈឺចាប់ផ្លូវកាយ និងផ្លូវចិត្តដល់សមាជិកគ្រួសាររបស់ខ្លួន។

​គ. កត្តាដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារគឺ៖

      ១.កត្តាធម្មជាតិ

  • ស្រ្ដីមានកម្លាំងខ្សោយជាងបុរស
  • ស្រ្ដីចូលចិត្តសន្សំចិត្តគិតច្រើន។

      ២.កត្តាបុគ្គល

  • គិតថាខ្លួន គឺជាអ្នកមានអំណាចនៅក្នុងគ្រួសារខ្លួន
  • គិតថាប្រពន្ធជាអ្នកបម្រើនៅក្នុងគ្រួសារត្រូវតែស្ដាប់បង្គាប់ប្ដី គ្មានសិទ្ធិតវ៉ា ឬជជែកវែកញែកសេចក្ដីរកហេតុផល ខុសត្រូវជាមួយប្ដីឡើយ
  • មិនស្ដាប់យោបល់អ្នកដទៃ និងមិនចូលការផ្ដល់យោបល់ពីភរិយា
  • មានចរិយាឆាប់ខឹង មួរម៉ៅ និងឆេវឆាវ
  • និយមប្រើអំណាចជាប្ដី ដើម្បីគ្រប់គ្រងលើប្រពន្ធ ឬធ្វើឲ្យប្រពន្ធខ្លាច
  • មានទម្លាប់មើលងាយ សមត្ថភាពរបស់ស្រ្ដីភេទ ជាពិសេសប្រពន្ធខ្លួន
  • មិនទទួលខុសត្រូវលើតួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងគ្រួសារ
  • គិតថាប្រពន្ធ ជាកម្មសិទ្ធិរបស់ខ្លួន និងប្រើអំពើហិង្សា ដើម្បីដោះស្រាយបញ្ហាក្នុងគ្រួសារ
  • គិតថាការវាយដុំច្រំធាក់ប្រពន្ធ គឺជាការទូន្មានប្រៀនប្រដៅ តែប៉ុណ្ណោះ គ្មានច្បាប់ដាក់ទោសឡើយ។

      ៣.កត្តាទំនៀមទម្លាប់ ប្រពៃណី

  • ឲ្យតម្លៃមិនស្មើគ្នារវាងបុរស និងស្រ្ដី គឺបុរសមានតួនាទីជាមេគ្រួសារ ចំណែកឯស្រ្ដីជាមេផ្ទះ
  • ឲ្យតម្លៃបុរសប្រៀបដូចជាមាសទឹកដប់ស្រ្ដីដូចជាបង្គន់ ស្អុយ ឬក្លិនអសោច
  • ណែនាំ ប្រដៅឲ្យស្រ្ដីគោរពប្ដី ទោះប្ដីវ៉ៃជេរស្ដីក៏ ដោយមិនត្រូវយករឿងក្នុងផ្ទះទៅប្រាប់អ្នកដទៃ ឬឪពុកម្ដាយខ្លួនឯងក៏ដោយនាំឲ្យខូចកិត្តិយសប្ដី
  • ណែនាំឲ្យប្រពន្ធស្ដាប់បង្គាប់ប្ដី និងត្រូវចេះផ្គាប់ចិត្តប្ដី
  • ណែនាំស្រ្ដីមិនឲ្យចុះចោលដំណេក ឬពីផ្ទះសម្បែងទោះបីក្នុង ករណីហិង្សាក្នុងគ្រួសារក៏ដោយ
  • យល់ថាស្រ្ដីមេម៉ាយជាច្រើនចំណងមាត់ញាតិ(ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត)។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login