Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឧស្សាហកម្ម និងប្រព័ន្ធសង្គមមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងដូចតទៅ ៖ ឥឡូវយើងពិនិត្យទៅលើសារសំខាន់ពីនៃឧស្សាហកម្ម និងកសិកម្មនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលមានទំនាក់ទំនងយ៉ាងជិតសិទ្ធិទៅ និងជីវភាពសង្គម ។ ឧស្សាហកម្មពាណិជ្ជកម្មជាលទ្ធផលបដិវត្តន៍ឧស្សាហកម្ម ។ ពាក្យបដិវត្ដន៍ឧស្សាហកម្មត្រូវបានប្រមូលផ្ដុំឡើងដោយលោក Arnold Toynbee ការពន្យល់ពីល្បឿន និងការប្រកួតប្រជែងដ៏វែងឆ្ងាយក្នុងរបៀបរៀបរយសេដ្ឋកិច្ច និងបច្ចេកទេស ។ បដិវត្ដន៍ឧស្សាហកម្មបម្រើក្នុងវិស័យថ្មីនៃឧស្សាហកម្មនៅក្នុងដែលមានសារៈសំខាន់បំផុតនៅក្នុងឧស្សាហកម្មគឺការអនុវត្តន៍នៃឥទ្ធិពលសេដ្ឋកិច្ចទៅលើការងារម៉ាស៊ីន ។ លក្ខណៈពិសេសមួយទៀតនៃប្រព័ន្ធគឺផ្លាស់ប្ដូរនូវការច្នៃប្រឌិតថ្មីៗនៅក្នុងឧស្សាហកម្ម ។ ការបង្កើតផលិតផលឧស្សាហកម្មនិងជួយដល់អ្នកពាណិជ្ជករដើម្បីបង្កើតមូលធននេះ ជាការកើតឡើងនូវពួកមូលធន ។ ប្រព័ន្ធរោងចក្របានចូលមកប្ដូរការងារដោយដៃក្នុង ពេលជាមួយគ្នានាំមកនូវបញ្ហាថ្មីៗ ធ្វើឪ្យរញ្ជួយដល់របៀបរៀបរយសង្គម ។ ប្រសិទ្ធភាពដែលមានប្រយោជន៍របស់ប្រព័ន្ធឧស្សាហកម្ម គឺជាព្រងីកដ៏ច្រើននៃសិល្បៈវិទ្យាសាស្រ្ដ និងភាពចេះដឹងទូទៅ ។ ជាមួយនិងដំណើរឧស្សាហកម្ម និងការអភិវឌ្ឍន៍សាស្រ្ដស្ថានភាពសុខភាពបានកែលម្អជាទូទៅ ។ លទ្ធផលនៃប្រព័ន្ធនេះក៏នាំមកនូវផលវិបាកជាច្រើនដល់សង្គមដែរ ។ រយៈពេលនៃវិបត្តិសេដ្ឋកិច្ចមាន ការកើតឡើងការបំផ្លាញដីធ្លីដើម្បីរុករកវត្ថុធាតុដើមការប្រមូលមូលធនដ៏សំបើម ក្នុងកណ្ដាល់នៃមនុស្សមួយចំនួន និងរីកចម្រើនភាពដាច់មុខភាពគ្មានការងារធ្វើភាពអត់ចំណីអាហារបរិភាគ...។ ធ្វើឪ្យមានភាពក្រីក្រខ្លាំង ដែលជាឋាននរកនៃប្រព័ន្ធនេះ ។ ទីបញ្ចប់ការចង្អុលបង្ហាញឪ្យឃើញនូវការយល់ដឹងអំពីសេដ្ឋកិច្ចដែលជាប្រព័ន្ធមុខងារសង្គម និងជាមធ្យោបាយដែលបង្រាមទៅលើទស្សនៈមិនល្អ ។ ការដាក់នឹមត្រួតត្រាលើសេដ្ឋកិច្ចមាននៅគ្រប់សង្គមទាំងអស់ តាំងពីសម័យបុរាណមកទល់នឹងពេលបច្ចុប្បន្ន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login