Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរអ្នកឪ្យនិយមន័យស្ថាប័នសេដ្ឋកិច្ច ។

២. តើទំនាក់ទំនង សកម្មភាព សេដ្ឋកិច្ច និងសង្គមសំដៅទៅលើអ្វី ?

៣. តើបញ្ញាត្តិដំបូងនៃសេដ្ឋកិច្ចសំដៅលើអ្វីខ្លះ ?

៤. តើប្រព័ន្ធនៃសេដ្ឋកិច្ចមានលក្ខណៈដូចម្ដេចខ្លះ ?

៥. តើការអភិវឌ្ឍនស្ថាប័នសេដ្ឋកិច្ចមានដំណើរយ៉ាងម្ដេចខ្លះ ?

៦. ចូរអ្នកនិយាយពីស្ថាប័ន នៅក្នុងសង្គមមូលធននិយម ។

៧. តើសង្គមមូលធននិយមមានផលវិបាកអ្វីខ្លះ ?

ចម្លើយ 

១. ស្ថាប័នសេដ្ឋកិច្ចគឺជាសកម្មភាពទាំងឡាយរបស់មនុស្សនៅក្នុងទំនាក់ទំនងជាមួយអាហារ និងទ្រព្យ សម្បត្តិ ។ ស្ថាប័នសេដ្ឋកិច្ច និងសង្គមត្រូវបានបង្កើតឡើយដោយរចនាសម្ព័ន្ធសេដ្ឋកិច្ចទូទៅរបស់ប្រទេសមួយ ។ ប្រព័ន្ធសេដ្ខកិច្ចមួយអាចជាប្រព័ន្ធសេដ្ឋកិច្ចរបស់មូលធននិយម ឬ កុម្មុយនីស្ដ ។ យើងអាចពិណ៌នាប្រព័ន្ធសេដ្ឋកិច្ចមួយថាជាភាពស្មុកស្មាញនៃស្ថាប័នអន្ដរទំនាក់ទំនង តាមរយៈសកម្មភាព សេដ្ឋកិច្ចរបស់មនុស្សដែលត្រូវបានសំដែងឡើង ។ សកម្មភាពសេដ្ឋកិច្ចរបស់មនុស្ស អាចត្រូវបានពន្យល់ជាការខិតខំប្រឹងប្រែរបស់មនុស្ស ដើម្បីបំពេញនូវតម្រូវការជាមូលដ្ឋានរបស់គេព្រមទាំងសេចក្ដីប្រាថ្នារបស់គេដើម្បីរស់នៅសុខស្រួល ដើ​ម្បីការសប្បាយរីករាយ ។ អាហារ ជម្រក សម្លៀកបំពាក់គឺ ជាតម្រូវការមូលដ្ឋានរបស់មនុស្ស ។ ប្រភេទនៃសកម្មភាពទាំងនេះមានន័យថា កម្មវត្ថុដែលបាននូវអត្ថប្រយោជន៍និងការគោលបំណងរបស់មនុស្ស ។ ពួកគេអាចត្រូវបានមកដោយមធ្យោបាយតែតម្រូវដើម្បីសម្រេច ។ ដូច្នោះគោដៅ ឬ ក៏កម្មវត្ថុដែលទទួលបានគឺហៅថា “ ទំនិញសេដ្ឋកិច្ច “ ។

២. ទំនក់ទំនងសកម្មភាពសេដ្ឋកិច្ចនិងសង្គមសំដៅលើតម្រូវការសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះនៃសង្គម ។ មនុស្សនាសម័យទំនើបច្រើនចំណាយពេលវេលារបស់គេដើម្បី ធ្វើការរកស៊ីចិញ្ជឹមជីវិតរាល់ប្រភេទប្រចាំថ្ងៃគឺ ធ្វើដើម្បីសុភមង្គលនិងសុខមាលភាពរបស់ពួកគេ ។ លក្ខណៈនៃជីវភាពការងារត្រូវបានកំណត់ដោយស្ថាប័នសេដ្ឋកិច្ចដែលជាផ្នែកនៃសង្គម ។ ស្ថាប័នសេដ្ឋកិច្ចមានភាពសិ្នទស្នាលជាមួយស្ថាប័នផ្សេងទៀតនៃសង្គមមនុស្ស ។ ឧទាហរណ៍ ជនជាតិកម្ពុជា បុរាណដាំដុះតាមជំនឿ តាមបែបយថាផល ។ តម្រូវការជាមូលដ្ឋានតែមួយគត់របស់មនុស្សយើង គឺត្រូវផ្គត់ផ្គង់ក្នុងរង្វង់គ្រួសារ ។ ពេលនោះស្ថាប័នសេដ្ឋកិច្ច មានលក្ខណៈចម្បងរហូតក្លាយទៅជាការអភិវឌ្ឍនៃជំនួយរបស់ផលិតកម្ម ។ ពួកគេបង្កើតរោងចក្រជាច្រើន ហើយប្រែក្លាយភូមិតូចៗឪ្យទៅជាទីក្រុង ។ ការប្រែប្រួលនេះអាចជាការត្រឹមត្រូវប្រសិនបើយើងរៀបចំស្ថាប័នសង្គមផ្សេងទៀត តម្រង់ឆ្ពោះទៅកាន់សេដ្ឋកិច្ច ។ ឥឡូវ នៃសេដ្ឋកិច្ចមានលក្ខណៈ ទូលំទូលាយយើងមិនអាចគ្រប់គ្រងបាននិងអាចស្វែងរកជំនួយពីគ្រួសារបានទេ ។ គ្រួសារត្រូវបានជំនួសៀ្យស្ថាប័នសេដ្ឋកិច្ចតាមរយៈប្រភេទផ្សេង នៃការចាត់ចែងដូចជាគ្រប់គ្រងសាជីវកម្មឯកជនជាដើម ។ បញ្ហាចម្បងក្នុងស្ថាប័នសេដ្ឋកិច្ចនោះ គឺធ្វើឪ្យមានការផ្លាស់ប្ដូរទាំងឡាយ អាចឈានឆ្ពោះទៅកាន់ការធ្វើសមាហរណកម្មទៅក្នុងសង្គម ។ យើងអាចចាប់អារម្មណ៍ជាសំខាន់ ទៅលើមធ្យោបាយណាដែលជាស្ថាប័នសេដ្ឋកិច្ច អាចគ្រប់បាននៅពេលគេប្រើអំណាច ។ យើងថែមទាំងជាប់អារម្មណ៍ផងដែលទៅលើមធ្យោបាយណា ដែលជាសកម្មភាពដ៏ប្រសើរនៃផលិតផល និងការដោះស្រាយនៅពេលមានវិបត្តិ ។

៣. បញ្ញាត្តិដំបូងនៃសេដ្ឋកិច្ចសំដៅលើ ៖

  • របស់ប្រើប្រាស់ ( Utility ) ជាសកម្មភាពនៃទំនិញនិងសេវាកម្មដើម្បីបំពេញនូវតម្រូវការរបស់មនុស្ស ។
  • ទ្រព្យសម្បត្តិ ( Wealth ) ជាចំនួននៃផលិតផលសេដ្ឋកិច្ច ឬ សេវាកម្ម ដែលយកទៅប្រើប្រាស់បាន ។ ពាក្យទំនិញខាងលើគឺ ជាទំនិញឬផលិតផលសេដ្ឋកិច្ចដែលផ្ទុយនឹងទំនិញសេរី (Free Goods ) ដូចជា ខ្យល់ និងពន្យល់ ព្រះអាទិត្យជាដើម ។
  • ដើមទុនទំនិញ ( Capital Goods ) ជាផលិតផលនៃសេដ្ឋកិច្ចដែលបានបែងចែកជាពីរគឺ សម្ភារៈសម្រាប់ផលិតកម្ម ( Producers Goods ) និងសម្ភារៈសម្រាប់អ្នកប្រើប្រាស់ ( Consumers Goods ) ។ មនុស្សពីអតីតប្រើប្រាស់លផលិតផលពីបុរាណ តែជំនាន់ទំនើបគេប្រើម៉ាស៊ីនវត្ថុធាតុដើម ....។ បន្ទាប់មកទៀត ផលិតផលរួមមានអ្វីៗដែលផ្គត់ផ្គង់ដូចជាចំណីអាហារ សម្លៀក បំពាក់ ។
  • តម្លៃ ( Price ) តម្លៃនៃផលិតផលគិតជាប្រាក់ដែលបានទទួលក្នុងផ្លាស់ប្តូរផលិតផល ។
  • ថ្លៃចំណាយ ( Cost ) Costជាការចំណាយក្នុងការផលិត ។ ឧទាហរណ៍ ដូចជាវត្ថុធាតុដើមប្រាក់ឈ្នួល ។
  • ប្រាក់ចំណេញ ( Profit ) អ្វីដែលសល់ក្រៅអ្វី Price និង Cost នោះវាជា Profit ។ មធ្យោបាយដែលមនុស្សប្រើក្នុងមជ្ឈដ្ឋានជុំវិញដើម្បីផ្គត់ផ្គងតម្រូវការក្នុងប្រព័ន្ធនៃសេដ្ឋកិច្ច ។ មធ្យោបាយមនុស្សប្រើប្រាស់ក្នុងមជ្ឈដ្ឋាន ដើម្បីបំពេញតម្រវការធ្វើឪ្យកើតឡើង នូវការប្រែប្រួលយ៉ាងលឿននៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ។

៤. ប្រព័ន្ធនៃសេដ្ឋកិច្ចមានលក្ខណៈដូចជា ៖

  • សេដ្ឋកិច្ចប្រមូលផ្ដុំ
  • ការប្រែប្រួលជាលក្ខណៈសាមញ្ញនៃសេដ្ឋកិច្ច
  • ការប្រែប្រួលមានលក្ខណៈស្មុគស្មាញ នៃសេដ្ឋកិច្ច ក្នុងឧស្សាហកម្មនិយម ។

៥. ការអភិវឌ្ឍនៃស្ថាប័នសេដ្ឋកិច្ចមានដំណើរការ ដូចតទៅ ៖

  • ជីវិតសេដ្ឋកិច្ច និងវប្បធម៌សម្ភារៈ ជីវិតសេដ្ឋកិច្ច ( Economic life ) មិនមែនសម្រាប់កំណត់តែ លើក្រឹត្យ ក្រមសហគមន៍នោះទេ តែវាថែមទាំងជាមុខងារនៃឧបករណ៍ ឬ ប្រដាប់ប្រដា ( Tools ) និងការច្នៃប្រឌិត ។ យើងបានជួបប្រទះនូវការចម្បងៗពីរ គឺការចិញ្ចឹមសត្វ និងកសិកម្មក្នុងស្រុកដែលជំនួសឪ្យជីវិតប្រមាញ់ ( Hunting life ) ជាទម្រង់សេដ្ឋកិច្ចថ្មី ។ មូលហេតុនៃការចាត់ចែងសេដ្ឋកិច្ចមានភាពជិតសិ្នទ្ធគ្នា នោះគឺវាអាស្រ័យលើការច្នៃប្រឌិតក្នុងទម្រង់នៃវប្បធម៌សម្ភារៈ ។
  • កសិកម្មដំបូង ( Early Agriculture ) កសិកម្មមានទំនោរទៅរកកម្មសិទ្ធិឯកជនលើដីធ្លីហើយគ្រាប់ធម្មជាតិជាទ្រព្យសម្បត្តិរបស់បុគ្គល ដែលប្រកបការងារទៅលើធ្លីនោះ ។ ក្នុងករណីខ្លះ ការដាំដុះ​និងការប្រមូលផលអាចធ្វើឡើងដោយរួមគ្នា ដូច្នោះផលិតផលដែលទទួលបាន គឺអាស្រ័យលើចំនួនសមាជីកនៃគ្រួសារទាំងអស់ ។ គ្រួសារដែលមានប្រើដំបង ឬ ឈើសម្រាប់ជីកគាស់ផ្សេងៗគេកំណត់ហៅថា “ វប្បធម៌ កាប់គាស់ “ វាមិនមែនជាវប្បធម៌ដែលផ្តល់ប្រយោជន៍ច្រើននោះទេ ។ ពេលខ្លះគ្រាន់ធញ្ញជាតិបានបាត់បង់ដោយសត្វស៊ី ឬខ្យល់ព្យុះជាដើម ។ ជីវិតដ៏ស្ថិតស្ថេរ នៃកសិកម្មទំនងជាបញ្ជូលគ្នាបង្កើត និងប្រឌិតអ្វីដែលថ្មីឡើង ។ ទ្រព្យសម្បត្តិធ្វើឪ្យមានចំណង់ទាក់ទង យ៉ាងជិតស្និតទៅនឹងកសិកម្មព្រមទាំងមានការជួបប្រទះដោយកម្រក្នុងចំណោមសង្គមប្រមាញ់ ។ ការត្បាតកប្បស ឬ សំលីគេច្រើនជួបប្រទះនៅក្នុងក្រុមអ្នកធ្វើកសិកម្មតែប៉ុណ្ណោះ ។ ដោយសារការធ្វើកសិកម្មបានជាផ្ទះគេនីមួយៗ បានផ្លាស់ប្ដូរមុខមាត់ថ្មី បន្ទាប់ពីទម្លាប់ត្រូវបានផ្លាស់ប្ដូរបង្កើតឪ្យមានការអភិវឌ្ឍថ្មីឈានឡើង ។ សំលៀកបំពាក់ទ្រព្យសម្បត្តិ កន្ដ្រក និងគ្រាប់ធញ្ញជាតិជាទ្រព្យសម្បត្តិកាន់តែ កើនឡើង ហើយវាធ្វើឪ្យមានសារៈសំខាន់ និងសារៈប្រយោជន៍ ។ ឧស្សាហកម្មតូចៗដូចជា  ត្បាញការធ្វើកន្រ្ដកមានទំនោរទៅរកឯកទេសនីយកម្ម ។ ការកើតមានការផ្លាស់ប្ដូរទំនិញកសិកម្ម គឺជាផ្លាស់ប្ដូរយ៉ាងសំខាន់ខាងផ្នែកជំនួញ ។
  • ការរីកចម្រើនសិប្បកម្ម ( Growth or Handicrafts ) ការផ្សាំងសត្វជួយជាកម្លាំង ក្នុងការអូសនង្គ័លក្នុងប្រទេសភាគច្រើន ។​ ក្នុងតំណាក់កាលនៃវប្បធម៌នង្គ័ល ( Plough Culture ) មាសវិវត្តន៍យ៉ាងលឿន ។ បុគ្គលមានកម្មសិទ្ធិលើស្រែចំការ ឧបករណ៍ និងផលិតផលទាំងឡាយ ។ ការប្រើប្រាស់កម្លាំងនៃសត្វផ្សាំង និងតាមរយៈនៃគំរោងការយ៉ាងម៉ត់ចត់ ធ្វើឪ្យគេទទួលនូវផលិតផលកាន់តែច្រើននៅក្នុងចំនោម ប្រជាជន ។ ការបង្កើតផលិតផលកសិកម្ម ជាមធ្យោបាយធ្វើឪ្យមានចំនូលលើសច្រើន ហើយបង្កើតឪ្យមានការផ្លាស់ប្ដូរនូវផលិតផលទាំងនោះ ។ ជាទូទៅការធ្វើដំណើរតាមទូក ឬ សេះវាជួយក្នុងការដឹកនាំរបស់របរជំនួញ ទៅកន្លែដទៃផ្សេងៗទៀត ។ កំឡុងពេលនៃការផ្លាស់ប្ដូរដ៏ធំធេងនោះ បង្កើតឪ្យមានសិល្បៈជាច្រើនដូចជាគ្រឿងឆ្នាំង និងរទេះកង់ ( Wheel ) ជាដើម ។ ការអភិវឌ្ឍនៃសិប្បកម្ម ជាមធ្យោបាយធ្វើឪ្យមានការរីកចម្រើនកើតឡើងនៃកម្មសិទ្ធិ ។ មនុស្សបំពេញការងារជាមួយនឹងកម្មសិទ្ធិរបស់គេ ហើយសិប្បកម្មផ្សេងៗបង្កើនូវប្រភេទការងារផ្សេងៗ ដូច្នោះហើយទើបមានការពង្រីកនូវការបែងចែកការងារ តាមរយៈភេទ និងអាយុ ។ សេដ្ឋកិច្ចបង្កើតឪ្យមានប្រព័ន្ធសង្គមច្រើន ដូចជាសង្គមមូលធន និងកុម្មុយនីស ។ ពេលនេះយើងគួរពិចោរណា អំពីស្ថាប័នសេដ្ឋកិច្ចក្នុងមូលធននិយម ( Capitalism ) ហើយត្រិះរិះពីតួនាទីនៃសមាគមន៍ សេដ្ឋកិច្ចនិងស្ថាប័ននៅក្នុងសង្គម  ។

៦. មូលធននិយមជាទម្រង់នៃសេដ្ឋកិច្ចសង្គមដែលផ្តល់ប្រយោជន៍ឪ្យមូលធន ឧទាហរណ៍ ប្រាក់ចំនាញចំណង់វាជាជំហានដំបូងនៃកម្លាំងជំរុញ សម្រាប់ភាពលូតលាស់ ។ ស្ថាប័នសេដ្ឋកិច្ចចំបងៗនៃមូលធននិយម គឺកម្មសិទ្ធិឯកជន  ផលិតផលទ្រង់ទ្រាយធំ ប្រាក់ និងប័ណឥណ្ណទាន ( Credit ) ជំនួញអង្គភាពប្រាក់ចំនេញ ប្រាក់ឈ្នួលការប្រេជែង និងតម្លៃម៉ាស៊ីន...។

  • កម្មសិទ្ធិឯកជន ស្ថាប័នកម្មសិទ្ធិឯកជន ( Private Property ) ជាមូលដ្ឋានគ្រឹះ នៃរចនាសម័្ពន្ធសេដ្ឋកិច្ចក្នុងសង្គម មូលធននិយម ។ កម្មសិទ្ធិឯកជនជាភាបរឹងនៃមូលធននិយម ។ មនុស្សគ្រប់រុបមានសិទ្ធិក្នុងការថែរក្សាទ្រព្យសម្បត្តិ និងពង្រឹងនូវសម្បត្តិឪ្យ កើនឡើងទៀត ។ សិទ្ធិក្នុងការឃុំគ្របទ្រព្យសម្បតិ្តឯកជនគឹជាសិទ្ធិដែលគ្មាននរណាអាចជ្រៀតជ្រែកបានឡើយ ។ ដោយយោងទៅលើអ្នកធ្វើជំនួញនៅក្នុងរដ្ឋមូលធន កម្មសិទ្ធិឯកជនជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមានន័យថា មនុស្សអាចធ្វើការងាររបស់គេដោយមានជំនួញការក្នុងកសិដ្ឋានធំៗ និងធ្វើការកសិកម្មលើដីស្រែចំការរបស់ពួកគេ ។ ប៉ុន្ដែមូលដ្ឋាននៃកម្មសិទ្ធិឯកជនរបស់ មូលធននិយមនៅឧស្សាហកម្មទំនើបប្រើប្រាស់ម៉ាស៊ីន ដែលផ្ដល់នូវសារៈសំខាន់ដល់មូលធនច្រើនជាពលកម្មហើយនាយទុនចាប់ផ្ដើមទទួលបាននូវប្រាក់ចំណេញដោយគ្មានកំណត់និងធ្វើការកេងប្រវ័ញ្ចលើកម្មករ ។ នៅក្នុងប្រទេសមូលធនសហជីពជាអ្នកធ្វើឪ្យមានសុវត្តិភាពក្នុងការងារ ។ បច្ចុប្បន្នគ្មានការកេងប្រវញ្ចខ្លាំងក្លាដូចជានៅក្នុងសតវត្សទី​១៩ ឡើយ ។
  • ផលិតផលទំហំធំ ក្នុងមធ្យោបាយផលិតផលទំហំធំដែលជួយអភិវឌ្ឍន៍នៃស្ថាប័នកម្មសិទ្ធិឯកជន ។ រោងចក្រដែលមានកម្មកររាប់ពាន់នាក់ ជាលទ្ធផលនៃការប្រើប្រាស់ម៉ាស៊ីននីមួយៗ និងប្រើប្រាស់អេឡិចត្រូទិច ។ ការកែលម្អមធ្យោបាយនៃគមន៍ និងដឹកជញ្ចូនទំនិញទៅវិញទៅមក ។ របកគំហើញថ្មីៗផ្ដល់លទ្ធផលនូវការបង្កើតគុណភាពទំនិញ និងផលិតផល ឧស្សាហកម្ម ដែលជាទំនិញថ្មីត្រូវបានផលិត ហើយមានសារៈសំខាន់ចំពោះស្ថាប័នមូលធននិយម ។
  • ប្រាក់ និងឥណទាន ( Credit ) ជាមួយនឹងជោគជ័យនៃផលិតផលទំហំធំ ក្នុងការអភិវឌ្ឍស្ថាប័នមូលធននិយមក្នុងនោះឥណទាន មានសារៈសំខាន់ណាស់ ។ មនុស្សខ្ចីប្រាក់ពីធនាគារដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងឧស្សាហកម្ម ។ ដូចនេះផ្ទុយមកវិញកង្វះខាតមូលធនរបស់មនុស្សក្នុងរបៀបរៀបរយៈមូលធនធ្វើឪ្យមានការបង្កើតកម្មសិទ្ធិឯកជន តាមរយៈមូលធនឥណទាន ។
  • អង្គការជំនួញលក្ខណៈសំខាន់មួយទៀតនៃមូលធន គឺជាអង្គការជំនួញ​និងសាជីវកម្មធំៗ ។ នៅក្នុងមូលធនដាក់ហ៊ុនរួមជាច្រើន ( Stakeholder ) ត្រូវបានបង្កើតឡើងជាក្រុម ឧស្សាហកម្ម ។ ការបន្ថយនូវការប្រថុយប្រថាននៃអ្នកមានភាគហ៊ុន និងជៀសវៀងពីវបត្តិផ្ទាល់ខ្លួនរបស់បុគ្គលណាមួយដែលមិនអាចជិះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុនទាំងមូល ។ អង្គការជំនួញនិងពាណិជ្ជកម្មធំៗ ក៏បានបន្ថយផងដែរនូវការប្រជែងនិងបង្កើតនូវប្រាក់ចំនេញ ។
  • ប្រាក់ចំណេញ អ្នកវិនិយោគទទួលបាននូវការបង្កើតប្រាក់ចំនេញតាមរយៈផលិតផលទំហំច្រើន ។ សកម្មភាពសេដ្ឋកិច្ចដូចជាការផ្លាស់ប្ដូរទំនិញ និងការផ្គត់ផ្គង ត្រូវបានបង្កើតឪ្យមានលក្ខណៈសមាមាត្រ ។ មូលធនវិនិយោគត្រឹមត្រូវតែប្រាក់ប៉ុណ្ណោះ កម្មករធ្វើការងារជាមួយផលិតផល ។ និយោគជិកបង្កើតនូវផលិតផល អ្នកលក់និងឈ្មួញនាំមកនូវទំនិញនៅលើទីផ្សារ ទំនិញនោះធ្វើដំណើរទៅកាន់អតិថិជន ។ អ្កកលក់និងអ្នកឈ្មួញរកប្រាក់ចំនេញកាន់តែងាយស្រួល ។ នៅក្នុងប្រព័ន្ធនេះបង្កើតសារៈសំខាន់ដល់ មូលធនហើយមូលធននិយមកេងប្រវ័ញ្ចលើកម្លាំងពលករ និងកម្ម ការដូចជាហោប៉ៅរបស់គេ នៅក្នុងភាគហ៊ុននៃប្រាក់ចំនេញ ។ លោក Marx បានបញ្ជាក់ថា “ មូលធនមិនអាចរស់បានដោយគ្មានសាជីវកម្មប្រាក់ចំណូលបានឡើយ “ 
  • ប្រាក់ឈ្នូល ក្នុងមធ្យោបាយដែលប្រើប្រាស់ច្បាប់ផ្គត់ផ្គងនិងសំណូមពរ ( តម្រូវការ ) របស់មូលធនក្នុងការបង់ថ្លៃប្រាក់ឈ្នួលទាបបំផុត និងដើម្បីធ្វើការយ៉ាងច្រើនឪ្យមូលធន ។
  • ការប្រជែង ការរប្រជែងគ្នា គឺជាលទ្ធផលដែលមិនអាចជៀសមិនរួចសម្រាប់សេដ្ឋកិច្ចមូលធន ។ ការប្រជែងគ្នាដ៏ខ្លាំងក្លារវាងគូរប្រកួតរវាងម្ចាស់ផលិតកម្មគ្នាឯង រវាងអ្នកលក់គ្នាឯង ។ ដើម្បីបង្កើនតម្លៃទំនិញជាច្រើនត្រូវបានយកទៅកំទេចចោល ។ សំណូមពរសិប្បនិមិ្មត គឹជាការប្រឌិតឡើង ។ ការផ្សាយពាណិជ្ជកម្ម គឹជវត្ថុសំខាន់នៃមូលធន ។ ក្នុងកាត់កាត់បន្ថយ ការប្រកួតប្រជែងគ្នានេះក្នុងនាមប្រយោជន៍នៃជាតិ និងមនុស្សជាតិត្រូវលះបង់ នូវការប្រកួតប្រជែងជាបុគ្គលនិងប្រយោជន៍បុគ្គលនីមួយៗ ។
  • យន្ដកម្មតម្លៃ តម្លៃនៃទំនិញនៅក្នុងមូលធននិយមនិងកំណត់មិនតាមរយៈថ្លៃចំណាយនៃផលិតផល ឬ របស់របរប្រើប្រាស់ឡើយ ប៉ុន្ដែតាមរយៈច្បាប់នៃតម្រូវការនិងផ្គត់ផ្គង់ ។ នាយទុនចាប់អារម្មណ៍ ចំពោះផលិតផលទំនិញរបស់គេ ដែលមានលក្ខណៈតម្រូវការខ្ពស់និងការផ្គត់ផ្គង់ទាបដើម្បីឪ្យបានប្រាក់ចំណេញ ច្រើនប៉ុន្ដែ ការបង្កើតផលិតផល វាជាការបង្កើនការផ្គត់ផ្គងដែលនាំឪ្យទំនិញមានតម្លៃថោក ។

៧. ផលវិបាកសង្គមរបស់មូលធននិយមមានដូចជា ៖

+ ចំពោះឥទ្ធិពលប្រសើរ

  • មានស្ដង់ដារបស់នៅខ្ពស់ មូនធនគឺបង្កើតផលិតផលប្រណិតៗ ។ ទំនិញចំបាច់គឹត្រូវមាននៅគ្រប់ទីកន្លែង ។ ការកើតឡើងនូវស្ដង់ដាររបស់នៅ ត្រូវបានបង្ហាញតាមរយៈស្តង់ដាររស់នៅក្នុងសហរដ្ឋអាមេរិក ។
  • កំនើនសេដ្ឋកិច្ច និងការលូតលាស់នៃសង្គម មូលធននិយមមានទំនោរទៅរកកំនើនសេដ្ឋកិច្ច និងការរីកចម្រើនលូតលាស់សង្គម ប៉ុន្ដែទស្សនៈនៃការលូតលាស់ជាមួយភាគយុត្តិធម៌មិនអាចយកបាននៅក្នុងមូលធននិយមឡើង ។ តាមរយៈសេដ្ឋកិច្ចសេរីពលរដ្ឋយ៉ាងពិបាកដើម្បីជីវិតពីព្រោះ មានបញ្ហានៃវណ្ណៈនៅក្នុងសង្គម ។ ទំនោរយ៉ាងខ្លាំងក្លាយឪ្យផ្សងព្រេងនឹងវាសនាអ្នកគ្មានការងារធ្វើថយចុះ ហើយផ្ទុយទៅវិញបង្កើតជំនាញ និងឧស្សាហកម្មគឺជាការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចប្រទេស ។
  • ការផ្លាស់ប្ដូរវប្បធម៌ និងអារ្យធម៌ មូលធមនិយមគឺជាឧបករណ៍ក្នុងការបង្កើតផលិតផលទំនិញ និងជំនាញ ។ ការងារនេះធ្វើឪ្យមានការប្រែក្លាយជំនួញអន្តរជាតិ និងជាមធ្យោបាយផ្នែកគមនាគមន៍ និងប្រាស្រ័យទាក់ទង ។ មនុស្សដែលមានវប្បធម៌ផ្សេងៗរិតតែមានទំនាក់ទំនងជិតគ្នាទៅវិញទៅមក ដែលជាលទ្ធផលនៃការផ្លាស់ប្ដូរវប្បធម៌ ។
  • បង្កើតអត្ថន័យសហប្រតិបត្តិការណ៍ មូលធននិយមជាបុព្វហេតុបណ្ដាលឪ្យកើតនូវជំនាញកម្មក្នុងជំនួញ និងឧស្សាហកម្ម ។ ដូចនេះអាចនិយាយបានថា សម្រាប់តម្រូវការនៃការបង្កើតសហប្រតិបត្តិការណ៍ជួយបន្ថយនូវភាពខុសគ្នា ទៅលើជាតិ សាសន៍ ជំនឿ ជាតិ និងស្រទាប់សង្គម ។
  • សេដ្ឋកិច្ចសេរី ការគាំទ្រមូលធននិយម គឺជាការស្វែងយល់នូវសេដ្ឋកិច្ចទីផ្សារសេរី ។ ធម្មតាមនុស្សអាចក្លាយទៅជាអ្នកមានបាន តាមរយៈការខឹតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ និងការរីកចម្រើនក្នុងមនុស្សជាតិដែលផ្ទុយពីជំនឿសាសនា ។

+ ផលវិបាកនៃមូលធនិយម

  • ការតស៊ូវណ្ណៈ​ ការតស៊ូវណ្ណៈគឹជាភាពអាក្រក់បំផុតនៅក្នុងសង្គមមូលធន ដែលបណ្ដាលមកពីគម្លាតនៃអតុល្យភាពនៃស្ថានភាពសេដ្ឋកិច្ចរវាងមនុស្ស និងមនុស្ស ​ប្លុកគម្លាតនៃស្ថានភាពហរិញ្ញវត្ថុដើម្បីស្វែងយល់ពីប្រយោជន៍សេដ្ឋកិច្ចមូលធននិងវណ្ណៈកណ្ដាលកម្មករទទួលការកេងប្រវញ្ចខ្លាំង ។ ប្រសិនបើមូលធននិយមមិនមានការកេងប្រវ័ញ្ចលើកម្មករធ្វើដូចម្ដេចបានជាពួកគេ អាចទទួលបានទ្រព្យសម្បត្តិដ៏មហិមាទាំងឡាយ ។ ដុច្នោះមូលធននិយម និងកម្មករមានការទាក់ទងគ្នានៅក្នុងការបង្កើតការតស៊ូ និងទំនាស់ ។ ជីវភាពសង្គមស្រូបកុ្បកម្ម និងបាតុកម្ម ។ ទូទៅការសែតលើកឡើងនូវប្រវត្តិនៃទំនាស់របស់កម្មករ និងម្ចាស់រោងចក្រ ។ ពេលខ្លះទំនាស់ទាំងនេះអាចមានការព្រមព្រៀងគ្នា ប៉ុន្ដែភាគច្រើនមិនអាចមានការព្រមព្រៀងគ្នាឡើយពីព្រោះបុគ្គលគីជាយន្ដកម្មនៃសេដ្ឋកិច្ច ។
  • អតុល្យភាពសេដ្ឋកិច្ច បង្កើតនូវភាពអសីលធម៌ ក្នុងជីវភាពក្រុម និងបុគ្គល ។ អតុល្យភាពសេដ្ឋកិច្ចរវាងវណ្ណៈផ្សេងៗត្រូវបានរកឃើញ នៅក្នុងរបៀបរៀបរយមូលធននិយម ។ ផលវិបាកគឺភាពខុសគ្នាក្នុងជីវភាពរបស់ពួកគេ និងលទ្ធភាពនៃការរីកចម្រើនដែលមានពីមុន ។ ក្នុងមូលធននិយមអ្នកមានរិតតែមានឡើង ហើយអ្នកក្ររឹតតែក្រទៅ ។ តាមបុព្វហេតុនេះអតុល្យភាពសេដ្ឋកិច្ចរិតតែមានភាពខុសគ្នាខ្លាំងឡើងៗអតុល្យភាពក្នុងសង្គមគឺជាឧបសម្ព័ន្ធ នៅក្នុងការរីកចម្រើននៃសីលធម៌បុគ្គល ។
  • ភាពគ្មានការងារធ្វើ មូលធនព្យាយាមប្រើប្រាស់ជាអតិបរមានូវមេកានិចក្នុងឧស្សាហកម្ម ដូច្នោះហើយមានការបន្ថយនូវតម្រូវការកម្លាំងពលកម្ម ។ ការបង្កើតនូវម៉ាស៊ីនថ្មីៗពេលខ្លះត្រូវបណ្ដេញ នូវកម្លាំងការងារពី ៥០ នាក់ទៅរាប់រយនាក់ ។ មនុស្សដែលគ្មានការងារធ្វើមិនអាចយល់ពីការអភិវឌ្ឍខ្លួនឯង ឬ ធ្វើឪ្យស្ងប់ចិត្តឡើយ ។
  • ភាពបាត់បង់របៀបរៀបរយសង្គម របៀបរៀបរយមូលធននិយមពង្រឹងទៅតាមរោងចក្រធំៗដែលផ្តល់នូវការងារជាប្រាក់ឈ្នួលទាប ។ មនុស្សទាំងនេះរស់នៅជាអ្នកក្រីក្រលំបាកបំផុត ។ ពួកមូលធនមិនបានផ្ដល់ផ្ទះសំបែងឪ្យគេឡើយ ។ ប៉ុន្ដែលទ្ធភាពនៃការព្យាបាលអាចមាន ដោយសារមូលធនខ្លាចកម្មករ ឈឺធ្វើការមិនកើតជិះឥទ្ធិពល ដល់ប្រាក់ចំនញរបស់គេភាពក្រីក្រអ្កកបង្កើតនូវឧក្រិដ្ឋកម្ម និងពេស្យាកម្ម ការបង្កើនភាពក្រីក្រធ្វើឪ្យជីវភាពរបស់មនុស្សអស់ សង្ឈឹម ។ ជីវភាពសង្គមគ្មានរបៀបរៀបរយ ក្នុងភាពក្រីក្រវណ្ណៈមានភាពខុសគ្នាខ្លាំងគ្មានការងារធ្វើច្រើនអតុល្យភាពនៃសេដ្ឋកិច្ច ។ រចនាសម័្ពន្ធត្រូវបានរំលោភបំពាននិងថយចុះ ។  សេរីភាពនៅក្នុងមូលធននិយមមានការប្រថុយប្រថានណាស់ក្នុងការអនុវត្ត ។ តាមលទ្ធផលទាំងនេះគឺបណ្ដាលមកពីអនុវត្តមាន នៃសមភាពតុល្យភាពសេដ្ឋកិច្ច ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login