Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភេទ និង យេនឌ័រ មានលក្ខណៈខុសគ្នាដូចតទៅ ៖

  • ភេទ សំដៅទៅលើភាពខុសគ្នាតាមធម្មជាតិខាងជីវសាស្រ្ដ ដែលគេអាចសម្គាល់មនុស្សណាម្នាក់ជាប្រុស ឬ ជាស្រី ។ ភេទ សំដៅយកលក្ខណៈរូបរាងកាយរបស់មនុស្សម្នាក់ៗមុខមាត់ ភិនភាគ សរីរាង្គបន្ដពូជ ។ ភេទ មិនអាចកែប្រែបានទេ ព្រោះវាជាលក្ខណៈជីវសាស្រ្ដពីកំណើត ។
  • យេនឌ័រ គឺជាប្រើក្នុងភាសាអង់គ្លេស ពាក្យនេះមានន័យថាជាការកំណត់របស់គ្រួសារ សហគមន៍ និងសង្គមពាក់ព័ន្ធនឹងការបែងចែកការងារការអប់រំ សិទ្ធិអំណាច ឋានៈ​និងតួនាទីដល់កូនប្រុស ស្រីនិងស្ដ្រី បុរស ។

      យេនឌ័រ អាចផ្លាស់ប្ដូរកែប្រែបាន ព្រោះវាជាលក្ខខណ្ឌសង្គមមិនមែនមានពីកំណើត ។ ឧទាហរណ៍ ៖ គ្រួសារបានទូន្មានកូនប្រុសឪ្យមានភាពក្លាហាននិងខិតខំរៀនសូត្របានខ្ពស់ ឯកូនស្រី គ្រួសារទូន្មានឪ្យទន់ភ្លន់ សុភាពរាបសា និងមិនចាំបាច់រៀនសូត្រច្រើនទេ ហើយនៅជួយធ្វើកិច្ចការផ្ទះ ។ ប៉ុន្ដែការពិតកូនស្រីក៏មានភាពក្លាហាន និងអាចរៀនសូត្របានខ្ពស់ដូចកូនប្រុស ហើយកូនប្រុសក៏អាចជួយធ្វើឪ្យការងារផ្ទះបានដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login