Ask
Websites Login

សំណួរ

១. តើនៅសម័យបុរាណគោលបំណង នៃការកសាងគ្រួសារគឹដើម្បីអ្វី ?

២. តើនៅក្នុងសម័យ ឬសង្គមទំនើបគោលបំណងនៃការមានគ្រួសារគឹដើម្បីអ្វីខ្លះ ?

៣. ចូរសិក្សាអំពីគ្រួសារនិយម និងលក្ខណៈវិនិច្ឆ័យរបស់គ្រួសារសង្គមជនបទកម្ពុជា ។

៤. តើទម្រង់នៃអំពើហឹង្សាក្នុងគ្រួសារមានអ្វីខ្លះ ?

៥. តើមានមូលហេតុអ្វីខ្លះបណ្ដាលឪ្យមានអំពើហិង្សាក្នុងគ្រួសារ ?

៦. តើអំពើហិង្សាមានផលវិបាកអ្វីខ្លះ ?

៧. ចូរសិក្សាចរន្ដផ្លាស់ប្ដូរ នៅក្នុងសង្គមដែលទាក់ទងនឹងការប្រែប្រួលរបស់គ្រួសារ ។

៨. តើតាមរយៈការប្រែប្រួលរបស់គ្រួសារ នៅក្នុងសង្គមបណ្ដាឪ្យមានបញ្ហាចំពោះមុខដល់គ្រួសារអ្វីខ្លះ ?

៩. តើមានបុព្វហេតុអ្វីខ្លះដែលនាំឪ្យមានអថេរភាពគ្រួសារនៅក្នុងសង្គមទំនើបគ្រួសារអស្ថេរភាព ?

១០. តើកត្តាអ្វីខ្លះដែលនាំឪ្យមានការលែងលះ ?

១១. ចូរអ្នកស្រាវជ្រាវពីសាវតានៃអាពាហ៍ពិពាហ៍និងគ្រួសារ នៅក្នុងសង្គមខ្មែរ ។

១២. តើបច្ចុប្បន្ននេះគ្រួសារមានមុខងារអ្វីខ្លះ ?

១៣. តើការថបថយឥទ្ធិពលនៃការអនុវត្តតាមរបៀបបុរាណបណ្ដាលឪ្យមនាបញ្ហាអ្វីខ្លះ ?

ចម្លើយ 

១. នៅក្នុងសម័យបុរាណគោលបំណងនៃការកសាងគ្រួសារគឹដើម្បីបង្កើតមនុស្សជំនាន់ក្រោយមានគ្នាសម្រាប់មើលថែ ។ ការរៀបចំគ្រួសារភាគច្រើនឪ្យបុរសជាប្ដីជាអ្នករៀបចំ ព្រោះប្រាក់ចំណូលទាំងអស់បានមកពីការងារបុរសភាគច្រើន ។ ចំពោះការសង់លំនៅវិញ ភាគច្រើនសង់ផ្ទះ បែរមុខទិសខាងកើតតាមបណ្ដាយថ្ងៃកកម្រសង់ផ្ទះទទឹងថ្ងៃណាស់ ។

២. នៅសម័យឬសង្គមទំនើបគោលបំណងននៃការមានគ្រួសារដើម្បី ៖

  • បំពេញតម្រូវការផ្លូវអារម្មណ៍
  • ជួយផ្គត់ផ្គង់សេដ្ឋកិច្ចគ្នា
  • ស្រលាញ់គ្នា
  • បំពេញតម្រូវការសង្គម  ។

៣. សិក្សាអំពីគ្រួសារនិយម និងលក្ខណៈវិនិច្ឆ័យរបស់គ្រួសារសង្គមជនបទកម្ពុជា គឺ ៖ ប្រព័ន្ធគ្រួសាររួមនៅក្នុងសង្គមកម្ពុជា ការរស់មានភាពប្រហាក់ប្រហែលគ្នាជាពិសេសគឹនៅតាមតំបន់ជនបទ ។​វាមានលក្ខណៈឋិតនៅជាធម្មតានៃសង្គមកម្ពុជាយើង ។ នៅជនបទសេដ្ឋកិច្ចនៅក្នុងសង្គមខ្មែរយើងគ្រប់គ្រួសារទាំងអស់សេដ្ឋកិច្ចមានការពឹងពាក់ ស្ទើរតែទាំងស្រុងទៅវិស័យកសិកម្ម ។ កសិករធ្វើការមិនមែនតែសម្រាប់ខ្លួន ប៉ុណ្ណោះទេប៉ុន្ដែសម្រាប់គ្រួសារទាំងមូលផងដែរ ។ ទំនាក់ទំនងដូចគ្នានៃសមាជិកគ្រួសារនៅក្នុងសង្គមខ្មែរក្នុងសេដ្ឋកិច្ច និងកសិកម្មពឹងពាក់គ្នាទៅវិញទៅមក ។ ចំណុចនេះធ្វើឪ្យគ្រួសារនៅសក្នុងសង្គមសមាជិកម្នាក់ៗមានទំនាក់ទំនងដូចគ្នាពីព្រោះសមាជិកគ្រួសារទាំងអស់ព្យាយាម ធ្វើមុខងារដូចគ្នានៃការផលិតចេញពីដីធ្លីពួកគេបានក្លាយទៅជាសហប្រតិបត្តិការណ៍គ្នាទៅវិញទៅមក ។​

          សមាជិកក្នុងគ្រួសារមានទំនាក់ទំនងពីម្នាក់ទៅម្នាក់ទៀតតាមរយៈសាច់ញាតិនិងធ្វើឪ្យមានផលលប្រយោជន៍ឥរិយាបថគោលបំណង និងទស្សនៈរបស់ពួកគេ ។ ការគ្រប់គ្រងគ្រួសារដូចដែលយើងដឹងរួចមក ហើយថាគ្រួសារជាស្ថាប័នដែលមានសារៈសំខាន់បំផុតក្នុងសង្គម ។ មនុស្សគឹជាអ្នកនាំផ្លូវតាមផ្លូវតាមផលប្រយោជន៍គ្រួសារហើយតាមរយៈផងប្រយោជន៍គ្រួសារហើយតាមរយៈផងប្រយោជន៍មនុស្សម្នាក់ៗ ។ កិត្យានុភាពនៃគ្រួសារត្រូវបានគិតថាជាកិត្យានុភាពរបស់សមាជិកម្នាក់ ។ នៅក្នុងត្រូវបានគិតថាជាកិត្យានុភាពរបស់សមាជិកម្នាក់ ។ នៅក្នុងត្រូវបានចាត់ចែងនឹងដឹងនាំដោយសមាជិកគ្រួសារ ហើយនរណាម្នាក់ដែលមិនគោរពគោលការណ៍គ្រួសារត្រូវបានដាក់ទណ្ឌកម្ម ។ ចំណុចនេះធ្វើឪ្យមានការគ្រប់គ្រងគ្រួសារដោយភាពម៉ត់ចត់ ។ គោលការណ៍រឹងមាំនិងអំណាចនៃមេគ្រួសារចាប់តាំងពីគ្រួសារក្លាយជាស្ថាប័នដ៏សំខាន់ក្នុងសង្គម គោលការណ៍រឹងមាំត្រូវបានប្រើប្រាស់ទៅលើសមាជិកគ្រួសារ ។  សមាជិកគ្រួសារទាំងអស់ត្រូវរស់នៅយោងតាមបទដ្ឋាននៃគ្រួសារ ។ ការប្រើប្រាស់អំណាចដោយមេគ្រួសារ មានគ្រួសារខ្លះ អំណាចស្ថិតលើបិតា ឬ មាតាដើម្បីពិនិត្យមើលទៅលើប្រយោជន៍​នៃសមាជិកគ្រួសារ ហើយគាត់ជាអ្នកអនុញ្ញាតិឪ្យប្រើអំណាចគ្រួសារ ។ គ្មាននរណាម្នាក់អាចប្រជែងជាមួយអំណាចរបស់គាត់់បានឡើយ ។ ជាមួយនិងការរីកលូតលាស់ការអប់រំនិងកត្តាសេដ្ឋកិច្ចទាំងឡាយ អំណាចត្រូវចុះខ្សោយហើយហេតុនេះស្ថាប័ននៃគ្រួសាររួមក៏មិនបានទទួលការធ្វើសមាហរណកម្មផងដែរ ។ ទំនាក់ទំនងសហប្រតិបត្តិការណ៍ទៅវិញទៅមក និងអបុគ្គលភាពក្នុងចំនោមសមាជិកគ្រួសារ មនុស្សពឹងផ្អែកទៅវិញទៅមកក្រៅពីបំពេញមុខងារសង្គមដែលធ្វើតាមរយៈគ្រួសារកត្តានៃទំនាក់ទំនងក្នុងចំណោមសមាជិកគ្រួសារគឺជាភាពអបុគ្គល និងភាពស្និទ្ធិស្នាល ។

៤. ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារមានដូចជា ៖

  • ការរំលោភលើរូបរាង្គកាយ ការរំលោភលើរូបរាង្គកាយគឹមានន័យថាជាការរំលោភបំពានដែលបណ្ដាលឪ្យមានការឈឺចាប់ដល់រាងកាយបង្ករឡើងដោយការវាយគប់ ទាត់ធាត់ទះកំភ្លៀង បោចសក់ដាល់រុញច្រានចាប់អង្រួនខ្លាំងៗ វាយនិងរំពាត់ខ្សែគឺ ដំបងដុតធ្វើឪ្យរលាក ចាក់កាប់ បាញ់សម្លាប់ ឬ រំលោភផ្លូវភេទ ចំពោះសង្គមខ្មែរអំពើហិង្សាមានដូចជាការវាយដោយដៃទាត់ដោយជើងជះទឹកអាស៊ីត ឆូតដោយផ្លែឡាម និង កាំបិទ ពូថៅ អាករ វាយនិងដំបង ចាក់និងកំា បិទបាញ់សម្លាប់ដោយកាំភ្លើង វាយនិងដែកឬច្រវ៉ាក់ ចាក់ប្រេងសាំងដុតទាំង រស់ដេញកាប់ គប់ នឹងគ្រាប់បែកបញ្ច្រកថ្នាំពុលដាក់ថ្នាំពុលចាប់រំលោភ ដាក់ខ្នោះចងផ្អោបនិងសរសេរវាយព្យួរជើងឡើងលើអុកក្បាលនិងឥដ្ឋ លក់កូន គំរាមកំហែង អូសទម្លាក់ពីលើផ្ទះជាដើម ។ ហើយសកម្មភាពទាំងនេះអាចបង្កឪ្យមានរបួស ស្នាមផ្សេងៗដូចជារបួសក្បាលជំាភ្នែកបាក់ធ្មេញ វាយសន្លប់រយៈដាច់ស្បែក បាត់ឆ្អឹង .... ។
  • ការរំលោភបំពានលើផ្លូវចិត្ត គឹជាការរំលោភបំពានដែលបណ្ដាលឪ្យមានការឈឺចាប់ខាងផ្លូវចិត្ត ។ អំពើហិង្សាបែបនេះច្រើនមានកើតមានតាមការប្រើពាក្យសំដី អាកប្បកិរិយា និងកាយវិការអសីលធម៌ គំរាមកំហែង ប្រមាថ មើលងាយ ការចោទប្រកាន់ភាពនៅឯកោការបំភិតបំភ័យមានស្រីថ្មី ដើរចោលផ្ទះសំបែង គ្មានការទទួលខុសត្រូវលើការចំណាយក្នុងគ្រួសារ ។ ការបំបិទសិទ្ធិសេរីភាព គឺជាការឃុំឃាំងឬហាមឃាត់មិនឪ្យធ្វើអ្វីទៅតាមសិទ្ធិសេរីភាព ដែលស្រ្ដីអាចធ្វើទៅបានដូចជា សិទ្ធិក្នុងការបញ្ចេញយោបល់ និងសិទ្ធិក្នុងការដើរហើរជាដើម ។ ជាទូទៅស្រ្ដីខ្មែរត្រូវបានប្ដីបន្ទុចបង្អាក់មិនឪ្យចេញពីផ្ទះតែ ម្នាក់ឯងឬជជែកលេងពីនេះពីនោះឥតប្រយោជន៍ជា មួយអ្នកជិកខាងនោះទេ ។  ការគំរាមកំហែងគឺជាការសំលុតបំភ័យស្មារតីដែលជាទូទៅគឺប្ដីជាអ្នកសំលុត គំរាមទៅលើប្រពន្ធជួនកាលគំរាមថាវាយឬក៏សម្លាប់ប្រពន្ធកូន ។
  • ការរំលោភបំពានផ្លូវភេទ គឹជាការបង្ខិតបង្ខំ រួមររ័ក្សដោយគូភាគីម្ខាងទៀតមិនយល់ព្រម ដែលធ្វើឪ្យមានការឈីចាប់ដល់ ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ  ។  ក្នុងសង្គមខ្មែរគេមិនបាន ផ្តោតអារម្មណ៍លើការលើការរំលោភបំពានផ្លូវភេទក្នុងគ្រួសារនោះទេព្រោះគេគិតថាបញ្ហា នេះជារឿងអាថ៌កំបាំងក្នុងគ្រួសារ ហើយវាជាករណីកិច្ចរបស់ប្ដីប្រពន្ធដែលសុខចិត្តរៀបការជាគ្នា ។ ករណីរួមភេទស្រ្ដីជាប្រពន្ធត្រូវតែតម្រូវទៅតាមចំណង់ប្ដី ឬ​សង្សារ ។ គេមិនគិតថាហេតុអ្វីបានជាប្រពន្ធប្រកែកមិនដំណេក មួយនោះគេនិងចោតថាមានសាហាយ ឬទុកឪ្យសាហាយជាដើម ។ តួយ៉ាងសព្វថ្ងៃនេះមិនថាតែមានការរំលោភបំពានផ្លូវភេទលើស្រ្ដីទេសូម្បីតែកូនស្រីបង្កើតក៏ឪពុក ឪពុកមា ឬ ជីតារំលោភបំពានផ្លូវភេទ ទៅលើរូបនាងដែរ ។ ហើយការរំលោភបំពានផ្លូវភេទបណ្ដាលឪ្យទទួលរងគ្រោះរាងកាយ ភេទ និងមានផលវិបាកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។
  • អំពើហិង្សាផ្នែកផ្លូវសេដ្ឋកិច្ច នៅក្នុងផ្នែកនេះយើងកត់សំគាល់ឃើញថា មានដូចជាការបំផ្លាញនូវទ្រព្យសម្បត្តិឬវត្ថុមានតម្លៃការបង្ខំមិនឪ្យចេញទៅធ្វើការខាងក្រៅផ្ទះ ការបិទនូវសិទ្ធិសេរីភាពក្នុងការទិញរបស់របរប្រើប្រាស់ក្នុងផ្ទះ ( មានគ្រឿងបរិភោគជាដើម )  ការមិនឪ្យប្រាក់សម្រាប់ទិញនូវម្ហូបអាហារ ឬ ចាយវាយ នៅក្នុងផ្ទះមិនគ្រប់គ្រាន់ជាដើម ....។

៥. បុព្វហេតុដែលបណ្ដាឪ្យមានអំពើហិង្សារួមមាន ៖

  • កត្តាធម្មជាតិ អ្នកខ្លាំងមានប្រៀបជាងអ្នកខ្សោយ ( បុរសខ្លាំងជាងស្ត្រី ) ។
  • កត្តាបុគ្គល ជាមនុស្សដែលតែង តែគិតថាខ្លួនជាមនុស្សខ្លាំង ហើយអ្នកដទៃត្រូវគោរពតាមខ្លួន។
  • កត្តាសង្គម ជារឿងរបស់គ្រួសារគេអ្នកដទៃមិនរវីរវល់ ។ ថ្ងៃក្រោយគេត្រូវគ្នាវិញនោះយើងជាអ្នកខុស ។
  • កត្តាប្រពៃណី ស្រ្ដីមិនចង់មានប្ដីពីរឬបីនោះទេលោកឪពុកមម្ដាយប្រដៅឪ្យមានការទ្រាំទ្រ និងប្ដីនោះទោះបីជាយ៉ាងណាក៏ដោយ ។
  • កត្តាច្បាប់ គ្មានច្បាប់ ភាគច្រើនដោះស្រាយដោយធ្វើការសម្រនសម្រួលគ្នាអ្នក ដែលប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ គឺជាស្រ្ដីដែលទទួលរងគ្រោះ ( ភាគ ច្រើន ) ព្រោះអ្នកខ្សោយត្រូវចាញអ្នកខ្លាំង ។
  • កត្តាសង្រ្គាម ឥទ្ធិពលពីសង្គមដោះស្រាយបញ្ហាដោយប្រើអំណាចកម្លាំង ដើម្បីបង្រ្កាបឬគ្រប់គ្រង់អ្នកដទៃ ។

៦. ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ ៖

ផលប៉ះពាល់ទៅលើស្រ្ដី

  • សុខភាពរាងកាយ អំពើហិង្សាបណ្ដាលឪ្យមានរបួសស្នាមឪ្យមានការឈឺចាប់ធ្វើឪ្យអ្នករងគ្រោះធ្លាក់ខ្លួនឈឺពិការជាបណ្ដោះអាសន្នឬជាអចិន្ដ្រៃយ៍ហើយ ជួនកាលអាចាស្លាប់ទៀតផង ។
  • ស្មាមជំាមុខ ជាំរាងកាយ
  • របួស ដាច់សាច់ គ្រេច បាក់ឆ្អឹង គ្រាំគ្រាធ្លាក់ខ្លួន ឈឺ ពិការ បាក់ដៃ បាក់ជើង ខ្វាក់ភ្នែក ស្ត្រីមិនអាច ចាត់ចែងផ្ទះ និងមិនអាចរៀបចំខ្លួនបានសមរម្យ ។​
  • ឈឺរាំវ៉ៃ នៅជុំវិញអាងត្រគៀគ រលាក ស្បូន មិនអាចជួយបំពេញកិច្ចការរកស៊ីក្នុងគ្រួសារ ។
  • មានផ្ទៃពោះ ដោយអចេតនា រលូតកូន កូនកើត ហើយស្លាប់ ។
  • ឆ្លងរោគសង្គម ជំងឺកាមរោគ អេដស៍ បាត់បង ឪកាសធ្វើការងារ និងមិនអាចចូលរួមក្នុងការងារសង្គមបាន ។
  • សុខភាពផ្លូវចិត្ត បន្ទាប់ពីទទួលរងគ្រោះដោយការវាយដំ និងការរំលោភបំពានផ្សេងៗទៀតរួមទាំងការចាប់រំលោភផ្លូវភេទទៀតផង ។ ជនរងគ្រោះរងនូវការខ្វាយខ្វល់ បាក់ទឹក ចិត្តនិងចុះស្គមយ៉ាងខ្លាំង ។ ជនរងគ្រោះបង្ហាញនូវសញ្ញាមានវិបត្តិផ្លូវចិត្តនិងបាត់បង់នូ​​វភាពចងចាំ ហើយប៉ុនប៉ងធ្វើអត្ថឃាតខ្លួនឯងទៀតផង ជនរងគ្រោះមានជំនឿថាពួកមិនមានទីពឹងដើម្បីធ្វើការផ្លាស់ប្ដូរស្ថានភាពរស់នៅ របស់ខ្លួនបាន ។ អ្នករងគ្រោះគ្មានការជួយការពារនៅចំពោះមុខនៃការវាយដំ និងរស់នៅក្នុងសភាពខ្លាចជាប្រចាំ ។ ជនរងគ្រោះរស់នៅដោយមានការភ័យខ្លាចថាថ្ងៃណាមួយប្ដីរបស់គេ និងសម្លាប់គេជាមិនខាន ។ ការជេរប្រមាថការចោទប្រកាន់ និងការគំរាមកំហែងគឺ ធ្វើឪ្យខូចខាតដល់ការឪ្យតម្លៃខ្លួនដូចគ្នានឹងអំពើហិង្សា ដូចគ្នាដែរ ។ ជនរងគ្រោះមានអារម្មណ៍អៀនខ្មាស់ គ្មានទីពឹង និងមានអារម្មណ៍ភ័យក្លាច ។​ ការទទួល​ទានអាហារមិនទៀងទាត់ពេលវេលា និងអាចកើតជាជំងឺសរសៃរប្រសាទ ។ ស្រ្ដីសម្រេចចិត្តរត់ចោលផ្ទះ សំបែងដោយធ្វើការលែងលះ និងក្លាយខ្លួនជាមេម៉ាយ ។ យុវនារីមួយចំនួនបដិសេធ មិនព្រមរៀប ការខ្លាចរងគ្រោះដូចម្ដាយ ។
  • ផលប៉ពាល់ទៅលើគ្រួសារ អំពើហិង្សាក្នុងគ្រួសារធ្វើឪ្យគ្រួសារ គ្មានសុភមង្គលនៅក្នុងជីវិតរស់នៅហើយថែមទាំងធ្វើការបែកបាក់គ្នាទេនោះធ្វើឪ្យគ្រួសារគ្មានកិត្តិយសហើយញាតិ្តនិយាយនិន្ទានិងបាត់បង់នូវញាតិ្តមិត្តសំណញ់ផងដែរ ។​ ចំណែកឯលុយកាក់វិញគឺត្រូវចំណាយច្រើនទៅលើការព្យាបាលរបួសសម្រាកព្យាបាល ទៅលើតម្លៃសេវាផ្សេងៗម៉្យាងទៀតត្រូវខាតបង់នូវពេលវេលារកស៊ី និងការប្រកបនូវជំនួញផ្សេងៗ ដោយគ្មានប្រាក់ចំនូលចូល គ្រួសារ សម្ភារៈត្រូវបានបំផ្លាញឪ្យខូចដូចជា វាយ ពាង ចាន ដុតផ្ទះ ឬយកទ្រព្យសម្បត្តិផ្សេងៗទៅលក់ទៀតផង ។ អំពើហិង្សាក្នុងគ្រួសារ បង្កឪ្យមានកាខកខានមិនបានសម្រេចនូវផែនការគ្រួសារ ។ ការចាប់រំលោភ និងការបាត់បង់ជាទូទៅលើការគ្រប់គ្រងខ្លួនឯងរបស់ស្រ្ដីបានជិះឥទ្ធិពល ជាអវិជ្ជៈមានលើផែនការគ្រួសារ និងការការពារប្រឆាំងជំងឺអេដស៍និងជំងឺកាមរោគផ្សេងៗ ។

៧.  ចរន្ដផ្លាស់ប្ដូរ នៅក្នុងសង្គមដែលទាក់ទងនឹងការប្រែប្រួលរបស់គ្រួសាររួមមាន  ៖ ការបែងចែកទ្រព្យសម្បត្តិកេរី៍្ដមរតកក្រោយ ពីការប្រែប្រួលសង្គមធ្វើឪ្យគ្រួសារមានការប្រែប្រួលខ្លះ តែបែបបទនៃការគ្រប់គ្រងគឹនៅតែមាននៅក្នុងពេលបច្ចុប្បន្ន ។ ក្នុងគ្រួសារឪពុកជាធំ គឺឪពុកជាមេមានអំណាចខ្លាំងក្លា ។ លក្ខណៈដែលយកឪពុកជាធំគឺនៅអឺរ៉ុបភាគកណ្ដាលមិនអាចការរីកសាយ នៃគ្រួសារទេនៅទីណាគឹនៅទីនោះហើយមិនចង់ប្ដូរកន្លែងរស់នៅទេ ។ ក្រុមគ្រួសារដែលផ្អែកលើកម្មសិទ្ធិឯកជន កម្មសិទ្ធិបុគ្គល ( កូនស្រីមានប្ដីមិនអាចបែកចេញ ពីគ្រួសារបាននៅពេលឪពុក ម្នាយខាងស្រីគ្មានកេរី៍មត៌កចែកឪ្យ ។ ចរន្ដសង្គមក្នុងសម័យឧស្សាហកម្មកាលណាឧស្សាហកម្ម មានការរីកចម្រើននាឪ្យប្រជាជនមានចំណាកស្រុក ពីជនបទមករស់នៅទីក្រុងកាន់តែច្រើនឡើងៗដើម្បីស្វែងរកឳកាសការងារ ។ ហេតុនេះហើយធ្វើឪ្យគ្រួសារមានការប្រែប្រួលនូវចំនួនសមាជិក ។

ចរន្ដសេដ្ឋកិច្ច សេដ្ឋកិច្ចមានរីកចម្រើន ប្រទេសមានការអភិវឌ្ឍ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន វាកត្តាមួយជួយជំរុញនូវជីវភាពប្រជាជនបានប្រសើជាងមុន ។  ដូចនេះកាលណាសង្គមមានការប្រែប្រួលនាំឪ្យគ្រួសារមានការផ្លាស់ប្តូរហើយទម្រង់មុខងារគ្រួសារក៍មានការប្រែប្រួលទៅតាមបរិបទនៃសង្គមផងដែរ ។

៨. តាមរយៈការប្រែប្រួលរបស់ គ្រួសារនៅក្នុងសង្គមបណ្ដាលឪ្យមានបញ្ហា ចំពោះមុខដល់គ្រួសារដូចជា ៖

  • បញ្ហាគ្រួសារនៅក្នុងសង្គមទំនើប នៅក្នុងគ្រួសារធំមានសមាជិកច្រើកពិបាកគ្រប់គ្រងដោយប្រជាជនមួយចំនួនចំណេះនូវមានកម្រិតនៅឡើយ ហើយសម្រាប់គ្រួសារដែលមានជីវភាពក្រីក្រនៅតែមានកូនច្រើនពីព្រោះការប្រើប្រាស់វិធីពន្យាកំណើតមិនទាន់បានត្រឹមត្រូវ ។
  • ការរស់នៅជាមួយគ្នាមុនពេលរៀបការ ក្មេងសម័យបច្ចុប្បន្ន ភាពច្រើនពួកគេមានការទទួលយកវប្បធម៌ពីអឺរ៉ុបច្រើនពេកបានធ្វើឪ្យបាត់បង់ប្រព័ន្ធគ្រួសារ
  • ការគ្រួសារភេទដូចគ្នា ធ្វើឪ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់របៀបរយនៅក្នុងសង្គម ព្រមទាំងមានភាពស្មគ្រ័ស្មាញមានការឆ្លងជំងឺកាមរោគ និងជំងឺអេសដ៍ផ្សេងៗ ។
  • ការចិញ្ចិមកូនមានតម្លៃខ្ពស់ ឪពុកម្ដាយគ្មានពេលវេលាគ្រប់គ្រាន់ជាប់រវល់ និងធ្វើការងារក្រៅហេតុនេះ ត្រូវចំណាយលុយច្រើនទៅលើកូនៗរបស់ពួកគេដូចជាការជួលអ្នកថែទាំក្មេង ព្រមទាំងចំនាយលើការសិក្សា និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។

៩. បុព្វហេតុ ដែលនាំឪ្យមានអស្ថេរភាពគ្រួសារនៅក្នុងសង្គមទំនើបមានដូចជា ៖

  • កូនម្នាក់ៗមានសិទ្ធិទទួលកេរិ៍្ដមរតកដូចគ្នា
  • ស្មារតីឬគំនិតបុគ្គលនិយម ( កូនចង់បានទ្រព្យ សម្បតិ្ដ ពីឪពុកគេដែរ )
  • មានមនសិការអណាធិបតេយ្យ ( កូនលែងស្ដាប់ ឳវាទឪពុកម្ដាយ គឺធ្វើទៅតាមចិត្តរបស់ពួកគេ )
  • មានការប្រឈមមុខគ្នារវាងឪពុក និងកូន ប្ដី និងប្រពន្ធ ។
  • ការផ្លាស់ប្ដូរនៃប្រាក់បៀវត្សន៍ ( ការឡើងចុះនៃបៀវត្សន៍ ) ចំនូលគ្មានសេ្ថរភាព ក្នុងគ្រួសារមានភាពស្មុគ្រស្មាញ ។
  • ការប្រែប្រួលរវាងស្វាមី ភរិយា ស្រ្ដីមានការអប់រំដួងបុរសដែរ នាំឪ្យមានការទាមទារនូវសិទ្ធិស្មើគ្នាជាមួយស្វាមី នៅក្នុងជីវភាពរស់នៅ ។ ចំណែកបុរស  មិនយល់ព្រមចំពោះការទាមទារ នេះក៏បង្កើតបានជាទំនាស់រវាងសា្វមីនិងភរិយា ។
  • ការប្រែប្រួលរបៀបគ្រប់គ្រងជាលក្ខណៈសហករណ៍ ការគ្រប់គ្រងគ្រួសារមានប្រែប្រួល ដោយសារបច្ចុប្បន្នស្រ្ដីមានការអប់រំខ្ពស់ នាំឪ្យមានទំនាស់រវាងប្ដីនិងប្រពន្ធ ។

១០. កត្តាដែលនាំឪ្យមានការលែងលះរួមមានដូចជា ៖

  • ទំនាក់ទំនងអាពាណ៍ ពិពាហ៍ចុះខ្សោយទំនាក់ទំនងរវាងប្ដីប្រពន្ធចុះខ្សោយ
  • ការក្បត់ចិត្ត
  • មិនអាចការយកចិត្តទុកដាក់
  • ការញៀន ស្រា
  • ការរំលោភលើភាពស្ថិតស្ថេរ
  • ការរំលោភបំពានលើរូបរាងកាយ
  • ការរំលោភបំពានផ្លូវភេទ
  • ការរំលោភលើរូបរាងកាយ
  • ការរំលោភលើមនោសញ្ចេតនា
  • គ្មានសមត្ថភាពក្នុងការគ្រប់គ្រង ឬ ការដោះស្រាយ ជំលោះ
  • បុគ្កលលក្ខណៈផ្សេងគ្នា ឬ មិនអាចផ្សះផ្សារគ្នាបាន
  • បុគ្គលផ្សេងគ្នានិងមានគោលបំណងផ្សេងគ្នា​
  • បញ្ហាសេដ្ឋកិច្ច
  • ការរំពឹងទុកគ្នា អំពីតម្រូវការផ្ទះសំបែង
  • ការរំពឹងទុកអំពីការមានកូន និងរបៀបចិញ្ចឹមខុសគ្នា
  • មានការជ្រៀតជ្រៀកពីឪពុកម្ដាយ ឬ ឪពុក ម្តាយក្មេក
  • ការខ្វះនូវភាពចាស់ទុំ
  • ភាពមិនត្រូវគ្នាពីគំនិតប្រាជ្ញា
  • ភាពមិនត្រូវគ្នានសភេទ
  • ភាពរឹងរួស និងការមិនធ្វើតាម
  • ការធ្លាប់ចុះនូវសេចក្ដីស្រលាញ់
  • ការផ្លាស់ប្ដូរសាសនា ទៅជំនឿសាសនា
  • វប្បធម៌ និងរបៀបនៃការរស់នៅផ្សេងៗគ្នា
  • អស​មត្ថភាពផ្លូវភេទ
  • មិនអាចគំនិតប្រាជ្ញា ឬខួរក្បាលមានបញ្ហា
  • ការប្រព្រឹត្តបទឧក្រិដ្ឋ និងការជាប់គុកដោយសារបទឧក្រិដ្ឋ ។

១១. ស្រាវជ្រាវពីសាវតានៃអាពាហ៍ពិពាហ៍និងគ្រួសារ នៅក្នុងសង្គមខ្មែរ ៖ 

  • សាវតានៃអាពាហ៍ពិពាហ៍ និងគ្រួសារនៅក្នុងសង្គមខ្មែរមានលក្ខណៈដូចជា ៖ ការរៀបការនៅក្នុងសង្គមរួមបញ្ចូលនូវការរៀបចំការរៀបការ តួនាទីយេនឌ័រចំណងដៃ ( ខាងស្រី ) ការលែងលះ និងអំពើហិង្សាក្នុងគ្រួសារ ខាងស្រី ហើយវាមិនមែនលក្ខណៈជាទូទៅនោះទេក្នុងការស្វែងរកគូស្រករហើយរបៀប នៃការចាត់ចែងការ រៀបការវិញ គឺបានលុបចោលដែលកើតឡើងតិចតួច នៅក្នុងទសវត្សន៍មុន ។ មនុស្សជាច្រើនលើស្រ្ដីដើម្បីបង្ហាញពីការជ្រើសរើសគូរស្រករបស់នាង ។ ក្នុងប្រទេសកម្ពុជានៅសពេលមានការលែងលះកើតឡើងស្រ្ដី ត្រូវបានទទួលនាមថា “ ប្រព័ន្ធមិនល្អ “ ។ នៅតាម សហគមន៍កម្ពុជាបានឪ្យរបាយការណ៍័ថាមានស្រ្ដី មេម៉ាយតិចតួចសម្រាប់ភរិយានៅកម្ពុជាថ្មីៗនេះហ៊ាន និយាយពីស្ថានការណ៍រំលោភបំពាននឹងការផ្ដល់នូវ ការថែរក្សាសុខភាព ឬអ្វីផ្សេងៗដែលអាចជួយបាន ។ ចំពោះស្រ្ដីខ្មែរបុរាណមិនចង់ប្រាក់ប្ដីរបស់គាត់ពី បញ្ហាសុខភាពនោះទេ ។ បន្ថែមពីនេះទៅទៀតស្រ្ដីមានការ ព្រួយបារម្ភ ពីការធ្វើអន្ដោប្រវេសន៍ឬការដាក់អាណានិគម ឬ វណ្ណៈនៃសង្គម ដែលបំផ្លាញដោយការ និទេស ឬភាពកើនឡើងនូវអំពើហិង្សា ។
  • គ្រួសារប្រពៃណីសង្គមខ្មែរទៅសម័យអង្គរតួនាទីបុរសនិងស្ដ្រី បានផ្ដល់នូវការគោរព វប្បធម៌ប្រពៃណីកម្ពុជា ។ តួនាទីប្រពៃណីរបស់ ស្រ្ដីខ្មែរសត្រូវគោរពឪពុកម្ដាយ និងមនុស្សចាស់ដើម្បីក្លាយជាសុភាពនារី និងមានសំដីទន់ភ្លន់ ហើយអាកប្បកិរិយាត្រូវសមសស្របនឹងបទដ្ឋានសង្គម និងចៀសវាងប្រព្រឹត្តឥរិយាបថខុស ដែលនាំឪ្យក្លាយជា “ ស្រ្ដីមិនល្អ “ ។ ប្រពៃណីខ្មែរមានការតឹងរឹងទៅលើក្មេងស្រីមិនឪ្យមានទំនាក់ទំនងផ្លូវភេទមុនការរៀបការនោះទេ ។ ស្រ្ដីក្នុងគ្រួសារមាននាទីក្នុងកិច្ចការងារផ្ទះដូចជា ៖ ការចម្អិចការសម្អាត ការបោគត់និងមើលថែទាំកូនៗ ។ ចំពោះបុរសធ្វើការងារខាងក្រៅផ្ទះ និងរកប្រាក់សម្រាប់ការផ្តត់ផ្គង់សេដ្ឋកិច្ចគ្រួសារ ។ ក្មេងប្រុសមានគិតទៅលើសាសនា និងសហគមន័ ចំណែកក្មេងស្រីតំណាងចគ្រួសារដោយការរៀបការជាមួយបុរសណាម្នាក់ដែលត្រូវបានទទួលយកពីគ្រួសាររបស់នាង ។ ហើយស្រ្ដីមានតួនាទីជាអ្នកទុកដាក់ទ្រព្យសម្បត្តិធានា ខុសត្រូវនូវការអប់រំកូនក្នុងសង្គម និងសីលធម៌ ។

១២. មុខងារគ្រួសារនាសម័យបច្ចុប្បន្នរួមមាន ៖

  • ធ្វើឪ្យមានរបៀបរៀបរយ នៃអាកប្បកិរិយាភេទដែលសំដៅចំពោះការកំណត់ ព្រំដែនរវាងស្វាមី​និងភរិយា ។ ការគិតលើការដោះស្រាយឪ្យមានតុល្យភាពចំពោះទំនាស់និងការប្រជែងគ្នា ។
  • គ្រួសារគឺជាកត្តាដែលធានា ថាសង្គមធ្វើដំណើរបន្ដតាមរយៈការបង្កើតជំនាន់ក្រោយ ។
  • ការធ្វើសង្គមកម្មទៅជំនាន់ក្រោយ ធ្វើសង្គមកម្មនៅក្នុងតម្លៃបទដ្ឋាន និងគំនិតរបស់សង្គមតាមរយៈគ្រួសារ ។
  • ឯកតាសេដ្ឋកិច្ច គ្រួសារមិនមែនធ្វើការងារដើម្បីផលិតទំនិញ ឬ ធ្វើស្រែចំការជាមួយគ្នាទៀតឡើយ ។ មនុស្សតម្រូវការទិញទំនិញ ( រថយន្ដ ទូរស័ព្ទ វិទ្យុ ម៉ាញ៉េ ​... ) ដើម្បីបំពេញតម្រូវគ្រួសារ ។
  • ការគាំទ្រផ្លូវចិត្ត គ្រួសារជាកន្លែងផ្តល់នូវការទ្រទ្រង់ផ្លូវចិត្តហើយជាកន្លែងបំពេញនូវអ្វីដែលគេត្រូវការ ។

+ ទស្សនៈអវិជ្ជមាន មនុស្សមួយចំនួនមានការឯកភាពទៅនឹងចំណុចដែលថាគ្រួសារជាកន្លែងទទួលផល អវិជ្ជមានរបស់មនុស្ស និងសង្គម ។ ផលអវិជ្ជមាន នោះរួមមាន ៖

  • ទំនាស់ផ្លូវចិត្ត គ្រួសារេមានទំនាក់ទំនងជិកសិ្នទជាមួយមនុស្សដែលមានអារម្មណ៍ធុញថប់ ។ ដូច្នោះភាពតានតឹងផ្នែកអារម្មណ៍ បណ្ដាលឪ្យមានទំនាស់កើតឡើងនៅក្នុងគ្រួសារ ។
  • ស្រ្ដីជាអ្នកទប់ស្កាត់បញ្ហា ស្រ្ដីជាអ្នកធ្វើការងារ គ្រប់យ៉ាងនៅផ្ទះជាពិសេសអ្នកថែរក្សាបុត្រ និងជាអ្នកដោះស្រាយបញ្ហា ជាច្រើននៅក្នុងគ្រួសារ ។
  • ការថមថយឥទ្ធិពល នៃការអនុវត្តការរៀបចំអាពាហ៍ពិពាហ៍និងគ្រួសារតាមប្រពៃណីបុរាណធ្វើឪ្យមនុស្ស សម័យទំនើបមានទស្សនៈថ្មីទៅលើគ្រួសារគឺពួកគិតត្រឹមតែទំនាក់ទំនងស្វាមីភរិយា និងកូនតែប៉ុណ្ណោះ ។ ប្រជារាស្រ្ដកម្ពុជាកាន់តែតិចទៅៗធ្វើការគាំទ្រទៅលើទស្សនៈនៃប្រពៃណីបុរាណ ។  

១៣. ការថបថយឥទ្ធិពលនៃការអនុវត្តតាមរបៀបបុរាណ បណ្ដាលឪ្យមានបញ្ហាដូចជា ៖

  • ការលែងលះគ្នានៅក្នុងសង្គមមានការកើនឡើងដែលជាបុព្វហេតុធ្វើឪ្យគ្រួសារមានការប្រេះស្រាំ ។
  • មនុស្សច្រើនបានសម្រេច រស់នៅជាមួយគ្នាដោយមិនរៀបអាពាហ៍ពិពាហ៍
  • មនុស្សជាច្រើនសម្រេចពន្យាកំណើតឬមិនចង់កូន ។ មនុស្សដែលមានវិជ្ជាជីវៈខ្ពស់ និងអ្នកមានជីវភាពខ្ពស់ ។
  • មនុស្សមួយចំនួនយល់ថាការមាន កូនជាការពិបាកដោយចំណោយថវិកាច្រើន កូនខ្លះពិបាកក្នុងការអប់រំកូនខ្លះចាត់ចេញទៅរស់នៅក្រៅផ្ទះ កូនខ្លះសេពគ្រឿងញៀន សូរ៉ា និងល្បែង...។
  • ការកើបឡើងនូវគ្រួសារ ដែលមានអាណាព្យាបាលតែម្នាក់ដែលជាអាណាព្យាបាល គ្រប់គ្រងកូនតែម្នាក់ឯងដោយសារតែការកើតឡើង នូវអត្រានៃការលែងលះគ្នា និងដោយសារស្រ្ដីមួយចំនួនមានគត៌ មុនពេលរៀបអាពាហ៍ពិពាហ៍ហើយ និងមិនចង់រៀប ។

Comments

×

×

One more step

Please login to share your idea

Register Login