Ask
Websites Login
ពីប្រធានបទៈអាហារូបករណ៍ ប្រទេសចិន
ដោយ: KhSearch ​ នៅ 2017-08-24

អាហារូបករណ៍រដ្ឋាភិបាលទីក្រុងហ្គងចូវសំរាប់និស្សិតបរទេស


Guangdong Government Outstanding Foreign Student Scholarship
By: KhSearch on 2017-08-24
376 1 comments:0 0

Answer 1


user icon KhSearch 2017-08-24

 

១.លក្ខខ័ណ្ឌចាំបាច់

  • បច្ចុប្បន្នជានិស្សិតថ្នាក់បរិញ្ញាបត្រកំពុងសិក្សាវគ្គពេញម៉ោង ក្នុងជំនាញដែលត្រូវបានទទួលស្គាល់ផ្លូវការ (សិស្សនិស្សិតថ្មីមិនត្រូវបានរាប់បញ្ចូលទេ) ។
  • និស្សិតត្រូវមានសញ្ជាតិបរទេសនិងមានលិខិតឆ្លងដែននិងទិដ្ឋាការបរទេសត្រឹមត្រូវ។
  • មានមូលដ្ឋានគ្រឹះភាសាចិនមូលដ្ឋាននិងមានជាឯកសារពាក់ព័ន្ធ (សិស្សនិស្សិតសិក្សាជាភាសាអង់គ្លេស អាចមិនតម្រូវអោយមានឯកសារទាំងនេះ) ។
  • មានអាយុក្រោម ៤០ឆ្នាំ
  • ប្រឡងជាប់គ្រប់មុខវិជ្ជាទាំងអស់នៃវគ្គសិក្សា ហើយគ្មានកំណត់ត្រាវិន័យក្នុងឆ្នាំសិក្សាចុងក្រោយ។
  • មិនស្ថិតនៅក្នុងអាហារូបករណ៍ផ្សេងៗទៀតក្នុងអំឡុងពេលសិក្សា។

២.អាហារូបករណ៍

ទទួលបានថ្លៃអាហារូបករណ៍ចំនួន ១០ ០០០យាន់ ក្នុងមួយឆ្នាំ (ប្រហែល១៥០០ដុល្លា)។

៣.ដំនើរការដាក់ស្នើរសុំអាហារូបករណ៍

ដាក់ពាក្យស្នើរសុំ → ការជ្រើសរើសក្នុងមហាវិទ្យាល័យ → ការជ្រើសរើសក្នុងសាកលវិទ្យាល័យ → បញ្ជីឈ្មោះជាសាធារណៈ → ផ្ទៀងផ្ទាត់និងយល់ព្រមដោយនាយកដ្ឋានអប់រំហ្គងចូវ និង នាយកដ្ឋានហិរញ្ញវត្ថុហ្គងចូវ។ 

៤.ឯកសារចំបាច់សម្រាប់ការដាក់ពាក្យ

  • ទម្រង់់បែបបទត្រូវបំពេញ
  • វិញ្ញាបនប័ត្រវត្តមាននៅសាលា (ពីការិយាល័យសិក្សា)
  • ប្រតិបត្រពិន្ទុបរិញ្ញាប័ត្រ (ពីការិយាល័យសិក្សា)
  • ច្បាប់ចម្លងលិខិតឆ្លងដែនបរទេសរួមទាំងទំព័រព័ត៌មានផ្ទាល់ខ្លួននិងទិដ្ឋាការដែលមានសុពលភាព។

៥.ការបរិច្ចេទ

  • ជារៀងរាល់ឆ្នាំក្នុងខែ តុលា 

 


ប្រភព៖ Guang Dong University of Foreign Studies


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login