១. ចំពោះអ្នកស៊ីឈ្នួល ច្បាប់ការងារសម្រាប់ធ្វើការគ្រប់គ្រងកម្មករ និយោជិក ដែលបានវិវត្តរហូតមកដល់បច្ចុប្បន្ននេះបានរីកសាយភាពបន្ដិចម្ដងៗនៅក្នុងគ្រប់វិជ្ជាជីវៈលើកលែងតែបុគ្គលិកខ្លះដែលគ្រប់គ្រងដោយលខន្ដិកៈ ឬច្បាប់ដោយឡែក ( ដូចជា បុគ្គលិក នាវាសមុទ្រ ...) ។

១.១. និយមន័យនៃអ្នកស៊ីឈ្នួល

អ្នកស៊ីឈ្នូលគឺជាអ្នកដែលចុះកិច្ចសន្យាធ្វើការដោយផ្ទាល់ខ្លួនផ្អែកលើការបំពេញកិច្ចការខាងសម្ភារៈនិងស្មារតី ដើម្បីផលប្រយោជន៍របស់អ្នកដទៃម្នាក់ទៀតហៅថានិយោជក ឬ ម្ចាស់សហគ្រាសហើយដាក់ខ្លួនឪ្យនៅលក្នុងស្ថានភាពចំណុះដោយបានទទួលប្រាក់ឈ្នួល ។

+ ភាពខុសគ្នារវាងអ្នកស៊ីឈ្នួល និងអ្នកផ្សេងទៀត ៖

  • អ្នកទទួលអាណត្តិ អាណត្ដិគឹជាកិច្ចសន្យាដែលមនុស្សម្នាក់ប្រគល់សិទ្ធិអំណាច របស់ខ្លួនឪ្យមនុស្សម្នាក់ទៀតដើម្បីឪ្យធ្វើកិច្ចការខាងគតិយុត្តិជំនួសខ្លួន ។ គេយល់ថា ដើម្បីឪ្យធ្វើកិច្ចការខាងគតិយុត្តិជំនួសខ្លួន ។ គេយល់ថា អាណត្តិផ្ទុយពីកិច្ចសន្យាការងារ ដោយទទួលអាណត្តិជាអ្នកម៉ៅការឯករាជ្យ ។
  • សមាជិកសមាគម ឬ អ្នកចូលហ៊ុនភាពមិនចំណុះធ្វើឪ្យឃើញភាពខុសគ្នារវាងសមាជិកសមាគម ឬ អ្នកចូលហ៊ុនមានសិទ្ធិស្មើគ្នាក្នុងការដាក់ទុន ការចំណេញនិងរួមគ្នាខាត ។ ចំពោះអ្នកស៊ីឈ្នួល ផ្ទុយពីនេះបើមានប្រាក់ចំណេញ គឺអ្នកស៊ីឈ្នួលបាន តែបើខាតអ្នកស៊ីឈ្នួលអត់ចូលរួមខាតទេ ។

+  អ្នកធ្វើការក្នុងផ្ទះ សិប្បករ និងការិយភារី

  • អ្នកធ្វើការក្នុងផ្ទះ គឺជាអ្នកស៊ីឈ្នួលដែលគេបានបំពេញការងារតាមលក្ខខណ្ឌ គេអាចផ្តល់ប្រាក់ឈ្នួលតាមថ្ងៃ តាមខែ តាមឆ្នាំ ក៏បានអាស្រ័យដោយម្ចាស់ផ្ទះ និងអ្នកស៊ីឈ្នួល ។

+ សិក្បករគឺចាត់ទុកជាអ្នកស៊ីឈ្នួលនៅពេលដាក់ខ្លួនក្រោមចំណុះបុគ្គល ឬ មានជំនួយពីសមាជិកគ្រួសារ ឬ ពីកម្មករ ឬក៏ពីកូនជាង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយរោងជាងទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ខ្លួនតែម្នាក់ឯង ប៉ុន្ដែបើមានកម្មករ ឬកូនជាងមិនត្រូវឪ្យលើសពី ៧ នាក់ទេ ។

+ ការិយភារី គឺជាអ្នកទទួលម៉ៅការពីសហគ្រិន រើសហត្ថពលិក ឬ កម្មករដោយខ្លួនឯងតាមតម្រូវការដើម្បីអនុវត្តការងារ ឬ ផ្តល់សេវាណាមួយដោយឥតគិតថ្លៃសរុប ។ ការិយភារីជាអ្នកទទួលខុសត្រូវ ដូចសហគ្រិនដែរចំពោះមុខច្បាប់ ក្នុងករណីដែលការិយភារីពុំបានបំពេញកាតព្វកិច្ច ឪ្យបានត្រឹមត្រូវនោះម្ចាស់សហគ្រានជាងអ្នកទទួលខុសត្រូវ ។

  • សមាជិកវិជ្ជាជីវៈសេរី ចរិកលក្ខណៈនៃវិជ្ជាជីវៈសេរីគឺជាបាត់ភាពចចំណុះ ។ ប៉ុន្ដែជួនកាល យុទ្ធសាស្រ្ដបានបន្ធូរបន្ថយសញ្ញាណនៃភាពក្រោមចំណុះខាងគតិយុត្តិដោយបែងចែកវវាងឯករាជ្យផ្នែកបច្ចេកទេសនិងភាពក្រោមចំណុះផ្នែករដ្ឋបាល ។

១.២. លក្ខខណ្ឌនៃអ្នកស៊ីឈ្នួលជាជនបរទេស ៖ ប្រទេសនីមួយៗត្រូវធានាចំពោះជនជាតិរបស់ខ្លួននូវមធ្យោបាយដែលមានសម្រាប់ផ្តល់នូវមុខរបរតាមការចូលចិត្ត កាលណាការងារពេញលេញ មិនទាន់បានសម្រេចទើបបង្វែរឪ្យជនបរទេស ។

ក. និយមន័យអ្នកស៊ីឈ្នួលជាជនបរទេស គឺជាជនបរទេសទាំងឡាយ​ដែលមានមុខរបរមួយដាក់នៅក្រោមស្ថានភាពចំណុះនិយោជកដើម្បីអនុវត្តការងារ ទោះបីប្រភេទការងារក៏ដោយ មិនទាក់ទងនឹងរបៀបផ្តល់ប្រាក់ឈ្នួល ឬមួយគ្មានប្រាក់ឈ្នួល​ ។

ខ. អត្ថបទជាមូលដ្ឋាន បទប្បញ្ញាត្តិជាច្បាប់ និងជាបទបញ្ជាដែលពាក់ព័ន្ធដល់អ្នកស៊ីឈ្នួលសជាជនបរទេសមាន ៖

  • ប័ណ្ណការងារនិងសៀវភៅការងារជនបរទេស
  • សមាមាត្រនៃជនបរទេសដែលអាចធ្វើការក្នុងសហគ្រាស
  • មុខវិជ្ជាជីវៈហាមឃាត់ចំពោះជនបរទេស

+  ប័ណ្ណការងារ និងសៀវភៅការងារជនបរ គឺជាប័ណ្ណតំណាងសិទ្ធិធ្វើការ ដែលចេញដោយរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច និងការងារ ។ ជនបរទេសមិនអាចប្រកបរបរពាណិជ្ជកម្ម ឧស្សាហកម្ម វិជ្ជាជីវៈសេរី ឬ វិជ្ជាជីវៈណាមួយក្នុងព្រះរាជាណាចក្រកម្ពុជាបានទេ កាលបើខ្លួនមិនទាន់មានប័ណ្ណនិងសៀវភៅការងារដែលចេញឪ្យដោយអធិការដ្ឋានការងារ ដោយតម្រូវឪ្យបង់អាករតាមអាត្រាចម្រើនក្នុងប្រកាសរួមរបស់រដ្ឋមន្ដ្រីសង្គមកិច្ចនិងការងារ ។ ប័ណ្ណនិងសៀវភៅការងារជនបរទេសត្រូវបំពេញលក្ខខណ្ឌដូចតទៅ ៖

  • ត្រូវមានប័ណ្ណការងារជាមុន សម្រាប់ប្រកបមុខរបរកម្ពុជា​ ចំពោះនិយោជក
  • ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ
  • កាយសម្បទាល្អ សមស្រប និងវិជ្ជាជីវៈរបស់ខ្លួន
  • គ្មានកើតជំងឺឆ្លង

ប័ណ្ណការងារអាចប្រើការបានរយៈពេល ១ ឆ្នាំ អាចពន្យាស្មើនឹងរយៈពេលកំណត់ក្នុងប័ណ្ណស្នាក់នៅ ( មាត្រា ២៦១ នៃច្បាប់ស្ដីពីការងារ ) ។

+ សមាមាត្រនៃជនបរទេសក្នុងសហគ្រាស សហគ្រាស និយោជកណាក៏ដោយ ដែលប្រកបរបរវិជ្ជាជីវៈសេរី មេធារី អាជ្ញាសាលា សារការី ដែលត្រូវការជ្រើសរើសបុគ្គលិកដើម្បីចូលធ្វើការក្នុងវិជ្ជាជីវៈរបស់ខ្លួនត្រូវតែហៅរកខេមជនជាអាទិភាព ។ សមាមាត្រនៃជនបរទេស ដែលអាចប្រើប្រាស់ត្រូវកំណត់តាមប្រកាសរបស់ក្រសួងសង្គមកិច្ច និងការការទៅតាមចំនួនបុគ្គលិកទាំងអស់ របស់សហគ្រាសនីមួយៗនិងតាមប្រទេសបុគ្គលិកដូចជាខាងក្រោម ៖

១. បុគ្គលិកការិយាល័យ

២. បុគ្គលិកបច្ចេកទេស

៣. បុគ្គលិកគ្មានឯកទេស

ក្នុងករណីពិសេស អត្រានេះអាចលើសចម្រើនខាងលើ ដើម្បីឪ្យប្រើប្រាស់អ្នកឯកទេសសំខាន់ៗសម្រាប់ដំណើរការរបស់សហគ្រាស ក្រោយពីមានការយល់ព្រមពីរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច ការងារ តាមសំណើរពីអធិការដ្ឋានការងារ ( មាត្រា ២៦៤ នៃច្បាប់ស្ដីពីការងារ ) ។

តាមច្បាប់ស្ដីពីការងារមិនបានហាមឃាត់ចំពោះជនបរទេសលើមុខវិជ្ជាជីវៈណាមួយឡើយ ។ កត្តានេះបានធ្វើឪ្យប្រជាពលរដ្ឋខ្មែរបាត់បង់ការងារមួយចំនួនធំ ៣ ប្រភេទអ្នកស៊ីឈ្នួលពិសេស “ មុខរបររបស់នារីនិងកុមារ “ ការងាររបស់នារី និងកុមារបង្កើតជាប្រភេទការងារពិសេសនៃអ្នកស៊ីឈ្នួល ដែលមានមុខរបរចំណុះទៅនឹងវិធានការដោយឡែក ។ វិធានការដោយឡែកនេះទាក់ទងទៅនឹង ៖

  • កិច្ចសន្យាការងារ
  • ការហាមឃាត់នូវមុខរបរខ្លះ
  • លក្ខខណ្ឌការងារ
  • ទម្រង់បៀវត្ស

ក. កិច្ចសន្យាការងារ ដើម្បីបង្កើតបាននូវកិច្ចសន្យាការងារសម្រាប់ប្រភេទ​អ្នកស៊ីឈ្នួលពិសេសនេះគេត្រូវមានលក្ខខណ្ឌដែលទាក់ទងនឹងសមត្ថភាពគូភាគី ការព្រមព្រៀង កម្មវត្ថុនិងមូលហេតុ ។ ចំពោះសកម្មភាពបុគ្គលទាំងអស់ អាចចុះកិច្ចសន្យា​បើច្បាប់មិនបានប្រកាសថា គេគ្មានសមត្ថភាព ។ យើងពិនិត្យករណី ៖

  • នារីមានប្ដី អាចចុះកិច្ចសន្យាធ្វើការងារខុសពីប្ដីលុះត្រាតែមានការយល់ព្រមពីប្ដី ប៉ុន្តែក្នុងការអនុវត្តផ្អែកលើស្ថានភាពសេដ្ឋកិច្ច ទាំងរដ្ឋបាលការងារ ទាំងនិយោជក គេមិនស្ថិតនៅក្រោមចំណុះការយល់ព្រមរបស់ប្ដីឡើយ ។ ក្រោយពីមានការកែទំរងរបបអាពាហ៍ពិពាហ៍ ច្បាប់បានកំណត់ថា “ នារីមានប្ដីមានសិទ្ធិប្រកបមុខរបរ ដោយមិនចាំបាច់មានការយល់ព្រមពីប្ដី ព្រមទាំងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ផលប្រយោជន៍ដែលបានទទួលពីការងារ ។
  • អនីតិជនរួចផុតពីអាណាព្យាបាល អាចជ្រើសរើសមុខរបរផ្ទាល់ ហើយចុះកិច្ចសន្យាការងារ ដោយសេរីដោយមិនចាំបាច់មានជំនួយពីអាណាព្យាបាល ។
  • អនីតិជនមិនទាន់រួចផុតពីអាណាព្យាបាល មិនអាចចុះកិច្ចសន្យាការងារបានឡើយ ប៉ុន្តែអ្នកទាំងនេះអាចចុះកិច្ចសន្យាការងារបាន ក្រោយពីមានការយល់ព្រមពីឪពុកម្ដាយ ឬ អាណាព្យាបាល (​មាត្រា ១៨១ នៃច្បាប់ស្ដីពីការងារ ) ។

ខ. ការហាមឃាត់នូវមុខរបរខ្លះ ប្រភេទការងារខ្លះត្រូវហាមឃាត់ចំពោះនារី និងកុមារ ហើយក៏មានមុខរបរខ្លះ ត្រូវអនុញ្ញាតក្រោមលក្ខខណ្ឌ ។

  • មុខរបរដែលត្រូវហាមឃាត់ ប្រភេទការងារខ្លះដែលអាចមានគ្រោះថ្នាក់ ឬហួសកំលាំង ឬ មានគ្រោះថ្នាក់ដល់សារតីត្រុវហាមឃាត់ចំពោះនារី និងកុមារ ដែលមានអាយុតិចជាង ១៨ឆ្នាំ ។ ដើម្បីអនុញ្ញាតឪ្យអនីតិជនអាចធ្វើការបាន លុះត្រាតែក្រសួងសង្គមកិច្ចនិងការងារមានកំណត់ប្រភេទការងារមុនសិន ។
  • មុខរបរដែលត្រូវអនុញ្ញាត ក្រោមលក្ខខណ្ឌខ្លះ មិនទាន់បានកំណត់នៅឡើយទេ ។

គ. លក្ខខណ្ឌការងារ បទបញ្ញតិពិសេសខ្លះ ចំពោះលក្ខខណ្ឌការងារ មានដូចគ្នាចំពោះនារី និងកុមារ ។ បទប្បញ្ញត្តិពិសេសខ្លះទៀតសម្រាប់តែនារីនិងខ្លះទៀតសម្រាប់តែកុមារ ។

+  បទប្បញ្ញតិ្តរួម ( នារីនិងកុមារ )

  • ការគោរពចំពោះកិរិយាមាយាទល្អ មាត្រាទី ១៧២នៃច្បាប់ស្ដីពីការងារចែងថា នាយកគ្រឹះស្ថាន ដែលមានប្រើកម្មករជាក្មេង ឬ កូនជាងអាយុតិចជាង ១៨ឆ្នាំឬនារីធ្វើការក្នុងនោះត្រូវមើលអាចឪ្យមានកិរិយាមាយាទល្អ ហើយនិងរក្សាភាពសមរម្យចំពោះសាធារណៈជន ។
  • ការសម្រាក ការសម្រាកពេលយប់របស់ក្មេងដែលមានអាយុតិចជាង ១៨ឆ្នាំ និងសម្រាប់នារីទាំងអស់ត្រូវមានរយៈពេលអប្ស បរមា១១ ម៉ោងជាប់គ្នា ( មាត្រា១៧៦ នៃច្បាប់ស្ដីពីការងារ )
  • ការងារពេលយប់ ក្មេងដែលមានអាយុតិចជាង១៨ ឆ្នាំនិងនារីទាំងចាស់ទាំងក្មេង មិ​​​នអនុញ្ញាតឪ្យធ្វើការងារនៅពេលយប់បានទេប៉ុន្ដែ ក្រសួងគ្រប់គ្រង់អាចកំណត់លក្ខខណ្ឌការងារដែលអនុញ្ញាតឪ្យក្មេងអាយុច្រើនជាង ១៦ឆ្នាំ អាចធ្វើការនៅពេលយប់ ក្នុងករណីដែលសហគ្រាសមាន ការមមាញឹកត្រូវដំណើរការទាំងយប់ ទាំងថ្ងៃនិងក្នុងករណីដែលមានឧបសគ្គរារាំង មិនឪ្យសហគ្រាសដំណើរការបាន ។ ការងារពេលយប់គឺជាការងារចាប់ពីម៉ោង ២២ ដល់ ៥ ភ្លឺ ។

+   បទប្បញ្ញតិ្ដដោឡែកចំពោះនារី ៖

  • នារីក្នុងពេលសម្រាប់កូន ច្បាប់ស្ដីពីការងារបានកំណត់ឪ្យនារីឈប់សម្រាក ៩០ ថ្ងៃដើម្បីសម្រាលកូនដោយមានបៀវត្ស ។ ក្រោយពីសំរាលកូនរួច  និងក្នុងរយៈពេល ២ ខែដំបូងនៃការចាប់ផ្ដើមធ្វើការឡើងវិញនារីត្រូវបានដាក់ឪ្យធ្វើតែការងារស្រាលៗប៉ុណ្ណោះ ។ ការផ្អាកការងារដោយមូលហេតុសម្រាលកូន មិនអាចជាមូលហេតុនៃការឈប់កិច្ចសន្យាការងារឡើយ ។
  • ការបំបៅកូន ក្នុងពេលម៉ោងធ្វើការ ម្ដាយដែលបំបៅកូនមានសិទ្ធិឈប់សម្រាក មួយម៉ោងក្នុងមួយថ្ងៃក្នុងរយៈពេល ១ ឆ្នាំ គិតចាប់ពីថ្ងៃសំរាលកូនរួចដោយចែកចេញជាពីរពេលកន្លះម៉ោងសម្រាប់ពេលរសៀល ។ រយៈពេលនេះត្រូវមានការស្រុះស្រួលគ្នារវាងនារី​និងម្ចាស់សហគ្រាសបើគ្មានការឯកភាពទេ រយៈពេលនេះត្រូវដាក់នៅពាក់កណ្ដាលរយៈពេលធ្វើការ ( មាត្រា ១៨៤ នៃច្បាប់ស្ដីពីការងារ ) ។ ការឈប់សម្រាកបំបៅដោះកូន មិនត្រូវរាប់បញ្ចូលនៅក្នុងការឈប់សម្រាកធម្មតា ដែលកំណត់ដោយច្បាប់ ឬ បទបញ្ជាការងារ ឬបទបញ្ជាថ្លៃក្នុងរបស់សហគ្រាស ដែលអ្នកស៊ីឈ្នួលទាំងអស់ត្រូវឈប់សម្រាកឡើយ ។

+   បទប្បញ្ញត្តិដោយឡែក ចំពោះកុមារអាយុ​ក្មេងដែលអាចចូលធ្វើការតាមសហគ្រាសកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សប្បិកម្ម ក៏ដូចជា វិជ្ជាជីវៈសេរី ត្រូវបានកំណត់ ១៥ឆ្នាំ ។ ចំពោះមុខរបរ ដែលអាចជិះឥទ្ធិពលធ្វើឪ្យសុខភាព ឬ សីលលធម៌រស់នៅរបស់កម្មករអាយុអប្ប បរមាត្រូវកំណត់ ១៨ឆ្នាំ ។ ក្រសួងសង្គមចិត្ត និងការងារ អាចកំណត់ផ្នែកសកម្មភាពសេដ្ឋកិច្ចណា ដែលអាយុអប្បបរមាឪ្យចូលធ្វើការដូចចម្រើនខាងលើ អាចបន្ថយបានក្នុងលក្ខខណ្ឌដែលស្ថានភាព សុខភាព សន្ដិសុខការងារត្រូវបានធានា ប៉ុន្ដែត្រូវធានាលើការអប់រំបណ្ដុះបណ្ដាលលើផ្នែកដែលពាក់ព័ន្ធ ។ ម៉្យាងទៀត នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ឬ ស្ថាប័នមនុស្សធម៌ ដែលនៅក្នុងនោះមានការបង្រៀនបឋមសសិក្សាហត្ថកម្ម ឬ វីជ្ជាជីវៈចំពោះក្មេងអាយុតិចជាង ១៤ឆ្នាំមិនត្រូវឪ្យលើសពី ៣ ម៉ោងក្នុង១ ថ្ងៃឡើយ ។

ឃ. ប្រាក់ឈ្នួល ឬ បៀវត្ស អ្នកស៊ីឈ្នួលធ្វើការដោយមានប្រាក់ឈ្នួលឬ បៀវត្ស ដែលមានទំរងបែបណាក៏បាន ។ ប្រាក់ឈ្នួលគឺជាថ្លៃសេវា ៖

  • ប្រាក់ឈ្នួលសុទ្ធសាធ
  • ប្រាក់ម៉ោងបន្ថែម
  • កម្រៃជើងសារ
  • បុព្វលាភនិងប្រាក់បំណាច់ ( ជាប្រាក់លើកទឹកចិត្ត ឬរង្វាន់ )
  • វិភាជន៍គ្រួសារសម្រាប់ភាគដែលលើសពីទឹកប្រាក់យត្រឹមត្រូវតាមច្បាប់
  • វិភាជន៍សម្រាប់ការឈប់សម្រាក ឬ បំណាច់សម្រាប់ទូទាត់ការឈប់សម្រាក

+  តាវកាលិកការងារដោយឥតគិតថ្លៃ តាវកាលិកការងារគឺជាកាតព្វកិច្ចរវាងនិយោជិក និងនិយោជកចំពោះគ្នាទៅវិញទៅមក ។ ដូចជា ៖

  • តាវកាលិកចំពោះនិយោជិកទៅនឹងនិយោជការខិតខំធ្វើការងារ
  • តាវកាលិកចំពោះនិយោជកទៅនឹងនិយោជិក គឺជាការបើកប្រាក់ថ្លៃឈ្នួល

ចំពោះកិច្ចសន្យាការងារ ដែលកើតឡើងដោយគ្មានប្រាក់បៀវត្ស វានឹងទៅកាតព្វកិច្ចការងារដោយគ្មានគិតថ្លៃ ដែលហៅថា តាវកាលិកការងារដោយសប្បុរសធម៌ ( ដូចជា មនុស្សម្នាក់បាន ជួយអ្នកជិតខាងរបស់ខ្លួនក្នុងការរុះរើសផ្ទះដោយមិនយកឈ្នួល ) ។

២. ម្ចាស់សហគ្រាស ៖

២.១. អំណាចរបស់ម្ចាស់សហគ្រាស ម្ចាស់សហគ្រាសមានចំណាចប្រតិបត្តិច្បាប់ “ ចេញសេចក្ដីសម្រេច “ អំណាចបញ្ញត្តិច្បាប់ “ រៀបចំបញ្ជាផ្ទៃក្នុងរបស់សហគ្រាស “ និងអំណាចខាង វិន័យ “ ប្រកាសពីទណ្ឌកម្មចំពោះអ្នកដែលមិនគោរពច្បាប់សហគ្រាស “

ក. អំណាចប្រតិបត្តិច្បាប់របស់ម្ចាស់សហគ្រាសម្ចាស់សហគ្រាស មានអំណាចដាច់ខាតក្នុងការគ្រប់គ្រងមុខរបរ ។ ម្ចាស់សហគ្រាសកាន់កាប់មុខរបរទាំងអស់នៅក្នុងផលប្រយោជន៍នៃការការគ្រប់គ្រងសេដ្ឋកិច្ច និងរៀបចំកែសម្រួលសហគ្រាស ។ ម្ចាស់សហគ្រាសមានអំណាចទូលំទូលាយទៅលើកម្មករ និយោជិក ក្នុងការជ្រើសរើសនិងការលប់ឈ្មោះដែលទាំងនេះជាសិទ្ធិមិនអាចសត្រួតត្រាបានក្នុងការអនុវត្តេរបស់ម្ចាស់សហគ្រាស ។

ខ. អំណាចបញ្ញត្តិច្បាប់ ម្ចាស់សហគ្រានជាអ្នករៀបចំបទបញ្ជាផ្ទៃក្នុង របស់សហគ្រាសដោយមានការចូលរួមរបស់ចូលរួមរបស់តំណាងកម្មករព្រមទាំងគណកម្មាធិការសហគ្រាស ...។ ពេលរៀបចំរួច ត្រូវដាប់ជូនទៅអធិការកិច្ចការងារជាអ្នកទទួលត្រួតពិនិត្យនិងកែសម្រួលល ព្រោះខ្លាចមានការរំលោភបំពានលើបុគ្គលិកកម្មករ ។

គ. អំណាចខាងវិន័យ ម្ចាស់សហគ្រាសអាចដា​ក់វិន័យទៅលើកម្មករ និយោជិកបានតែត្រវពិនិត្យអង្កេតទៅលើគ្រោះមហន្ដរាយនៃការងារ ។ ហេតុនេះនិយោជកអាចដាក់ទណ្ឌកម្មបាន តែហាមមិនឪ្យដាក់ហួសហេតុពីច្បាប់កំណត់ទេ ។ ទណ្ឌកម្មដែលនិយោជកដាក់ចេញអាចជា ៖

  • សីលធម៌ ស្ដីបន្ទោស
  • ប្រាក់់កាស បង់ព័និយ បច្ចុប្បន្ននេះព័និយខុសពីកម្រៃធ្វើការ
  • វិជ្ជាជីវៈ បញ្ឈរជើង បន្ថយឋានៈ ផ្ទេរ លប់ឈ្មោះ ។ ល ។

+ កាតព្វកិច្ចរបស់ម្ចាស់សហគ្រាស ម្ចាស់សហគ្រាសត្រូវមានកាតព្វកិច្ចពីរ គឺកាតព្វកិច្ចពិសេស ។

ក. កាតព្វកិច្ចទូទៅ កាតព្វកិច្ចទូទៅសំខាន់ៗរបស់ម្ចាស់សហគ្រាសរួមមាន ៖

  • បណ្ដឹងបើកនិងបិទសហគ្រាស
  • បណ្ដឹងចលនាបុគ្គលិក
  • ការកាន់កាប់សៀវភៅបើកប្រាក់
  • មុខរបរដោយឡែករបស់អ្នកស៊ីឈ្នួលដែលមានប័ណ្ណការងារ

+ បណ្ដឹងបើក និងបិទសហគ្រាស គេអាចហៅបានម៉្យាងទៀតថាជាបណ្ដឹងពាណិជ្ជកម្ម និងឧស្សាហកម្ម ច្បាប់ស្ដីពីការងារ ហៅបណ្ដឹងនេះថាជាសេចក្ដីប្រកាសជូនដំណឹងបើក ឬ ក៏បិទសហគ្រាស ( គ្រឹះស្ថាន ) ដើម្បីបំពេញសេចក្ដីត្រូវការ ក្នុងសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ម្ចាស់សហគ្រាសទាំងអស់ដែលមិនប្រើបុគ្គលិក ឬ ឈប់ប្រើបុគ្គលិកក្នុងករណីបិទសហគ្រាស ត្រូវតែប្ដឹងទៅអធិការដ្ឋានការងារ ។

+ បណ្ដឹងចលនាបុគ្គលិក កាតព្វកិច្ចបណ្ដឹងចលនាបុគ្គលិកយកចេញពីអត្ថបទដែលទាក់ទងនឹងបណ្ដឹងបើកសហគ្រាសដែរ ។ គ្រប់សហគ្រាស ត្រូវតែផ្តល់ឪ្យអធិការដ្ឋានការងារ នូវព័ត៌មានពិស្ដារ រាល់ពេលដែលមាន ៖

  • ចលនាអ្នកស៊ីឈ្នួល ( ជ្រើសរើស ឬ បញ្ឈប់ )
  • ផ្លាស់ប្ដូរទីកន្លែងសហគ្រាស
  • ការប្រែទម្រង់សកម្មភាព ឬ បិទសហគ្រាស

ចំពោះការងារម្ដងម្កាល ដែលមានរយៈពេលតិចជាង៣០ ថ្ងៃ និងការងារធ្វើឈប់ៗដែលមានថិរៈវេលាធ្វើការមិនលើសពី ៣ ខែ មិនចាំបាច់ជូនដំណឹងទៅអធិការដ្ឋានការងារឡើយ ។

+  ការកាន់កាប់សៀវភៅបើប្រាក់ សៀវភៅបើកប្រាក់ ជាសៀវភៅមួយដែលកាន់កាប់ដោយនាយកសហគ្រាសព្រមទាំងមានកំណត់សំគាល់ផ្សេងៗដូចជា ៖

  • ព័ត៌មានដែលទាក់ទងបុគ្គលិក និងកិច្ចសន្យា
  • កំណត់សម្គាល់ដែលទាក់ទងបៀវត្ស បន្ទុកគ្រួសារ ការឈប់សម្រាក និងលក្ខខណ្ឌការងារ
  • ការត្រៀមបំរុងសម្រាប់ចុំទិដ្ឋាការ

+ មុខរបរដោយឡែករបស់អ្នកស៊ីឈ្នួលដែលមានប័ណ្ណការងារ

បទប្បញ្ញត្តិសំខាន់ៗ ដែលទាក់ទងនឹងកាតព្វកិច្ចនេះមានដូចតទៅ ៖

  • អ្នកស៊ីឈ្នួលទាំងពីរភេទ ដែលមានអាយុតិចជាងដ ១៨ឆ្នាំ ត្រូវមានសៀវភៅការងារមួយ ។
  • គ្មាននិយោជកណាម្នាក់ អាចទទួលអ្នកស៊ីឈ្នួលឪ្យធ្វើការដោយគ្មានសៀវភៅការងារឡើយ ។
  • ចំពោះកម្មករធ្វើការតាមរដូវកាលក្នុងចំការអាចមិនអនុវត្តកាតព្វកិច្ចនេះ ។
  • សៀវភៅការងារមានកំណត់ពី ៖ អត្តសញ្ញាណប័ណ្ណសម្គាល់សាមីខ្លូន ប្រភេទការងាររយៈពេលនៃកិច្ចសន្យា បៀវត្សនិងកិច្ចសន្យាបន្ដបន្ទាប់ ។
  • សៀវភៅការងារចេញ ដោយអធិការការងារ តាមសំណើររបស់អ្នកស៊ីឈ្នួល
  • ការទទួលយកឪ្យកម្មករ ឪ្យធ្វើការ ការបញ្ឈប់ពីការងារ ការយកំណត់ប្រាក់ឈ្នួល និងការតំឡើង ប្រាក់ឈ្នួលត្រូវចុះក្នុងសៀវភៅការងារហើយត្រូវយកកទៅចុះទិដ្ឋាការ ពីអធិការការងារក្នុងរយៈពេល ៧ថ្ងៃពេញក្រោយពីថ្ងៃចូលធ្វើការ ឬ ថ្ងៃបញ្ឈប់ពីការងារ ។

៣. លក្ខណៈពិសេសនៃកិច្ចសន្យាការងារ ៖

​ក. កិច្ចសន្យាការងារជាកិច្ចសន្យាមូលា បើសិនជាតាវកាលិក ដែលត្រូវបានបំពេញកម្មករ-និយោជិកដោយឥតគិតថ្លៃនោះយើងនឹងគ្មានកិច្ចសន្យាការងារកើតឡើងទេ  ។

ខ. ជាកិច្ចសន្យាអញ្ញៈកាតព្វកិច្ចរបស់គូភាគីនៃ កិច្ចសន្យាត្រូវមាន ទៅវិញទៅមក ហើយអាស្រ័យគ្នាទៀតបានន័យថា បើគ្មានការបំពេញការងារ​គឺគ្មានប្រាក់ខែ ។

គ. ជាកិច្ចសន្យា ដែលការប្រតិបត្តិនមានបន្ត តាវការលិករបស់គូភាគី មាននៅក្នុងកាលវេលា ហេតុនេះមោឃៈភាពនៃកិច្ចសន្យាការងារ គ្មានអានុភាពប្រតិសកម្មទេ ។

ឃ. ជាកិច្ចសន្យា ដែលឈរលើការរាប់អានបុគ្គលជាពិសេស ចំពោះកម្មករ-និយោជិកដែលកាតព្វកិច្ចរបស់កម្មករ និយោជកមិនអាចផ្ទេរឪ្យទាយាទ ឬ អ្នកដទៃបានទេ ។

ង. ជាកិច្ចសន្យាដែលប៉ះពាល់ទៅលើសិទ្ធិបុគ្គលិក កិច្ចសន្យានេះមិនមានកម្មវត្ថុត្រឹមតែជាទំនិញ ឬ វត្ថុនោះទតែគឺការងារសន្យារបស់មនុស្សម្នាក់ដែលជាកម្មករ និយោជក ហេតុនេះបានជា ច្បាប់ការងារមានបទបញ្ញត្តិដែលមានលក្ខណៈជាសេចក្ដីបង្គាប់សាធារណៈ ។

ច. ជាកិច្ចសន្យាសជ្ជកម្ម នៅពេលចុះកិច្ចសន្យាកម្មករ-និយោជិក ត្រូវឆ្លើយយល់ព្រមចំពោះគ្រប់ល័ក្ខខណ្ឌទាំងអស់ដែលកំណត់ជាស្រេចដោនិយោជក ហេតុនេះគេមើលឃើញថា កម្មករ-និយោជិកត្រូវប្រឈមមុខនឹងការរំលោភពីនិយោជក ៖

៤. ករណីឈ្នួលមានជាអាទិ៍ ៖

  • ប្រាក់ឈ្នួលសុទ្ធសាធ
  • ប្រាក់បន្ថែមម៉ោង
  • កម្រៃជើងសារ
  • បុព្ធលាភ​ ឬប្រាក់បំណាច់
  • ភាគកម្មក្នុងប្រាក់ចំណេញ
  • ប្រាក់ដែលបើករង្វាន់
  • តម្លៃអត្ថប្រយោជន៍ជាវត្ថុ ( ដូចជា ការបណ្ដុះតម្លៃលើការទិញផលិតផល )
  • វិភាជ​ន៍គ្រួសារសម្រាប់ភាគដែលលើសពីទឹកប្រាក់ត្រឹមត្រូវតាមច្បាប់
  • វិភាជន៍សម្រាប់ការឈប់សម្រាក ឬ ប្រាក់បំណាច់សម្រាប់ការទូទាត់ការឈប់សម្រាក
  • ប្រាក់ដែលនិយោជកត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្តល់ឪ្យ ក្នុងពេលបាត់បង់សមត្ថភាពពលកម្ម និងក្នុងពេលលំហែងមាតុភាព ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login