Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះបរមរាជវាំង គឺជាកន្លែងព្រះមហាក្សត្រគង់ប្រថាប់ ព្រមទាំងព្រះរាជវង្សានុវង្ស ដែលពាក្យសាមញ្ញហៅថា “ភូមិរបស់ស្តេច” ។ មានឈ្មោះពេញថា “ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរបវឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ” ។ ព្រះបរមរាជវាំងខ្មែរមានទីតាំងនៅត្រង់ចំណុចប្រសព្វនៃទន្លេបួនមុន គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសា​ប ។ នៅក្នុងព្រះបរមរាជវាំងខ្មែរមានប្រាសាទសំខាន់ៗចំនួន ១១ ប្រាសាទគឺ ៖

  • ប្រាសាទទេវាវិនិច្ឆ័យ ស្ថិតនៅចំកណ្តាលផ្ទៃព្រះបរមរាជវាំង កសាងក្នុងឆ្នាំ ១៩១៣ -១៩១៧ ហើយសម្ភោធនៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ១៩១៩ ដោយព្រះបាទស៊ីសុវត្ថិ មានទំហំ៣០ម៉×៦០ម៉និងមានកំពស់៥០ម៉ប្រាសាទនេះជាព្រះទីនាំងសម្រាប់ព្រះរាជពិធីរាជាពិសេកព្រះមហាក្សត្រឡើងសោយរាជព្រះរាជពិធីបុណ្យទ្វារទសមាសព្រះរាជសវនាការថ្វាយសារតាំងពិធីសច្ចាប្រណិធាននិងព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ ។
  • ប្រាសាទ ច័ន្ទឆាយា ស្ថិតនៅជាប់កំពែងខាងមុន ឈាងខាងជើងនៃព្រះបរមរាជវាំង កសាងក្នុងឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ៩ ។ ប្រាសាទនេះជាព្រះទីនាំងសម្រាប់ហាត់របាំសំដែនផ្ទាំងទស្សនីយភាព និងព្រះរាជពិធីលាងសាយភោជន៍ជូនភ្ញៀវកិត្តិយសជាន់ខ្ពស់ ។
  • ប្រាសាទ ខេមរិន្ទ ស្ថិតនៅខាងលិចឈាងខាងជើងប្រាសាទទេវវិនិច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ ដល់ ១៩៣០ ដោយឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស ។ ប្រាសាទនេះជាព្រះរាជដំណាក់អចិន្ត្រៃយ៍សម្រាប់ព្រះមហាក្សត្រគង់ប្រថាប់ហើយក៏ជាទីកន្លែងត្រៀមទុក្ខសម្រាប់ការស្នាក់អាស្រ័យរបស់បណ្តាប្រមុនរដ្ឋបរទេសដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។
  • ប្រាសាទ ហោព្រះខ័ន ឬសំរិទ្ធវិមាន ស្ថិតនៅខាងត្បូងប្រាសាទទេវិនិច្ឆ័យ ។ កសាងក្នុងឆ្នាំ ១៩១៥ - ១៩១៧។ ប្រាសាទនេះជាក់កន្លែងសម្រាប់តំកល់គ្រឿងបព្ចាកុកដភណ្ឌព្រះខ័នរាជ ព្រះម្កុដរាជ ព្រះសុពណ៍បាទុកា ព្រះលំពែងជ័យ ព្រះវាលវិជ្ជនី ក្រឺស ផ្តិលធំ ។
  • ប្រាសាទ ហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទេវាវិនិច្ឆ័យ ។ កសាងក្នុងឆ្នាំ ១៩១៥ ដល់ ១៩១៧ ។ ប្រាសាទនេះជាកន្លែងសម្រាប់រក្សាទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងគ្រឿងប្រដាប់ប្រដាសម្រាប់ព្រះរាជពិធីហែក្បួនផ្សេងៗ ។​
  • ប្រាសាទសហមេត្រីស្ថិតនៅខាងជើងប្រាសាទហោសំរាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំង ។ កសាងក្នុងឆ្នាំ ១៩៥០ ។ ប្រាសាទនេះជាព្រះរាជដំណាក់ថ្មីរបស់ព្រះមហាក្សត្រត្រីយានី ស៊ីសុវត្តិ កុសុមៈនារីរតន៍ហើយប្រាសាទនេះផងដែរក៏ជាទីកន្លែងសម្រាបការប្រជុំនាយហានជាន់ខ្ពស់ហើយបច្ចុប្បន្ននេះជាព្រះរាជដំណាក់សម្រាប់ព្រះមហាក្សត្រទទួលភ្ញៀវជាន់ខ្ពស់ ។
  • ប្រាសាទ បោជនីយ៍ ស្ថិតនៅខាងត្បូងឈាងខាងកើតប្រាសាទទេវាវិនិច្ឆ័យ ។ កសាងក្នុងឆ្នាំ ១៩១៣ ដល់ ១៩១៧ ប្រាសាទនេះជាកន្លែងសម្រាប់ ព្រះរាជពិធីលៀងសាយភោជនាអាហាររ សំដែងសិល្បៈរបាំជូនភ្ញៀវជាន់ខ្ពស់ ​និងជាកន្លែងសម្រាប់ប្រជាសវនាការរបស់ព្រះមហាក្សត្រផង ។
  • ប្រាសាទំណាប៉ូឡរអុង ទី៣ ស្ថិតនៅក្រោមប្រាសាទភោជនីយ៍ ។ ប្រាសាទនេះជាព្រះរាជដំណាក់របស់ ព្រះអធិរាជនីអឺហ្ស៊េនី ។ប្រាសាទនេះត្រូវបានរៀបចំតំលើងសាងសង់ឡើងវិញតាមគម្រូដើមទាំងស្រុងក្នុងឆ្នាំ ១៨៧៦ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login