Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-01-11

វិន័យ និងឥរិយាបថ កូនចៅប្រុសស្រីនៅក្នុងគ្រួសារគឺ ៖

  • គោរពតាមដំបូន្មានមាតាបិតា
  • មានភាពស្មោះត្រង់ យុត្តិធម៌
  • មិនប្រព្រឹត្តអំពើពាលា ដែលនាំអោយអាប់អោនកិត្តិយសខ្លួនឯង ឪពុកម្តាយ និងសង្គមជាតិ
  • មិនបង្កលក្ខណៈដែលធ្វើអោយម៉ែឪពិបាកចិត្ត
  • ស្វ័យសិក្សា
  • ចេះជួយបំពេញការងារក្នុងគ្រួសារ
  • ស្រលាញ់ ដឹងគុណឪពុកម្តាយ និងអ្នកដែលធ្វើល្អមកលើខ្លួន ។

ក្នុងច្បាប់កេរកាលថ្មី កវីង៉ុយចែកកូនជា៣ប្រភេទគឺ ៖

  • អវជាតបុត្រ  ៖ គឺកូនដែលមិនស្តាប់តាមដំបូន្មានឪពុកម្តាយហើយធ្លាក់ក្នុងអន្ទាក់នៃជនពាល
  • អនុជាតបុត្រ ៖ គឺកូនដែលស្តាប់តាមដំបូន្មានឪពុកម្តាយ ស្គាល់ខុសស្គាល់ត្រូវ ។
  • អតិជាតបុត្រ ៖ គឹកូនដែលល្អបរិសុទ្ធប្រសើរជាងឪពុកម្តាយហើយដឹកនាំឪពុកម្តាយឆ្ពោះទៅកាន់បរមសុខ (ព្រះនិញ្វន) ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login