Ask
Websites Login

Answer 1


user icon Unknown 2017-08-30

 

ខ្ញុំចាប់ផ្តើមរៀនភាសាចិនកាលពី៧ឆ្នាំមុន ដែលពេលនោះខ្ញុំមានអាយុ ២១ឆ្នាំ ហើយខ្ញុំមិនដែលធ្លាប់រៀនភាសានេះតាំងពីក្មេងនោះទេ។ ភាសាចិនពិតជាពិបាករៀនជាងភាសាអង់គ្លេស ជាពិសេសការសរសេរ ដែលយើងត្រូវចងចាំនូវគំនូសស្ទើរតែទាំងស្រុង។

អក្សរចិន យើងមិនអាចអានជារបៀបប្រកបដូចអក្សរខ្មែរ ឬអង់គ្លេសនោះទេ គឺយើងត្រូវតែចាំអក្សរទាំងនោះ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាចធ្វើការសម្រួលដើម្បីអោយមានភាពងាយស្រួលតាមរយៈការប្រើ PinYin ។

ចំនែកការនិយាយភាសាចិនគឺមានភាពងាយស្រួលជាងខ្លាំងជាការសរសេរ ហើយក៏មានភាពស្រដៀងគ្នាទៅនឹងភាសាខ្មែរដែរ។ យើងអាចនិយាយភាសាចិនបានល្អ តាមរយៈការវឹកហាត់ផ្សេងៗដូចជា ការនិយាយជាទូទៅជាមួយអ្នកដែលចេះភាសាចិន ការច្រៀងចំរៀងចិន ការមើលរឿងចិន ការនិយាយតាម ឬការទន្ទេញជាដើម។ ជាបទពិសោធន៍ ខ្ញុំបានរាប់អានមិត្តភក្កិជាជនជាតិចិិនជាច្រើន ហើយបានធ្វើការស្វែងយល់ពីភាសាប្រើប្រាស់ប្រចាំថ្ងៃបានដោយមិនមានបញ្ហា លើពីនេះទៅទៀត វាអាចជួយអោយខ្ញុំស្គាល់នូវទំនៀមទំលាប់នៃជនជាតិចិនបានដោយស្រួល។ 

ដោយគិតថា អ្នកដែលមានគំនិតចង់រៀនភាសាចិនអាចនឹងជួបប្រទះនូវបញ្ហាដែលខ្ញុំធ្លាប់ជួនកន្លងមកក្នុងការរៀនភាសាចិន ខ្ញុំបានដកស្រង់នូវ វីឌីអូបង្រៀនភាសាចិនខ្លីៗដូចខាងក្រោម៖

 

ផ្នែកទី១ៈ

 

ផ្នែកទី២ៈ

 


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login