Ask
Websites Login

Answer 1


user icon My 2017-08-27

 

មួយស មួយខ្មៅ

 

ច្រៀងដោយៈ ប៉ែន រ៉ន, រស់ សេរីសុទ្ធា, ហ៊ួយ មាស

I.រួមៈ សប្បាយមែន សប្បាយមែន ខ្ញុំសែនពេញក្នុងចិន្តា ខ្ញុំមានវាសនាបានជួនសង្សារ សង្ហារលេខមួយៗៗៗ។

II.រ៉នៈ គូខ្ញុំសមល្អសាច់ហ្មត់សែន ស ល្អដូចសំលី ក្រក៏មិនរកមានក៏មិនមាន ដូចសេដ្ឋី សក់មិនវែងមិនខ្លី បានគេធ្វើប្តីសំណាងខ្ញុំហើយ។

III.សុទ្ធាៈ គូខ្ញុំសមណាស់ នៅក្មេងមិនចាស់កំពុងពេញវ័យ ឯសម្បុរក៏ខ្មៅស្រស់មានឱជារសប្រពៃ ខ្ញុំបានគេមកធ្វើប្តី នេះជានិស្ស័យសំណាង ខ្ញុំហើយ។

(ច្រៀង I វិញ)

IV.មាសៈ គូខ្ញុំល្អផុត ស្រីៗគ្រប់មាត់លាន់មាត់សរសើរថា ហាក់ដូចទេវតាមកពីឋានណា ក្លិនក្រអូបប្រើហើរ ខ្ញុំត្រូវសរសើរសំណាស់ខ្ញុំហើយ

V.សុទ្ធាៈ ខ្មៅមែនគូខ្ញុំ តែកុំច្រលំ សមណាស់លោកអើយ បើយកដៃកាន់ខ្លួនប្រាណក៏គ្មានក្អែលឡើយ ឬកមិនឆ្មើងកន្តើយ សំណាងខ្ញុំហើយបានគេជាគូ។

(ច្រៀង I វិញ)

 


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login