Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើចលនាតស៊ូមានប៉ុន្មានបែប ? អ្វីខ្លះ ?

២. តើខ្មែរក្រហមបានបែងចែកសត្រូវប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៣. តើហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ ?

៤. តើពួកខ្មែរក្រហមមានគោលនយោបាយដូចម្តេចខ្លះ ក្រោយថ្ងៃទី១៧ខែ មេសា ឆ្នាំ ១៩៧៥ ?

៥. តើកិច្ចចរចារក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តល់សារៈសំខាន់អ្វីខ្លះដល់ប្រទេសកម្ពុជា ?

ចម្លើយ

១. ចលនាតស៊ូមាន២បែបគឺ ៖

  • ចលនាតស៊ូដើម្បីឯករាជ្យជាតិប្រឆាំងនឹងរបបអង់គ្លេសបារាំង
  • ចលនាតស៊ូប្រឆាំងនឹងពួកមូលធន និងសក្តិភូមិ ។

២. ខ្មែរក្រហមបានបែងចែកសត្រូវមាន ២ប្រភេទគឺ ៖

ក. សត្រូវខាងក្នុង

  • អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ
  • ក្រុមជនជាតិភាគតិច
  • ជនជាតិភាគតិចតំបន់ភ្នំ
  • ជនជាតិខ្មែរអ៊ីសាម
  • ជនជាតិភាគតិចវៀតណាម
  • ជនជាតិភាគតិចចិន
  • ជនបញ្ញាវន្ត
  • ជនក្បត់ដទៃទៀត ។

ខ. សត្រូវខាងក្រៅ

  • ប្រទេសសហរដ្ឋអាមេរិក
  • ប្រទេសថៃ
  • ប្រទេសវៀតណាម
  • អតីតសហភាពសូវៀត ។

៣. បានជារបបកម្ពុជារបបកម្ពុជាប្រជាធិបិតេយ្យត្រូវបានដួលរលំពីព្រោះ ៖

  • ប្រជាជនកម្ពុជាស្អប់របបនេះ(ប៉ុលពត) ពួកប៉ុល ពត ធ្វើបាបបង្អត់អាហារ ធ្វើការធ្ងន់ អត់ថ្នាំព្យាបាល ខ្វះជម្រក ស្លាប់ចោល ។
  • វិសុទ្ធកម្ម (ការចម្រាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធ) ពួកខ្មែរក្រហមចោទប្រកាន់រួចសម្លាប់ឱ្យសង្ស័យ ។
  • ការធ្វើសង្រ្គាមជាមួយវៀតណាម ៖ កងទ័ពជំនួយវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយប្រហារយ៉ាងខ្លាំងមកលើកកងទ័ងកម្ពុជាប្រជាធិបតេយ្យ ។

៤. គោលនយោបាយពួកខ្មែរក្រហមក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ មានដូចខាងក្រោម ៖

  • ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់
  • លប់បំបាត់ទីផ្សារ
  • លប់បំបាត់ការប្រើប្រាស់ និងចរាចរណ៍រូបិយប័ណ្ណ
  • ផ្សឹកលោកសង្ឃក្នុងសំណាក់ពុទ្ធសាសនាទាំងអស់ ដោយឱ្យទៅធ្វើស្រែនៅតំបន់មូលដ្ឋានជនបទ
  • ប្រហារជីវិតមេដឹកនាំរបបលន់ នល់
  • បង្កើតសហរករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
  • បណ្តេញជនជាតិភាគតិចវៀតណាមឱ្យចេញពីប្រទេសកម្ពុជាទាំងអស់
  • បញ្ជូនទ័ពទៅតាមព្រំប្រទល់ជាពិសេសព្រំប្រទល់ប្រទេសវៀតណាម ។

៥. កិច្ចចរាចារក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តល់សារៈសំខាន់ដល់​ប្រទេសកម្ពុជាដូចតទៅ ៖

  • បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ
  • នាំមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជា
  • រៀបចំការបោះឆ្នោតជាសកលនៅ​ប្រទេសកម្ពុជា
  • ការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login