Ask
Websites Login

សំណួរ

១. តើស្ថាប័នអប់រំគឺជាអ្វី ?

២. តើបច្ចុប្បន្ន ការអប់រំមានសារៈសំខាន់យ៉ាងដូចមេ្ដច ?

៣. ចូរអ្នកសិក្សាពីពាក្យអប់រំ ។

៤. តើការអប់រំមានគោលបំណងនិងមុខងារយ៉ាងដូចម្ដេច ?

៥. តើមុខងារអប់រំមានលក្ខណៈប្រែប្រួលយ៉ាងដូចម្ដេច ?

៦. តើមូលដ្ឋាននៃអប់រំផ្ដោតលើចំណុចអ្វីខ្លះ ?

៧. តើការអប់រំសង្គមមានន័យដូចម្ដេច ?

៨. តើការអប់រំសង្គមមានតួនាទីអ្វីខ្លះ​ ?

៩. តើការអប់រំមានគោលបំណងអ្វីខ្លះ ?

១០. តើការអប់រំសង្គមគឺជាអ្វី ?

១១. តើនៅក្នុងការអប់រំគ្រូមា​នតួនាទីយ៉ាងដូចម្ដេច ?

១២. តើមនុស្សទូទៅគេរំពឹងចំពោះគ្រូយ៉ាងដូចម្ដេច ?

១៣. តើបុព្វហេតុជាបន្ទាន់នៃការអប់រំផ្ដោតលើអ្វី ?

ចម្លើយ 

១. ស្ថាប័នអប់រំគឺជាកន្លែងផ្តល់នឹងទទួលនូវចំណេះដឹង ។

២. សារៈសំខាន់នៃអប់រំ បច្ចុប្បន្នមានលក្ខណៈដូចតទៅ ៖ ជារឿយៗគេថាដំណោះស្រាយនៃបញ្ហាសង្គមរបស់យើងត្រូវបានរកឃើញនៅក្នុងអប់រំ ។ បញ្ហាសង្គមមានការប្រែប្រួលដូចជាភាពក្រីក្រអ្នកគ្មានការដើម្បីអប់រំអំពីអ្វីដែលយើងមាន ។ ក្នុងពិភពលោកយើងនេះយើងឃើញដោយខ្លួនឯងនូវវិបត្តិសង្គម នយោបាយ និងសេដ្ឋកិច្ច ។ យើងត្រូវតែធ្វើដំណើរទៅមុខមនុស្សគ្រប់រូប ដែលចង់បានអរិយធម៌ទៅមុខដោយជោគជ័យ ។ ការអប់រំអាចផ្តល់ត្រឹមតែអ្នកដឹកនាដ៏សន្ដិភាពទៅដល់ភាពលូតលាស់និងចម្រុងចម្រើនប៉ុណ្ណោះទេ ប៉ុន្ដែក៏បានបញ្ជាក់អំពីភាពឈានមុខនៃសង្គមយើងដែលពឹងផ្អែកទៅលើដៅអប់រំសម្រាប់ភាពលូតលាស់នៃសង្គម ។ បញ្ហាសង្គមសព្វថ្ងៃមានភាពស្មុគស្មាញ ដែលអាចមានទំនាក់ទំនងទៅនឹងកាតអនុវត្តឪ្យមានប្រសិទ្ធភាព ។ ប្រព័ន្ធអប់រំបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការផ្គត់ផ្គង់ពុទ្ធដល់អ្នកដឹងនាំសម្រាប់ដោះស្រាយវិបត្តិនាពេលបច្ចុប្បន្ន ។ អ្នកដឹងនាំទាំងនោះមិនបានបញ្ចៀសពិភពលោកឪ្យផុតតែសង្គ្រាម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចឡើយយើងត្រូវតែជម្រុះចោលនូវភាពចាស់កំរិលដែលគ្មាន ប្រយោជន៍ពីកម្មវិធីរបស់យើងដែលបញ្ជាក់នូវតថភាពនៃសតវត្សទី ២១ និងផ្តល់នូវការងារចំពោះសមាជិកនៃអ្នកជំនាញផ្នែកអប់រំជាអ្នកដែលបង្ហាញចេញនូវភាពជាកិត្តិយសចំពោះមុខយើងទាំងអស់គ្នា ។ ការសិក្សាអំពីសង្គមនាពេលបច្ចុប្បន្នមានតែព័ត៌មានដែលសមហេតុ ទេដែលជួយយើងទៅកាន់តែព័ត៌មានដែលសមហេតុ ទេដែលជួយយើងទៅកាន់នៃការប្រជែងរវាងម៉ាស៊ីន និងស្ថាប័នសង្គម ។ គួរតែផ្តល់ពេលវេលាច្រើន ចំពោះការសិក្សាសង្គម ហើយក្នុងនោះអត្ថន័យគួរតែធ្វើឪ្យមានសារៈសំខាន់ និងទាក់ទងជាមួយបញ្ហាថ្មីៗនៃជីវិតភាពមនុស្សនាពេលបច្ចុប្បន្ន ។ ការអប់រំគឺជាអ្នកការពាររបស់យើងប្រឆាំងទៅនឹងហ្វាស៊ីលអវិចារញ្ញាណទាំងឡាយ ប្រសិនបើយើងគ្មានការភ័យខ្លាចពេល និងសន្សំពេលវេលាពេកនៅត្រឹមតែការរួមបច្ឆ័យ ទៅកាន់ការជ្រៀសមិនរួចជាទូទៅនៃទុរគតភាព និងភាពចលាចល ។ ក្នុងផ្នែកដែលមិនព្រមសង្គម និងផ្នែកនៃភាពអន់ថយមួយចំនួននៅក្នុងការអប់រំដើរតួនាទីតិចបំផុតនៅក្នុងវិស័យអប់រំ ។ ឧទាហរណ៍ ប្រវត្តិសាស្រ្ដនៃភាពខ្មៅងងឹត ។ មនុស្សភាគច្រើនគិតអំពីការអប់ដែលមានន័យស្មើនឹងសាលារៀន ។ ទំនោនេះនៅក្នុងយុគសម័យនេះ មនុស្សមានទំនោរទៅរកជំនឿដែលមិនសមហេតុមិនសមផល បើមិនច្រឡំទេសាលារៀនគឺជាភ្នាក់ងារដ៏សំខាន់នៃការអប់រំក្នុងសម័យទំនើប ។ ការបង្រៀនដំណើតការរៀនសូត្រមាននិរន្តភាពបន្ដ ។ ការអប់រំជាលទ្ធផលក្នុងសង្គមកម្ម នៃមនុស្សឪ្យមានការចេះដឹងពីរយៈពេលចាប់កំណើតរហូតដស់ពេលស្លាប់ផ្នែកមួយចំនួនតូចនៃការអប់រំទូទៅនៃមនុស្សដែលចំណាយពេលនៅក្នុងសាលារៀន ។ មនុស្សម្នាក់រៀនសូត្របន្តតាមរយៈការប្រែប្រួលព័ត៌មាសននៃពិភពលោកខាងក្រៅសាលារៀនតាមរយៈភាពយន្ដ វិទ្យុ ទូវទស្សន៍ វត្តអារាម សុន្ទររកថានយោបាយ ការសែក ទស្សនាវដ្ដ សៀវភៅដែលទាក់ទងជាមួយមនុស្ស និងពីប្រភពដទៃទៀត ។ ដូច្នោះការអប់រំជាស្ថាប័នមានមុខងារជាស្ថាប័នមានមុខងារ ដ៏សំខាន់សម្រាប់ទ្រទ្រងសង្គម ។ ការអប់រំផ្តល់ឪ្យតាមរយៈភ្នាក់ងារផ្សេងៗដូចជា ៖ ភាពយន្ដ ក្រុមល្បែង... ដែលជាភាពច្នៃដន្យទៅកាន់មុខងារដទៃទៀត ។ ក្នុងការផ្សាព្វផ្សាយអត្ថន័យនៃការអប់រំ គឺំមានន័យស្មើនឹងសង្គមកម្ម នៃមនុស្សក្នុងអត្ថន័យដែលច្បាស់បំផុត នៃការអប់រំសស្ថាប័នមួយដែលផ្សំឡើងដោយកម្មវិធីនៃ ការរៀបចំអប់រំ ជាផ្លូវការរបស់សង្គមនិងមានប្រសិទ្ធិ ភាពនៃកម្មវិធី ទាំងអស់នោះដែរមានឥទ្ធិពលពីការរៀបចំរបស់មនុស្ស ។ 

៣. និយមន័យអប់រំ​គឺជាបញ្ញាតិអប់រំដែលក្លាយមកពីពាក្យ នៃភាសា Latin  នៃពាក្យ Educate មានន័យថា bring up ( ការអប់រំ ថែរក្សា ) ។ នៅក្នុងទស្សនៈនែការអប់រំនៅក្នុងវប្បធម៌របស់យើង មិនមែនគ្រាន់តែជាអ្នកគ្រាន់តែជាអ្នកដឹងនាំសិស្ស ក្នុងការទទួលនូវពុទ្ធិ និងការទទួលពុទ្ធិ និងការពិចារណាប៉ុណ្ណោះឡើយ ប៉ុន្ដែក៏មានការអប់រំ ( ថែរក្សា ) ផងដែរ ឬ ការអភិវឌ្ឍន៍ នូវទម្លាន់ទាំងឡាយ ហើយនិងឥរិយោបថដែលគាត់ម្នាក់ៗបានទទួលជ័យជំនះចំពោះមុខនៃអនាគត ។ លោក Plato បានបញ្ជាក់ថាគោលបំណងនៃការអប់រំគឺ ជាការអភិវឌ្ឍន៍សេរីរាង្គមនុស្សនិងអភិវឌ្ឍន៍វិញ្ញណរបស់មនុស្ស និងភាពឥតខ្ចោះចំពោះនរណាដែលមានលទ្ធភាពអភិវឌ្ឍន៍ត្រឹមត្រូវទាំងទស្សនៈនិងសេរីរាង្ក ។ យោងតាមបញ្ញាតិលោក Aritotle ការអប់រំមានន័យ ការអភិវឌ្ឍសម្បទានរបស់មនុស្សជាពិសេសទស្សនៈ ដែលមានលទ្ធភាពដើម្បីចូលរួមលក្នុងការត្រឹះរិះអំពីភាពពិតនៃពិភពលោកភាពល្អ និងភាពស្អាតនៅក្នុងលក្ខណៈសុភមង្គលគ្រប់គ្រាន់ដែលកើតឡើងដោយជៀសមិនរួច ។ ប៉ុន្ដែជាទូទៅមនុស្សមើលឃើញថាការអប់រំផ្សំឡើង “ ដោយព្យាយាមរបស់សមាជិកពេញវ័យនៃសង្គមមនុស្សដើម្បីជាការរៀបចំអភិវឌ្ឍន៍នៃមនុស្សជំនាន់ក្រោយយោងតាមទស្សនៈជីវិតរបស់ខ្លួន ។ តាមយោបល់របស់លោក James Welton ជីវិតរបស់មនុស្សគឺជាមនុស្សម្នាក់ដែលត្រូវការមនុស្សម្នាក់ទៀតឪ្យជួយ ឬ ក៏ជាអាណាព្យាបាលរបស់គាត់ជួយ ប៉ុន្ដែសត្វដែលនៅតូចអាចធ្វើអ្វីៗ ដោយមិនចំបាច់ជួយពីមេបាសរបស់ឡើយ ។ កូនរបស់មនុស្សវិញរៀនអំពីវិធីជីវិតដោយសេរី ។ ហេតុដូច្នោះហើយមធ្យោបាយអប់រំ ឬ មធ្យោបាយដទៃទៀតត្រូវបានចាត់ទុកតាំងពិវ័យក្មេងដែលបង្រៀនដោយអ្នកចាស់ទុំដែលជាលក្ខណៈសកម្មភាពសកលភាពនៃសង្គមមនុស្ស នៅក្នុងជំនាន់ទំនើបគ្រួសារគឺជាភ្នាក់ងារដ៏មានអនុភាពមួយនៃការអប់រំ ។ ការអប់រំជាស្ថាប័នមនុស្ស បង្ហាញជាដំបូងនៅក្នុងសង្គមធម្មតា ក្នុងទម្រង់នៃការផ្គួចផ្ដើមចរិតនៃទំនៀមទម្លាប់ ។ ការប្រើប្រាស់គ្រូ និងអ្នកបង្ហាត់ និងជាផ្នែកមួយនៃការរីកចម្រើន នៃការអប់រំក្នុងសង្គមនាពេលបច្ចុប្បន្ន ។ ការអប់រំជាផ្លូវទាក់ទងទៅលើការបញ្ជូនមរតកសង្គមទៅកាន់ជំនាន់ថ្មី ។ ការអប់រំក៏ជាភ្នាក់ងារអភិរក្ស ដូចជាស្ថាប័នជាច្រើនដែរ ប៉ុន្ដែវាមិនបានការពារពីការហ្វឹកហ្វឹននៃការច្នៃប្រឌិត ឬក៏ជាការកែតម្រូវសង្គមឡើយ ការឆ្នៃប្រឌិតនៃការកែទម្រង់សេដ្ឋកិច្ច និងសង្គម នាសម័យទំនើប ដែលបានបកពីមនុស្សភ្ជាប់ក្នុងមជ្ឈមណ្ឌលអប់រំ ។ នៅរាល់អត្រាឥទ្ធិផលទាំងអស់ដែលមាននៅក្នុងមធ្យោបាយមួយ ឬ មធ្យោបាយផ្សេងទៀតនៃការអប់រំ សង្គមយើងអាចនិយាយបានថាការអប់រំជាមធ្យោបាយ ត្រង់មួយនៃរបបគំហើញ គោលដៅ និងទស្សនៈនៃសង្គមដែលត្រូវបានសិក្សានៅក្នុងប្រព័ន្ធអប់រំ ។

៤. គោលបំណងអប់រំ ឬ មុខការអប់រំដូចខាងក្រោម ៖ ការអប់រំនៃយុវជនគឺជាដំណើរការសកលដែលមានក្នុងគ្រប់សង្គមមនុស្ស ។ មនុស្សគ្រប់រូបទាំងអស់មានអារម្មណ៍ចាំបាច់ក្នុងអប់រំយុវវ័យតាមរយៈការផ្ដល់ឪ្យនូវវប្បធម៌នៃសង្គមរបស់គេ ។ ចំណុចទាំងអស់នេះធ្វើឡើងតាមរយៈគ្រួសារ ឬ តាមរយៈអង្គការអប់រំ ឬ​សាសនា ។ មុខងារអប់រំជាទូទៅផ្សំឡើងពីលក្ខខណ្ឌហាត់ពត់ និងការរីកលូតលាស់នៃមនុស្សលោកដូចដែលគាត់ និងមានលទ្ធភាពនៅក្នុងការបំពេញមុខងារនៅក្នុងសង្គម ដែលបង្កើតឡើងនូវលក្ខខណ្ឌដូចៗគ្នាដល់មនុស្ស ។ នៅគ្រប់សង្គមគួរធ្វើនៅក្នុងរបៀបរៀបរយដើម្បីកុំឪ្យមានការខូខខាត ។​ កុមារត្រូវមានបង្រៀនមធ្យោបាយប្រជាប្រិយ ( Falkways ) និង សីលធម៌ ( Mores )  ដែលធ្វើឪ្យសង្គមដំណើរការបន្ដទៅទៀត ។ ប៉ុន្ដែមរតកវប្បធម៌នៃសង្គមការពារជាចាំបាច់នូវសហគមន៍ទាំងឡាយ ។ មនុស្សពេញវ័យជួយផ្តល់នូវការអប់រំដល់យុវវ័យដែលជាភាពចាំបាច់សម្រាប់ជីវភាពសង្គម ។ ការងារនៃការអប់រំប្រគល់ទៅឪ្យភ្នាក់ងារសង្គម និងភ្នាក់ងារ ស្ថាប័ន ។ យើងគួរតែពិភាក្សាគោលបំណងសំខាន់ៗនៃភ្នាក់ទាំងនេះ និងទស្សនៈមគ្គុទ្ទេសដល់យុវវ័យមនុស្សម្នាក់ៗជាដំបូងការអប់រំដែលធ្វើដោយឯកឯងឧទាហរណ៍ ការការពារយ៉ាងខ្លាំងក្លា ចំពោះសេចក្ដីស្រលាញ់ទៅវិញទៅមករវាងកុមារនិងអាណាព្យាបាលក្រៅពីនេះគ្រួសារ គឺជាក្រុមបឋម ។ អាកប្បកិរិយាកុមារ ត្រូវបានត្រួតពិនិត្យជាប្រចាំចំពោះ ការលូតលាស់ដោយសមាជិកពេញវ័យ ។ តម្លៃល្អៗ ត្រូវបានបណ្ដុះគំនិតយុវវ័យតាមរយៈគ្រួសារចំណុចនេះជួយឪ្យយល់ផងដែរ នូវអត្ថន័យជាម្ចាស់សង្គម ។ ដូច្នោះដំណើរការនៃសង្គមកម្ម ត្រូវបានទទួលដោយត្រឹមត្រូវនៅក្នុងជីវិតនៃបុគ្គលម្នាក់ៗ ។  គាត់អាចរីកចម្រើននូវការធ្វើសមាហរណកម្ម នៃបុគ្គលិកលក្ខណៈដែលជួយគាត់ដើម្បីកែតម្រូវជីវិតរបស់គាត់មានកិត្តិយស និងមានទំនាក់ទំនងសង្គម ទៅតាមសង្គមតាមរយៈសង្គមកម្ម ។ កង្វះខាតនៃការកែតម្រូវនិងសម្រុះសម្រួលគ្នា​និងស្ថេរភាពនៃទំនាក់ទំនងសង្គមជាពុទ្ធ ហេតុនៃបញ្ហាសង្គមជាច្រើន ក្នុងសង្គមដូចជា អត្តឃាត និងឧក្រិដ្ឋកម្មជាដើម ។ ដូច្នោះយោងតាមការអប់រំនៃមនុស្សគ្រប់រូបដែលជាសមាជិកសង្គម ឬ ជាតិគាត់មិនមែនដឹងត្រឹមតែអំពីប្រវត្តិសាស្រ្ដ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្ដែក៏ត្រូវដឹងផងដែរអំពីអត្តសញ្ញាណ បំណង និងមធ្យោបាយនៃជីវិត ។ ឧទារហណ៍នៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យច្បាស់សាល់និងមានការប្រែងចំពោះការទទួលខុសត្រូវសម្រាប់ពលរដ្ឋនីមួយៗក្នុងការប្រឹងប្រែងធ្វើការអប់រំ ។ ការអប់រំទាក់ទងទៅនឹងគុណភាពប្រាជ្ញា និងគុណភាពសង្គមនិងសីលធម៌ដែលមិនអាចរំពឹងទុកមុនចំពោះការរីកលូតលាស់នៃការពិចារណាដោយឯករាជ្យរបស់គេផ្ទាល់នៅលើប្រភេទដល់ស្មុគស្មាញនៃបញ្ហាសង្គមសេដ្ឋកិច្ចនិងនិយោបាយហើយនិងដើម្បីពង្រីកការដោះស្រាយទិសដៅនៃអំពីផ្ទាល់របស់គេ ។

៥. ការប្រែប្រួលមុខងារអប់រំដូចតទៅ ៖  ការជ្រើសរើសដោយពិចារណាអំពីទម្រង់មាតិកាសនិងគោលបំណងដែលសង្គមមួយ បានបង្រួមក្នុងការប្រឹងប្រែងលើការអប់រំ ។ ការអប់រំផ្លូវការឬ មិនផ្លូវការត្រូវបានគ្រប់គ្រងតាមរយៈគ្រួសារ តាមរយៈរដ្ឋាភិបាល និងតាមរយៈការរៀបចំរបស់សាសនា ឬ តាមរយៈការប្រមូលផ្តុំគ្នាការអប់រំ ត្រូវបានពង្រីកទៅកាន់ភេទទាំងពីរ ឬធ្វើការកំណត់ទៅលើភេទ ។ ភេទត្រូវបានធ្វើនិយោគកម្ម ( បំបែក ) ឬពួកគេត្រូវបានអប់រំជាមួយគ្នា ។ វប្បធម្មនៃសង្គមបានផ្តល់ឪ្យ ឬ លើកទឹកដល់ការអប់រំសកល ការអប់រំមានការចាប់អារម្មណ៍អំពីការហ្វឹកហ្វឹនមនុស្ស អំពីមុខរបរឬត្រូវបានកម្រិតចំពោះបញ្ហាស្មារតី និងសេរីភាព ។ គោលលបំណងនៃការអប់រំដើម្បីចាក់ពុម្ព មនុស្សដែលជាគម្រូសំខាន់មួយ ឬ ត្រូវបានពិចារណានូវបំណងប្រាថ្នា ដើម្បីលើកទឹកចិត្តដល់បុគ្គលម្នាក់ៗនិងភាពខុសគ្នានៃបុគ្គលប្រព័ន្ធអប់រំ ប្រព្រឹត្តសម្រាប់គោលបំណងនៃការបញ្ចុះបញ្ចូលសម្រាប់លើកទឹកចិត្តនៃការគិតដោយសេរីនៅក្នុងខ្សែបន្ទាត់កំណត់ ។ និយាយឪ្យខ្ចីគ្មានទីបញ្ចប់ចំពោះភាពខុសគ្នា ដែលអាចរកឃើញនៅក្នុងប្រព័ន្ធអប់រំ និងទស្សនៈវិជ្ជាទាំងឡាយ ។ បញ្ហាមួយដែលសំខាន់នូវក្នុងវិស័យអប់រំត្រូវបានរកឃើញនៅក្នុងមធ្យោបាយដែលធ្វើឪ្យចុះសម្រុងនូវក្នុងប្រព័ន្ធគឺ ការសិក្សាអំពីមនុស្សការសិក្សាអំពីវិទ្យាសាស្រ្ដហឹ្វកហ្វឹនបច្ចេកទេស ។

៦. មូលដ្ឋានអប់រំលើចំណុចដូចខាងក្រោម ៖

  • ទី១ ការកែលម្អយ៉ាងឆាប់រហ័សក្នុងអ្វីដែលធ្វើដោយនិសិត្សនៅក្នុងចំណោមអ្នកក្រីក្រ មិនបានទ្រទ្រង់ខ្លួនបន្ទាប់ពីបានចូលរួមមួយរយៈខ្លី ។
  • ទី ២ ទំនាក់ទំនងរវាងសមត្ថភាពវៃឆ្លាត និងការរីកចម្រើននៃខ្នាតគម្រូបុគ្គលិកលក្ខណៈនូវមានកម្រិតទាបឡើយនេះជាបុព្វហេតុសំខាន់មួយក្នុងបុព្វហេតុជាច្រើនដែលជាមុខរបរដែលជាមុខវិជ្ជារៀនជាមួយគ្នានៃភាពប៉ិនប្រសព្វ ។ លើសពីនេះការផ្ដល់ឪ្យនូវការហ្វឹកហ្វឹនមុខរបរជាពិសេសនៅក្នុងថ្នាក់ខ្ពស់ជាមធ្យោតេយ្យ ។ ការសិក្សាអំពីមនុស្ស និងវិទ្យាសាស្ត្រត្រូវតែសម្របសម្រួលនៅក្នុងការអប់រំនៃមហាវិទ្យាល័យដូចគ្នា និងបច្ចេកទេស និងពហុបច្ចេកទេសដែលគិតថាស្ថាប័នដ៏សំខាន់សម្រាប់គោលបំណងមុខវិជ្ជាជីវៈ ឬ មុខរបរផ្សេងៗ ។

. ការផ្តល់ទៅកាន់ការអប់រំមនុសុ្សពេញវ័យដែលជាការអប់រំសម្រាប់ធ្វើឪ្យមនុស្សមានលក្ខណៈគ្រប់ជ្រុងជ្រោយជាមនុស្ស ។ ការអប់រំផ្តល់ឪ្យមនុស្សនូវការចេះសរសេរ ចេះអាន ក៏ដូចជាពុទ្ធិនៃពិភពលោកដែលទទួលស្គាល់ខ្លួនឯង ។ ការអប់ផ្ដល់ឪ្យមនុស្សរៀបចំដោយខ្លួនឯង រស់នៅជាមួយបរិស្ថាន និងការធ្វើឪ្យចេះប្រើប្រាស់ឪ្យបានប្រសើរនូវលក្ខខណ្ឌសរីរាង្គ ដែលជាគោលបំណងរបស់មនុស្សម្នាក់ៗការអប់រំ គឺជាការចាប់អារម្មណ៍អំពីការបង្រៀនគាត់ដើម្បីឪ្យកែលម្អនូវវិស័យសេដ្ឋកិច្ច ។ ការអប់រំមានគោលបំណងផងដែរចំពោះការបង្រៀន​មនុស្សនូវបឋមប្រធានអីពីសុខភាពសម្រាប់បុគ្គល និងសម្រាប់សហគមន៍ក៏ដូចជាសុខភាព នៅទីកន្លែងរស់នៅផ្ទាល់ដែលត្រូវមានសុខភាពនិងចម្រុងចម្រើន ។ ចុងក្រោយការអប់រំគួរតែផ្តល់ឪ្យគាត់នូវការហ្វឹកហ្វឺន ប្រជាពលរដ្ឋដែលគាត់អាចទទួលបាននូវការយល់ច្បាស់លាស់នៅក្នុងការងារនៃពិភពលោកនិងជួយរដ្ឋាភិបាលដើម្បីធ្វើសេចក្ដីសម្រេចដែលនឹងចេញជាលទ្ធភាពនៃសន្ដិភាពនិងការលូតលាស់ ។ ការអប់រំសង្គមត្រុវបានកំណត់ជាមុខវិទ្យាសិក្សាអំពីទិសដោទៅកាន់ផលិតផលនៃមនសិការបស់ពលរដ្ឋក្នុងចំណោមពួកគេ ។ បើគ្មានមាតិការនៃការចាប់ផ្ដើមមឪ្យមានកាចេះអាន ចេះសរសេរក្នុងចំណោមមនុស្សនោះ និងមានការរីកលូតលាស់នៃអ្នកមិនចេះអាច មិននេះសរសេរ ពេលនោះគោលបំណង នៅក្នុងការបង្កើតការអប់រំទស្សនៈ ក្នុងចំណោមមហាជនក៏មិនសម្រេចផងដែរ ។ ដូច្នោះលក្ខណៈរួមនៃការអប់រំមានអត្ថន័យមិនអាចស្លង់បានចំពោះសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗទាំងជាបុគ្គល និងទាំងសមាជិកនៃសហគមន៍ ។ ផែ្នកលើមូលដ្ឋាននៃការអប់រំសង្គមក្នុងត្រួតពិនិត្យលើការពិសោធន៍ដែលបង្កើតសមត្ថភាពនៃបុគ្គលក្នុងការងារក្នុងសកម្មភាពសង្គម យើងបានពិនិត្យមើលទៅលើគោលនៃការអប់រំសង្គមនៅក្នុងសង្គម ។ ការអប់រំបានប្រាប់រួចមកហើយនូវទំនិញភាវូបណីយកម្មក៏មានរួមបញ្ជូលផងដែរនៃការដាក់តឿនរបស់សង្គម និងការសអភិវឌ្ឍសង្គម ។

៨. ការអប់រំមានតួនាទីដូចជា ៖

១. ការដាស់តឿនពលរដ្ឋឪ្យបំពេញសិទ្ធិ​និងកាតព្វកិច្ចរបស់គេ និងដើម្បីអភិវឌ្ឍនូវអារម្មណ៍សេវាកម្មសង្គម

២. ដើម្បីអភិវឌ្ឍន៍ដល់ពួកគេនូវសេចក្ដីស្រឡាញ់ចំពោះប្រជាធិតេយ្យ និងផ្ដល់ឪ្យគេនូវការហ្វឹកហ្វឺនអំពីការងាររដ្ឋបាលក្នុងក្បាលម៉ាស៊ីនរដ្ឋបាលនៃរដ្ខាភិបាលប្រជាធិតេយ្យ ។

៣. ដើម្បីផ្ដល់ឪ្យពួកគេនូវអារម្មណ៍ស្រឡាញ់តម្លៃវប្បធម៌ជាតិតាមរយៈការអប់រំប្រវត្តិសាស្រ្ដ និងភូមិសាស្រ្ដ ។

៤. ផ្តល់ឪ្យពួកគេយល់នូវបញ្ហាចំពោះមុខនៃប្រទេសនិងពិភពលោក ។

៥. ផ្ដល់ឲ្យគេយល់ដឹងអំពីតម្លៃសីលធម៌តាមរយៈការពិភាក្សាជាក្រុម និងការសិក្សា ។

៦. ផ្ដល់ឪ្យពួកគេនូវការកែសំរួលនៃការសិក្សាការអានសរសេរ និងលេខនិពន្ធដើម្បីលើកទឹកចិត្តឪ្យពួកគេនូវការអភិវឌ្ឍពុទ្ធិ ។

៧. ការផ្ដល់នូវការអប់រំសមរម្យនូវការធ្វើវត្ថុដោយដៃឬ សិប្បកម្ម ដែលទុកជាការធ្វើវត្ថុដោយដៃឬសិប្បកម្ម ដែលទុកជាការធ្វើមុខរបរនៅពេលសម្រាកឬរកប្រាក់ចំណួល ។

៨.​ ផ្តល់នូវការថែរក្សានូវដំណើរការសិក្សា តាមរយៈបណ្ណាល័យ​ការពិភាព្សាជាក្រុម និងគណៈកម្មាធិការអប់រំ

៩. អារម្មណ៍សហប្រតិបត្តិការណ៍ដែលមានតម្លៃបំផុតក្នុងចំណោមពួកគេ ។

៩. ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចខាងក្រោម ៖

១. ជំវុញកម្លាំងចងភ្ជាប់នៃសង្គម

២. ស្វែងរកនូវការថែរក្សា និងកែលម្អធនធានជាតិ

៣. ស្ថាបនាក្រុម និងស្ថាប័នប្រតិបត្តិការណ៍

៤. ការបណ្ដុះគំនិតលើមនោគមវិជ្ជាសង្គម ។

១០. ការអប់រំគឺជាមូលដ្ឋានដែលធ្វើឪ្យប្រទេសមានសេរីភាព ស្ថាបនានូវសុខភាពពលរដ្ឋដែលទទួលស្គាល់ថា ជាប្រទេសទាំងសេរីភាពបុគ្គល និងទាំងអស់សុខសង្គម ។

១១. តួនាទីរបស់គ្រូនៅក្នុងការអប់រំលក្ខណៈដូចជា ៖ យើងបានដឹងថាគ្រូជាផ្នែកនៃប្រលឹង និងជីវិតនៃប្រព័ន្ធអប់រំ ។ ការអប់រំមិនអាចសម្រេចចទៅបានដោយគ្មានសមត្ថភាពនៃឡើយ ។ គ្រូត្រូវតែមានការហ្វឹកហ្វឺនល្អសម្រាប់ការងារ នៃការផ្តល់ឪ្យការអប់រំ ។ សហប្រតិបត្តិការទៅកាន់ជីវិត និងសុពលភាពសង្គមមានឧត្តមភាពសំខាន់ ដែលជាការរំពឹងទុកអំពីសកម្មភាពទិសដៅ ដូចខាងក្រោមដែលជាជំហ៊រនៃការអប់រំថ្នាក់ខ្ពស់ ។

១. បញ្ជូនមរតកនៃចំណេះដឹង និងបច្ចេកទេសនសង្គមមនុស្សទៅយុវវ័យ ។

២. ធ្វើឪ្យកាន់តែសម្បូរនូវមរតក និងការពង្រីកនូវព្រំដែននៃពុទ្ធិ ។

៣. អភិវឌ្ឍន៍បុគ្គលិកលក្ខណៈ ។

១២. គ្រូគឺជាការរំពឹងទុកថាសីលធម៌ខ្ពស់ និងភាពសុចរិតប្រសេរី ។ ជាធម្មមនុស្សជាច្រើនដែលចូលរួមក្នុងមុខសរបរបង្រៀនមានការទាក់ទាញចិត្តដោយកសារប្រាក់បៀវត្សខ្ពស់ ។​ក្នុងការអង្កេតដែលបានធ្វើក្នុងចំណោមគ្រូ បានរកឃើញថាកម្រិតនៃគួរលើកទឹកចិត្ត ក្នុងផ្នែកសេដ្ឋកិច្ចនៅមានកម្រិតទាប ។ បញ្ហានេះ ធ្វើឪ្យមានកង្វះខាតទៅលើការរីកចម្រើននៃអនាគត ។ ប្រព័ន្ធដែលមានភាពយីករយាក និងឥរិយាបទមិងចូលចិត្តនៃអ្នកគ្រប់គ្រងធ្វើឪ្យមានការញញើតទៅនឹវការទទួលខុសត្រូវក្នុងការបង្រៀន ។

១៣. បុព្វហេតុជាបន្ទាប់នៃការអប់រំគឺជាភាពខ្វះខាតនៃជំនួយពីដ្ឋាភិបាលជួយឪ្យនិសិ្សតបង់ថ្លៃថោកការចំណាយទូទៅ នៅមានកម្រិតខ្ពស់ ។ ដើម្បីបំបាត់នូវបញ្ហាទាំងនេះលុះត្រាតែមនុស្សគ្រប់រូបចូលរួមស្ថាបនាក្នុងវិស័យនេះឪ្យបានខ្លាំងក្លា ។ ប្រព័ន្ធអប់រំត្រូវតែធ្វើពីសំណាក់ពលរដ្ឋ ។​ ត្រូវតែសន្យាជាយុវវ័យកុំឪ្យមានភាពខុសគ្នារវាងវណ្ណៈ ឬ ជាតិសាសន៍ត្រូវហ្វឹកហ្វឺនឪ្យបានច្បាស់ ពលរដ្ឋអាចចូលរួមនៅក្នុងសុខុមាលភាពសង្គម ដើម្បសមត្ថភាពខ្ពស់នៃពួកគេ ។ ពលរដ្ឋក៏អាចផ្ដល់នូវអ្នកដឹងនាំល្អផងដែរ ដែលជាតម្រូវការចំាបាច់របស់សង្គម ពលរដ្ឋអាចប្រឹងប្រែងជាថ្មីនូវការជំរុញការកសាងជាតិ ។ សង្គមត្រូវតែមានសេ្ថរភាពនិងចម្រុងចម្រើន ។ បញ្ហានេះមិនត្រឹមតែជាការងាររបស់រដ្ឋ ឬ រដ្ឋភិបាលឡើយ ប៉ុន្ដែទាក់ទងដល់ពលរដ្ឋគ្រប់រូបនិងស្ថាប័នៃប្រទេសដែរ ។

Comments

Loading...
×

×

One more step

Please login to share your idea

Register Login