Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក.ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលតែងតែកើតមាននៅក្នុងប្រទេសកាន់របបប្រជាធិបតេយ្យ ពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ទើបមានសិទ្ធិបោះឆ្នោត ជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត ដោយគិតទៅលើសមត្ថភាពការងារ និងការប្តេជ្ញាចិត្តបម្រើសុខុមាលភាពប្រជាពលរដ្ឋឱ្យធ្វើជាតំណាងរបស់ ខ្លួនក្នុងការដឹកនាំប្រទេស ។ ការបោះឆ្នោតជ្រើសវើសតំណាងរាស្ត្រ គឺជា

  • ឱកាសមួយ ដែលពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិនយោបាយដ៏សំខាន់ របស់ខ្លួន ។
  • ជាឱកាស ដែលពលរដ្ឋម្នាក់ៗបានសម្តែងនូវសុឆន្ទៈរបស់ខ្លួនក្នុងការជ្រើសរើសតំណាងរបស់ខ្លួនឱ្យបម្រើការក្នុងអង្គការនីតិប្បញ្ញត្តិ និង អង្គការនីតិប្រតិបត្តិ
  • ជាការវាយតម្លៃនូវលទ្ធផលការងារនៃដំណឹកនាំរបស់រដ្ឋាភិបាលនៅ អាណាត្តិមុន ។ តាមរយៈការបោះឆ្នោតប្រជារាស្ត្រអាចផ្តល់នូវទំនុកចិត្ត ឬ ដកសេចក្តីទុកចិត្តពីមន្ត្រី ឬ គណបក្សណាដែលបម្រើប្រជារាស្ត្របានល្អ ឬ មិនបានល្អ ។

 ខ. ការបោះឆ្នោតនេះមានគោលបំណងសំខាន់ៗដូចជា

  • ផ្តល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន ។
  • ផ្ដល់សិទ្ធិផ្នែកនយោបាយដោយស្មើភាពចំពោះប្រជាពលរដ្ឋទូទៅ ។
  • ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ជៀសវាងការរំលោភច្បាប់និងប្រើ អំណាចខុសច្បាប់ ។
  • បង្កើតការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍជាតិ ។
  • ជារបៀបផ្លាស់ប្តូរអំណាចគ្រប់គ្រងប្រទេសដោយសន្តិវិធី គ្មានការបង្ហូរ ឈាម និងប្រើកម្លាំង ។
  • ធ្វើឱ្យអ្នកដឹកនាំខិតខំរកវិធីបម្រើប្រជាពលរដ្ឋបានល្អនិងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការដឹកនាំ ។
  • ប្រជាពលរដ្ឋអាចធ្វើការប្រៀបធៀបរវាងមេដឹកនាំមួយទៅមេដឹកនាំ មួយទៀតក្នុងការជ្រើសរើស ឬផ្ញើជោគវាសនារបស់ខ្លួននិងប្រទេស រឺការជាតិទៅឱ្យមេដឹកនាំណាមួយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login