Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កសិកម្មជាគ្រិះនៃសេដ្ឋកិច្ចកម្ពុជាប្រជាជនភាគច្រើនរស់នៅក្នុងភូមិដ្ឋានជនបទ ។ កសិកម្មជាមុខរបបដាច់មុខនៃសេដ្ឋកិច្ចនៅតាមជនបទរបស់កម្ពុជា ។ បញ្ហាជាច្រើននៃឧស្សាហកម្មក្លាយជាបញ្ហា សំខាន់ជាងបញ្ហាកសិកម្មព្រោះថាបញ្ហាឧស្សាហកម្មគឺបញ្ហាដែលថ្មីនិងទាន់សម័យ ហើយបញ្ហាឧស្សាហកម្ម ត្រូវបានគេលើកយកមកសិក្សាពាសពេញប្រទេស ។ បញ្ហាកសិកម្មចែងបែងជាពីរផ្នែក ៖ ការកើនឡើងនៃការផលិត និងការកើនឡើងនៃលក្ខខណ្ឌរស់នៅភាពល្អប្រសើរនៃកសិករផ្ទាល់ ។ ហេតុនេះហើយអ្នកកាប់គាស់គួរមានដីជាកម្មសិទ្ធិផ្ទាល់ ។ ដូច្នោះការលើកទឹកចិត្តគឺជារឿងសំខាន់សម្រាប់កសិករម្នាក់ៗ ។ អាជីពនៅលើដី ( ពឹងផ្អែកលើធ្លីដី ) គឺជាប្រភពនៃឋានៈសេដ្ឋកិច្ចរបស់គាត់ក្នុងសង្គម ។ ប្រសិនបើគាត់ជាកសិករដែលប្រកបរបបកសិកម្មលើដីស្រែចំការម្នាក់ និងកិច្ចសហការដ៏ប្រសើរនៃសង្គមវាស្មើនឹងគាត់ទទួលបាននូវផលប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ខ្លួនគាត់ផ្ទាល់ក្នុងសង្គម ។ កសិកម្មគួរត្រូវបានភ្ជាប់ជាមួយប្រព័ន្ធ ឧស្សាហកម្មការពង្រីកនូវផ្នែកមួយដែលបញ្ជាក់នូវការពង្រីកជាច្រើនទៀត ។ ហើយផ្នែកទាំងពីរនេះធ្វើការងារផ្នែកហើយមានប្រព័ន្ធដូចគ្នាសេដ្ឋកិច្ចដែលល្អ គឺគ្នាការផ្ទុយគ្នាឧស្សាហកម្មនៅតាម ទីក្រុងឧស្សាហកម្មរបស់ប្រទេសហើយនិងកសិកម្មមានមុខងារផ្សេងៗហើយជាគ្រឹះនៃសង្គម ។ សហប្រតិបត្តិការណ៍គឺត្រូវធ្វើឪ្យមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ។ បញ្ហាដែលត្រូវបានដោះស្រាយគឺត្រូវធ្វើច្បាប់ដែល ការពារដល់របបកសិកម្ម ។ មធ្យោបាយដ៏ល្អសម្រាប់វិស័យកសិកម្ម គឺជាការលើកទឹកចិត្តជាសញ្ញានៃជ័យជំនះនៅក្នុងវិស័យនេះ ។ យោងទៅតាមអ្នកសង្កេតការណ៍ អ្វីដែលសំខាន់ក្នុងការទ្រទ្រង់ជិវិតគឺជាការបង្កើតឡើង នូវបរិស្ថានជនបទដែលជាការជំរុញឪ្យធ្វើឡើងក្នុងចំណោមប្រជាជននៅតាមជនបទសម្រាប់លក្ខខណ្ឌរស់នៅខ្ពស់ ផ្នែកចំណីអាហារ សំលៀកបំពាក់ទីជម្រក ឧបករណ៍សម្រាប់ការអប់រំរៀនសូត្រ ព្រមទាំងអស់ឪកាសនៃការទទួលរប្បធម៌ទៀតផង ។ នេះជាការជំរុញលើកទឹក ចិត្តរបស់សហគមន៍ជនបទ ដើម្បីបង្កើតនូវកិច្ចសហការណ៍ និងនយោបាយប្រសើររបស់រដ្ឋគួរធ្វើដំណើរ ក្នុងមធ្យោបាយ​ដែលធ្វើឪ្យកសិកម្មកម្ពុជាមានកម្រិតខ្ពស់ដែលរួចផុតពីការផ្អាក និងការដើរថយក្រោយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login