Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-01-11

ផ្អែកលើទស្សនៈ “យុវជនជាសសរទ្រូងរបស់សង្គមជាតិ” ចាំបាច់យុវជន គប្បីកសាងខ្លួនអោយក្លាយជាអ្នកដឹកនាំល្អ ។ យុវជនជាអ្នកដឹកនាំល្អ ចាំបាច់ត្រូវមានលក្ខណៈសម្បត្តិដូចតទៅ ៖

  • សមត្ថភាពជួយ ឬជំនួសមនុស្សចាស់ ៖ មានសមត្ថភាពគ្រប់គ្រាន់អាចជួយមនុស្សចាស់ក្នុងការចាត់ចែងកិច្ចការ ក្នុងសហគមន៍ ឬចូលរួមធ្វើអោយសំរេចគំរោងការ និងកម្មវិធីនានា ដែលមនុស្សចាស់បានផ្តួចផ្តើមឡើងអោយមានដំនើរការល្អ ទទួលទិន្នផលខ្ពស់ ឬអាចជំនួសមនុស្សចាស់គ្រប់កាលៈទេសៈ ក្នុងការបំពេញការងារ ធ្វើអោយសំរេចគំរោងដែលមនុស្សចាស់បានរៀបចំឡើង ។
  • ចំននេះដឹងស្របតំរូវការសង្គម ៖ មានចំនេះដឹងទូលំទូលាយចំនេះជំនាញច្បាស់លាស់ មានពិសោធន៍សំបូរបែបឆ្លើយតបតំរូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងតំរូវការសង្គមនាពេលបច្ចុប្បន្ន និងតំរូវការសង្គមនាពេលបច្ចុប្បន្ន សំរាប់សតវត្ស ។
  • ចក្ខុវិស័យទូលំទូលាយ ៖ មានចក្ខុវិស័យទូលំទូលាយ ​អាចព្យាករណ៍បានត្រឹមត្រូវ អាចទស្សន៍ទាយទៅអនាគតវែងឆ្ងាយ អាចប្រមើលឃើញហេតុការណ៍ដែលនិងអាចកើតមានឡើង ហើយចេះរកមធ្យោបាយដោះស្រាយសមហេតុផល វិធានការទប់ស្កាត់ មានប្រសិទ្ធភាព ចេះរៀបចំកសាងផែនការ គំរោងសកម្មភាពសមហេតុសមផល ទទួលបានប្រសិទ្ធខ្ពស់ និងលទ្ធផលវិជ្ជមាន ។
  • កោសល្យក្នុងការដឹកនាំ ៖ ប៉ិនប្រសប់ កៀរគរ​ប្រមូលមនុស្សក្នុងជំនាន់ជាមួយគ្នា អោយចូលរួមការងារដោយស្មោះស្ម័ត្រ មានគំនិតអនុវត្ត ប៉ិនប្រសប់ ក្នុងការចាត់ចែងនិងដឹកនាំគេបង្កឳកាសអោយអ្នកដទៃចូលរួមការងារ ដោយស្ម័ត្រចិត្ត ។
  • សុភវិនិច្ឆ័យ ៖ មានការពិចារណាល្អិតល្អន់ វិភាពគ្រប់ជ្រុងជ្រោយចេះធ្វើសំយោគមតិយោបល់របស់សមាជិក ដើម្បីធ្វើជាមូលដ្ឋាននៃការសំរេចចិត្ត ហ៊ានអារកាត់ ហ៊ានទទួលខុសត្រូវ មិនអត្តនោម័ត ។
  • ឥទ្ធិពល់ក្នុងក្រុម ៖ ត្រូវបានមហាជនទទួលស្គាល់ គាំទ្រផ្តល់ជំនឿ ផ្តល់ទំនុកចិត្ត គោរពស្រលាញ់ មានឥទ្ធិពលខ្លាំងក្លានៅក្នុងក្រុម ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍សហគមន៍ និងជីវិតរបស់ខ្លួន ។ មានវិធីម៉ាត់ប្រៃត្រូវបានអ្នកដទៃស្តាប់និងអនុវត្តតាម ។
  • ភាពឈ្លាសវៃ ៖​ មានការឆ្លាតវាងវៃ ចេះយល់ដឹងពីសភាពការណ៍ ហើយប្រកាន់ឥរិយាបថទន់ភ្លន់ បត់បែនតាមកាលៈទេសៈ មិនស្លាប់ក្រឡា ស្គាល់ហេតុ ស្គាល់ផល ស្គាល់គុណ ស្គាល់ទោស ។
  • សាមគ្គីភាព ៖ មានសាមគ្គីភាពទូលាយ សហប្រតិបត្តិការល្អចេះជួយយកអាសារអ្នកដទៃ មិនរើសអើង អធ្យាស្រ័យល្អចិត្តទូលាយ ចិត្តធ្ងន់ អំនត់ ស្មារតីបរទត្ថភាព ។ល។
  • សីលធម៌ ៖ សុភាពរាបសា ស្លូតបូត សាមញ្ញ ស្មោះត្រង់ យុត្តិធម៌ សច្ចភាព តំលាភាព តស៊ូ ក្លាហាន ពលិកម្ម ជាគំរូសំរាប់អ្នកដទៃ ។
  • សុខភាពល្អ ៖ មានសុខភាពល្អ កាយសម្បទាមាំមួនថាមពលខ្លាំងក្លា កំលាំងរឹងប៉ឹង ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login